រាជធានីភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជាបានបង្ហាញពីពេលវេលាដែលយោធាថៃបាញ់ប្រហាបំពានដែនអធិបតេយ្យភាពកម្ពុជាយ៉ាងកំរោលចាប់ពីព្រឹកម៉ោង៨ ដល់ម៉ោង១រសៀល ថ្ងៃទី១២ ធ្នូ ឆ្នាំ២០២៥។

ក្រសួងការពារជាតិបានសង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៥ នាថៃ្ងទី១២ ខែធ្នូ ឆ្នាំ២០២៥ (ចាប់ពីម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ១៣:០០នាទី)ថា៖
-ម៉ោង ៨:៣៨នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថក្រោះបានធ្វើការរុលចូលភូមិសាស្ត្រភូមិ ព្រៃចាន់។
-ម៉ោង ៩:១០នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះក្តាប់សភាពការណ៍ នៅលើភូមិសាស្ត្រ ភូមិព្រៃចាន់។
-ម៉ោង ១០:២៦នាទី យោធាថៃបានប្រើប្រាស់ដ្រូនពាំគ្រាប់ទម្លាក់ចូលភូមិសាស្ត្រអូរភ្លុកដំរី។
-ម៉ោង ១០:៣៤នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះក្តាប់សភាពការណ៍ នៅលើភូមិ សាស្ត្រភូមិព្រៃចាន់។
-ម៉ោង ១១:៣៧នាទី យោធាថៃបានបាញ់ផ្សែងពុល នៅភូមិសាស្ត្រព្រៃចាន់។
-ម៉ោង ១១:៥៨នាទី យោធាថៃបានប្រើប្រាស់ដ្រូនពាំគ្រាប់ទម្លាក់ នៅភូមិសាស្ត្រអូរភ្លុកដំរី។
-ម៉ោង ១២:១៣នាទី យោធាថៃបានបាញ់ផ្សែងពុល នៅភូមិសាស្ត្រព្រៃចាន់ និងភូមិជោគជ័យ។
-ម៉ោង ១២:៤៥នាទី យោធាថៃបានប្រើប្រាស់ដ្រូនបន្តហោះស៊ើបការណ៍លើភូមិសាស្ត្រអូរភ្លុកដំរី។
-ម៉ោង ១២:៥៣នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់៕
ចែករំលែកព័តមាននេះ