ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរអោយស្តាយ ! ដំរីញីដែលគេព្យាយាមសង្រ្គោះបានស្លា.ប់ហើយ

1 ឆ្នាំ មុន

សត្វ​ដំរីព្រៃ​ញី​១​ក្បាល ដែល​មាន​របួស​ធ្ងន់ធ្ងរ​នៅ​ចំណុច​អូរ​ក្រាក់​នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ហើយ​ត្រូវ​បាន​ក្រុម​អ្នក​អភិរក្ស​ព្យាយាម​សង្គ្រោះ​ជីវិត​នោះ បាន​លាចាក​លោក​នេះ​ហើយ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គី​រី ។ ប្រភព​ដដែល​បាន​អះអាង​ថា មន្ទីរ​បរិស្ថាន​ខេត្ត​មានការ​សោកស្តាយ​ជា​ពន់ពេក ចំពោះការ​បាត់បង់​សត្វ​ដំរីព្រៃ​ញី​១​ក្បាល​នេះ…

សត្វ​ដំរីព្រៃ​ញី​១​ក្បាល ដែល​មាន​របួស​ធ្ងន់ធ្ងរ​នៅ​ចំណុច​អូរ​ក្រាក់​នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ហើយ​ត្រូវ​បាន​ក្រុម​អ្នក​អភិរក្ស​ព្យាយាម​សង្គ្រោះ​ជីវិត​នោះ បាន​លាចាក​លោក​នេះ​ហើយ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គី​រី ។

ប្រភព​ដដែល​បាន​អះអាង​ថា មន្ទីរ​បរិស្ថាន​ខេត្ត​មានការ​សោកស្តាយ​ជា​ពន់ពេក ចំពោះការ​បាត់បង់​សត្វ​ដំរីព្រៃ​ញី​១​ក្បាល​នេះ ។
ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា វា​លាចាក​លោក​ នៅ​វេលា​ម៉ោង​៥ និង៣៨នាទី​ព្រឹក ​ថ្ងៃ​ទី១០ ខែឧសភា ដោយសារ​តែ​វាមាន​របួស​ធ្ងន់ធ្ងរ ។

គួរ​រំលឹក​ផង​ដែរ​ថា ​ក្រុមការងារ​នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​ បាន​ប្រទះ​ឃើញ​សត្វ​ដំរីព្រៃ​ញី​មួយ​ក្បាល ​បាន​ជាប់​ក្នុង​ល្បាប់​ភក់​ចំណុច​អូរ​ក្រាក់ ​កាលពី​ថ្ងៃ​ទី៣០ ខែមេសា ឆ្នាំ​២០២៤​ ។ ក្រុមការងារ​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី រួម​សហការ​ជាមួយ​អង្គការ WWF មន្ត្រី​ជំនាញ និង​ក្រុមការងារ​នៃ​ក្រុមហ៊ុន​លឹ​ម​រ៉ូ​យ៉ា​ល់ បាន​ធ្វើការ​ជួយ​សង្គ្រោះ​សត្វ​ដំរីព្រៃ​ញី​មួយ​ក្បាល​នេះ ។

ប្រភព​ដដែល​បាន​បន្ត​ថា ដោយសារ​តែ​ការ​ជាប់​ក្នុង​ល្បាប់​ភក់​ និង​មាន​របួស ជើង​មុខ​ខាងឆ្វេង និងផ្នែក​ពោះ ក្រុមការងារ​ក៏​បាន​ដឹក​ជញ្ជូន​ដំរីព្រៃ​ញី​មួយ​ក្បាល​នេះ​មក​បន្ត​ព្យាបាល​នៅដែនជម្រកសត្វព្រៃ​លំ​ផាត់​មណ្ឌលគិរី​តែ ដោយ​សុខភាព​សត្វ​ដំរីព្រៃ​ញី​មួយ​ក្បាល នេះ​មាន សភាព​ខ្សោយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ នា​ថ្ងៃ​ទី​១០ ខែឧសភា​ឆ្នាំ ២០២៤ វា​ក៏​បានបាត់បង់​ជីវិត​ ។

សាកស.ព​ដំរី​នេះ​ត្រូវ​បាន ក្រុមការងាររៀបចំ​ជីករណ្តៅ​កប់​នៅ​ទីស្នាក់ការ​រ​យ៉​លើ ដែន​ជម្រកសត្វព្រៃ​លំ​ផាត់ ភូមិ​មេ​មុំ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​ ។

តាម​ការ​ការ​សិក្សា​ស្រាវជ្រាវ​ កាលពី​ឆ្នាំ​២០២០ ដំរីព្រៃ​ដែល​មាន​វត្ដមាន​ក្នុង​ប្រទេស​កម្ពុជា គឺ​មាន​ចន្លោះ​ពី៤០០ ទៅ៦០០ក្បាល ដែល​កំពុង​តែ​រស់នៅ​ក្នុង​តំបន់​អភិរក្ស​ក្នុង​ភូមិភាគ​ឥ​សាន និង​នៅ​តំបន់​ជួរ​ភ្នំក្រវាញ ស្ថិត​នៅ​ក្នុង​ខេត្ដពោធិ៍សាត់ កោះកុង កំពង់ស្ពឺ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ