ប្រទេសជប៉ុន ៖ ការរញ្ជួយដីថ្មីមួយទៀតកម្លាំង៦,៧រីស្ទ័រកើតមាន នាថ្ងៃទី១២ធ្នូក្នុងដែនទឹកភាគខាងជើងជប៉ុន។ នេះជាការប្រកាសរបស់ទីភ្នាក់ងារឧតុនិយមជាតិជប៉ុន។ ការរញ្ជួយដីថ្មីនេះកើតមានប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីការរញ្ជួយដីកម្លាំង៧,៥រីស្ទ័រ ក្នុងតំបន់ដដែលនោះ បណ្ដាលឲ្យមនុស្សយ៉ាងតិច៥០នាក់រងរបួសមក។

ការរញ្ជួយដីថ្មីក៏នាំឲ្យមានការប្រកាសអាសន្នរលកយក្សស៊ូណាមី មុនលប់ចោលវិញជិត២ម៉ោងក្រោយមកដែរ។ ទូរទស្សន៍ជប៉ុនNHK បញ្ជាក់ថា ពុំមានការផ្លាស់ប្ដូរណាមួយនៃកម្រិតទឹកសមុទ្រ ត្រូវបានកត់សម្គាល់ឃើញឡើយនៅកំពង់ផែ២។
ចំណែកវិទ្យាស្ថានភូគុម្ភសាស្ត្រអាមេរិកUSGS គូសបញ្ជាក់ថា ខ្លួនក៏កំណត់ឃើញការរញ្ជួយដីនេះមានកម្រិត៦,៧រីស្ទ័រដូចគ្នា ដែលចំណុចកណ្ដាលរបស់វា ស្ថិតនៅចម្ងាយ១៣០គីឡូម៉ែត្រ ក្នុងដែនទឹកកោះគូជីខេត្តអីុវ៉ាតនៃកោះសំខាន់ហុនស៊ូ។
NHKបញ្ជាក់ថា កម្លាំងនៃការរញ្ជួយដីនេះ មានទាបជាងការរញ្ជួយដី កាលពីយប់ថ្ងៃទី៨ធ្នូដែលបណ្ដាលឲ្យមានការញ័ររង្គើរខ្លាំងធ្លាក់់របស់របរនានារាយប៉ាយ ខូចខាតផ្លូវថ្នល់ បែកកញ្ចក់និងរលកស៊ូណាមីកម្ពស់៧០សង្ទីរម៉ែត្រ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ