ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរភាពដ៏អង់អាច! ព្រិន្ទបាលឯក សៅ វីរៈដារ៉ា ពលីទាំងវ័យក្មេង ដើម្បីការពារជាតិ

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​ព្រិ​ន្ទ​បាល​ឯក សៅ វី​រៈ​ដា​រ៉ា យោធិន​នៃ​កងពលធំ​អន្តរាគមន៍​លេខ​៣ កងទ័ពជើងគោក បាន​ពលី​ជីវិត​នៅ​សមរភូមិ​ជួរ​មុខ ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី​ពី​សត្រូវ​ឈ្លានពាន ។…

រាជធានី​ភ្នំពេញ ៖ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​ព្រិ​ន្ទ​បាល​ឯក សៅ វី​រៈ​ដា​រ៉ា យោធិន​នៃ​កងពលធំ​អន្តរាគមន៍​លេខ​៣ កងទ័ពជើងគោក បាន​ពលី​ជីវិត​នៅ​សមរភូមិ​ជួរ​មុខ ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី​ពី​សត្រូវ​ឈ្លានពាន ។ នេះ​បើ​យោង​តាម​ផេ​ក លោក ស៊ុន ចាន់​ថុ​ល ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​ទី​១ ក​.​អ​.​ក​.​បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​១២​ខែធ្នូ ឆ្នាំ​២០២៥ ។

ជាក់ស្តែង នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១២ ខែធ្នូ ឆ្នាំ​២០២៥ លោក គង់ វិមាន អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(​ក​.​អ​.​ក​.) តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ លោក ស៊ុន ចាន់​ថុ​ល ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​ទី​១ ក​.​អ​.​ក​. បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ ក​.​អ​.​ក​. ចូលរួម​ពិធី​គោរព​វិញ្ញាណក្ខន្ធ លោក​ព្រិ​ន្ទ​បាល​ឯក សៅ វី​រៈ​ដា​រ៉ា យោធិន​នៃ​កងពលធំ​អន្តរាគមន៍​លេខ​៣ កងទ័ពជើងគោក ដែល​បាន​ពលី​ជីវិត​នៅ​សមរភូមិ​ជួរ​មុខ ក្នុង​បុព្វហេតុ​ការពារ​ដែន​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​ពី​សត្រូវ​ឈ្លានពាន ក្នុងភូមិ​សាស្ត្រ​តំបន់​មុំ​៣ នៃ​ខេត្តព្រះវិហារ នៅ​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២៥ ក្នុង​ជន្មាយុ ២៧​ឆ្នាំ ។

បច្ចុប្បន្ន​សព​កំពុង​តម្កល់​ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​ទក្ខិណានុប្បទាន ទៅ​តាម​គន្លង​ប្រពៃណី​និង​ទំនៀមទំលាប់​សាសនា នៅ​ក្នុង​ទី​អាម​វត្ត​ចាក់​អង្រែ​លើ ។

មរណភាព​របស់​លោក​ព្រិ​ន្ទ​បាល​ឯក សៅ វី​រៈ​ដា​រ៉ា គឺជា​ការ​បាត់បង់​អ្នក​ស្នេហា​ជាតិ​ដ៏​ឧត្តុ​ង​ឧត្តម​មួយ​រូប ដែល​បាន​រួមចំណែក​យ៉ាង​ធំធេង ស្វាហាប់ និង​មុះ​មុត ក្នុង​ការ​ប្រយុទ្ធ​តស៊ូ​ជាមួយ​ខ្មាំងសត្រូវ ដែល​បាន​និង​កំពុងធ្វើការ​ឈ្លានពាន​យ៉ាង​គឃ្លើន មក​លើ​ដែន​អធិបតេយ្យភាព​របស់​ព្រះរាជាណាចក្រ​កម្ពុជា​យើង ។

លោក​ព្រិ​ន្ទ​បាល​ឯក ជា​ធនធានមនុស្ស​ដ៏​មាន​តម្លៃ​មួយ​រូប​នៅ​ក្នុង​សង្គម​ជាតិ ជា​ពិសេស​ភាព​អង់អាច​ក្លាហាន និង​ស្វិតស្វាញ​របស់​លោក​ក្នុង​ការ​ប្រឆាំង​ជាមួយ​ពពួក​ចោរ​ឈ្លានពាន​ទឹកដី គឺ​ពិតជា​បាន​បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ប្រត្យក្ស​អំពី គំរូ​វីរភាព​ស្នេហា​ជាតិ ដែល​យុវជន និង​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប ត្រូវ​តែ​ចង​ចាំ​ជា​និច្ច​នូវ​គុណូបការៈ​ដ៏​ថ្លៃថ្លា​នេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ