ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រាប់​បុរស​ៗ​គួរ​ដឹង​! ផ្កាល្ពៅ​ជា​ឱសថ​ប៉ូវ​! ជួយ​បង្កើន​គុណភាព​មេជី​វិត និង​ភាព​មានកូន​!

4 ម៉ោង មុន

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស ផ្កាល្ពៅ មិន​ត្រឹមតែ​ជា​បន្លែ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ តែ​វា​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​មាន​អត្ថប្រយោជន៍​ដ៏​សំខាន់​សម្រាប់ សុខភាព​បន្ត​ពូជ​របស់​បុរស​។ ផ្កាល្ពៅ និង​អាថ៌​កំបាំង​នៃ​ការ​បង្កើន​ភាព​មានកូនផ្កាល្ពៅ​គឺជា​ប្រភព​ដ៏​ប្រសើរ​នៃ វីតាមីន B9 ឬ…

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស ផ្កាល្ពៅ មិន​ត្រឹមតែ​ជា​បន្លែ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ តែ​វា​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​មាន​អត្ថប្រយោជន៍​ដ៏​សំខាន់​សម្រាប់ សុខភាព​បន្ត​ពូជ​របស់​បុរស​។

ផ្កាល្ពៅ និង​អាថ៌​កំបាំង​នៃ​ការ​បង្កើន​ភាព​មានកូន
ផ្កាល្ពៅ​គឺជា​ប្រភព​ដ៏​ប្រសើរ​នៃ វីតាមីន B9 ឬ Folate ដែល​ជា​សារធាតុ​សំខាន់​បំផុត​សម្រាប់​បុរស​៖

ចាំបាច់​សម្រាប់​ការ​ផលិត​មេជី​វិត​ឈ្មោល​: វីតាមីន B9 ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ដល់​ដំណើរការ ផលិត​មេជី​វិត​ឈ្មោល និង​ធានា​ថា​វា​ដំណើរការ​មុខងារ​បាន​ត្រឹមត្រូវ​។

ដោះស្រាយ​បញ្ហា​មេជី​វិត​ខ្សោយ​: រាង​កាយ​បុរស​ដែល​ខ្វះ​ជាតិ Folate ជា​ញឹកញយ​មាន​មេជី​វិត​ឈ្មោល​ដែល​មាន​ជំងឺ​ក្រូម៉ូសូម ឬ​គ្មាន​គុណភាព ដែល​ធ្វើ​ឱ្យ​ពិបាក​នឹង​មានកូន​។

បង្កើន​គុណភាព​មេជី​វិត​ឈ្មោល​: ការ​បង្កើន​បរិមាណ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ Folate ឬ​វីតាមីន B9 ដូច​ជា​ផ្កាល្ពៅ ជួយ បង្កើន​គុណភាព នៃ​មេជី​វិត​ឈ្មោល និង​អាច​ដោះស្រាយ​បញ្ហា​ភាព​គ្មាន​កូន​របស់​បុរស​បាន​។

សេចក្តីណែនាំ​៖ សម្រាប់​គូ​ស្វាមីភរិយា​ដែល​កំពុង​មានកូន ការ​បន្ថែម​ផ្កាល្ពៅ​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ គឺជា​ជម្រើសធម្មជាតិ​ដ៏​ល្អ​ដើម្បី​គាំទ្រ​ដល់​សុខភាព​បន្ត​ពូជ​របស់​បុរស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ