ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​៦​នាក់​ឃាត់ខ្លួន ​និង​រឹបអូស​គ្រឿងញៀ.ន​ជិត​២០០​គីឡូ ក្រាម ​និង​ទ្រព្យ​រាប់​លាន​ដុល្លារ

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​៦​នាក់ ហើយ​រឹ​បអូស​គ្រឿងញៀ.ន​រហូត​ដល់​ជិត​២០០​គីឡូ​ក្រាម លុយ​ជាង​៣០​ដុល្លារ និង ទ្រព្យសម្បត្តិ​ជា​ច្រើន​លាន​ដុល្លារ​ ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀ.ន​នៅ​ពីរ​ម៉ោង​មុន​នេះ ​។…

រាជធានី​ភ្នំពេញ​ ៖ ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​៦​នាក់ ហើយ​រឹ​បអូស​គ្រឿងញៀ.ន​រហូត​ដល់​ជិត​២០០​គីឡូ​ក្រាម លុយ​ជាង​៣០​ដុល្លារ និង ទ្រព្យសម្បត្តិ​ជា​ច្រើន​លាន​ដុល្លារ​ ។

នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀ.ន​នៅ​ពីរ​ម៉ោង​មុន​នេះ ​។ នេះ ​គឺជា​ការ​បង្ក្រាបគ្រឿងញៀ.ន​ទ្រង់ទ្រាយ​ធំ​មួយ ​។ មន្ទីរ​បង្ក្រាប​គ្រឿងញៀ.ន​បានអោយ​ដឹង​ថា ជនសង្ស័យ​គ្រឿងញៀ.ន​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​រួម​មាន​ ៖

១-​ឈ្មោះ លី ប៊ុ​ន​មីន ភេទ​ប្រុស ជនជាតិ​ខ្មែរ កើត​ឆ្នាំ​១៩៧១ ជា​មេខ្លោង ហើយ​មាន​ដីកា​ចាប់​បង្គាប់​ឲ្យ​ចាប់ខ្លួន​ផង​ដែរ
២-​ឈ្មោះ ប៊ុ​ន ណា​វី ភេទ​ស្រី ជនជាតិ​ខ្មែរ កើត​ឆ្នាំ ១៩៦៤
៣-​ឈ្មោះ លី មីង ភេទ​ប្រុស ជនជាតិ​ខ្មែរ កើត​ឆ្នាំ​២០០១
៤-​ឈ្មោះ ប៊ុ​ន ម៉ា​លី​ស ភេទ​ស្រី ជនជាតិ​ខ្មែរ កើត​ឆ្នាំ​១៩៧៤
៥-​ឈ្មោះ ស៊ុ​យ ឆេ​ង​ឡា​ង ភេទ​ស្រី ជនជាតិ​ខ្មែរ កើត​ឆ្នាំ​២០០០
៦-​ឈ្មោះ កេះ ស្រី​ពេញ ភេទ​ស្រី ជនជាតិ​ខ្មែរ កើត​ឆ្នាំ​១៩៩៩

ចំណែក​គ្រឿងញៀ.ន​ដែល​សមត្ថកិច្ច​រឹប​អូ​សបាន​រួម​មាន​: ចាប់​យក​វត្ថុ​តាងគ្រឿងញៀ.ន​៖
១-​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់ ១៥៨​គីឡូក្រាម និង​២៤​ក្រាម
២-​កេ​តា​មីន (Ketamine) ទម្ងន់ ២២​គីឡូក្រាម និង​៦៨៤​ក្រាម
៣-​ហេ​រ៉ូ​អ៊ី​ន (Heroine) ទម្ងន់ ៧​គីឡូក្រាម និង​៤៣៤​ក្រាម
សរុប​គ្រឿងញៀន​ទម្ងន់ ១៨៨​គីឡូក្រាម ១៤២​ក្រាម​។

សម​ត្ថិ​កិច្ច​ក៏​ចាប់​យក​ទ្រព្យសម្បត្តិ ដែល​សង្ស័យ​ជា​ផល​កើត​ចេញពី​បទល្មើស​គ្រឿងញៀ.ន រួម​មាន ៖
សាច់ប្រាក់​ជាង៣០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក អចលនទ្រព្យ រថយន្ត គណនី​ធនាគារ ប្រមាណ​តម្លៃរាប់​លានដុល្លារ​អា​មេ​រិ​ក​ ។

សេចក្តី​ប្រកាស​ព័ត៌មាន នោះ​បានអោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៤ ម៉ោង​០៩ និង៣០​នាទីកម្លាំង​ជំនាញនៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀ.ន (​ក​៩) ដឹកនាំ​ដោយ​លោក វរសេនីយ៍ឯក សេង សុផល នាយករង​មន្ទីរ និង​លោក វរសេនីយ៍ទោ ភ្លៀ​ន នឿ​ន ជា​មន្ត្រី​នគរបាល​យុត្តិធម៌ សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​មានការ​ដឹកនាំ និង​សម្របសម្រួល​ពី​លោក វង្ស សាវ៉ា​ត ព្រះរាជអាជ្ញា​រងនៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញបាន​ស្រាវជ្រាវ ស៊ើបអង្កេត​ជាង៣​ខែ រហូតឈាន​ទៅ​បង្ក្រាប ករណី​ជាក់ស្តែងកំពុង​ធ្វើ​សកម្មភាព​ជួញដូរ រក្សា​ទុក​ដោយខុសច្បាប់នូវ​សារធាតុ​ញៀ.ន នៅ០៥ទីតាំង​ផ្សេង​ៗ​គ្នា ជា​បន្តបន្ទាប់​៖
ទី​១-​នៅ​ចំណុច​ទល់មុខ​ស្ថានីយ៍​ទឹក​ស្អាត សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ
ទី​២-​ក្នុង​បន្ទប់​លេខ​១១១៨ ជាន់​ទី​១១ ក្នុង​ខុន​ដូ​មេគង្គ​វី​យូ​៦ សង្កាត់​-​ខណ្ឌ​ជ្រោយចង្វារ
ទី​៣-​បន្ទប់​លេខ​១១១០ ខុន​ដូ​ហែ​ន​លេ​ន ភូមិ​កៀន​ឃ្លាំង សង្កាត់​ព្រែក​លាភ ខណ្ឌ​ជ្រោយចង្វារ
ទី​៤-​ផ្ទះ​លេខ​៦១ ផ្លូវ V-03 បុរី​ដឺ​ហ្លរ​រ៉ា ផ្លូវជាតិ​លេខ​៦​អា ភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង
ទី​៥-​ផ្ទះ​លេខ​៣២​អ៉ី (16E) ផ្លូវជាតិ​លេខ​៦​អា ក្រុម​១០ ភូមិ​ក្រោលគោ សង្កាត់​-​ខណ្ឌ​ឬ​ស្សី​កែវ​ ។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ចាប់​យក​ខាងលើមន្ទីរ​ប្រឆាំង​គ្រឿងញៀ.ន បាន​កសាងសំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ