ខ្យល់កន្ត្រាក់ប៉ះពាល់លំនៅឋានពលរដ្ឋ៣០ខ្នង លើ៣ឃុំ ក្នុងស្រុកម៉ាឡៃ
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ លំនៅឋានប្រជាពលរដ្ឋចំនួន៣០ខ្នងនៅតាមបណ្ដាភូមិចំនួន០៧ លើ០៣ឃុំ ក្នុងស្រុកម៉ាឡៃ បានរងការខូចខាតដោយខ្យល់កន្ត្រាក់ និងសាលារៀន០១ខ្នងនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ។

នគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា ៖ នៅល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅស្រុកម៉ាឡៃ មានភ្លៀងធ្លាក់មួយមេលាយឡំជាមួយ និងខ្យល់កន្ត្រាក់ បណ្ដាលឲ្យមានផលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ ចំនួន៣០ខ្នង (ក្នុងនោះសាលារៀនចំនួន០១ខ្នង)។ក្នុងករណីគ្រោះធម្មជាតិនេះមិនបង្កឲ្យគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ ៕



<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ