ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ទំនិញ​ធុន​ធំ កំពុង​បំផ្លាញ​ផ្លូវ​សម្តេច​តេ​ជោ ជិត​៧​ពាន់​ម៉ែត្រ នៅ​ស្រុក​ច​ន្ទ្រា និង​ស្រុក​កំពង់​រោ​ទ៌

13 ម៉ោង មុន

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ចំនួន​០៤ គឺ​ឃុំ​សំរោង ឃុំ​ទួល​ស្តី ឃុំ​ច​ន្ទ្រា នៃ​ស្រុក​ច​ន្ទ្រា និង​ឃុំ​ត្នោត នៃ​ស្រុក​កំពង់​រោ​ទ៌ សុំ​ដល់​អាជ្ញាធរ​ខេត្ត…

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ចំនួន​០៤ គឺ​ឃុំ​សំរោង ឃុំ​ទួល​ស្តី ឃុំ​ច​ន្ទ្រា នៃ​ស្រុក​ច​ន្ទ្រា និង​ឃុំ​ត្នោត នៃ​ស្រុក​កំពង់​រោ​ទ៌ សុំ​ដល់​អាជ្ញាធរ​ខេត្ត លោក ប៉េង ពោធិ​សា អភិបាល​ខេត្តស្វាយរៀង ជា​ពិសេស​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត មេត្តា​ជួយ​អន្តរាគមន៍ ពិនិត្យ​ដោះស្រាយ និង​បង្ក្រាប​ក្រុម​ឈ្មួញ​ប្រើប្រាស់​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ ប្រភេទ​យី​ឌុ​ប​ភ្លៅ​៥ និង​ប្រភេទ​វ៉េ​អង ដឹក​ទំនិញ​លើស​ទម្ងន់ បាន​បំផ្លាញ​ផ្លូវ​ក្រាល​កៅស៊ូ បាក់​ស្រុត​ខូច​ខ្លា​យ​ជា​រណ្តៅ​សំបុកមាន់ កន្លែង​ខ្លះ ក្លាយជា​រណ្តៅ​ជ្រៅ​ត្រឹម​ជង្គង់ ដក់​ទឹក ដូច​ត្រែងក្របី បង្ក​ឲ្យ​ប្រជាពលរដ្ឋ ជា​ពិសេស​សិស្សានុសិស្ស​ពិបាកធ្វើ​ដំណើរ​ទៅ​សាលារៀន យ៉ាង​ខ្លាំង ដោយ​ខែវស្សា​នេះ ភ្លៀង​ធ្លាក់​ជោគ​ជាំ បង្ក​ឲ្យ​បែក​ល្បាប់ រ​អឹ​ល​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ខ្លាំង​ណាស់ ។

ប្រជាពលរដ្ឋ​ធ្វើការ​អំពាវនាវ​នេះ នៅ​វេលា​ម៉ោង​០១​រសៀល​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៥ នៅ​ឃុំ​សំរោង ឃុំ​ទួល​ស្តី ឃុំ​ច​ន្ទ្រា នៃ​ស្រុក​ច​ន្ទ្រា និង​ឃុំ​ត្នោត នៃ​ស្រុក​កំពង់​រោ​ទ៌ ។

បើ​តាម​ប្រជាពលរដ្ឋ បាន​លើក​ឡើង​ថា ក្រុម​ឈ្មួញ ប្រើប្រាស់​រថយន្ត​ធុន​ធំ​ៗ ប្រភេទ​យី​ឌុ​ប និង​ប្រភេទ​វ៉េ​អង ដឹក​ទំនិញ​លើស​ទម្ងន់ ដោយ​ដាក់​ទំនិញ​ហួស​ទ្រុង ខ្ពស់កប់ពពក ធ្វើ​ចរាចរណ៍​ទាំង​យប់​ទាំង​ថ្ងៃ បណ្តាល​ឲ្យ​បាក់​ស្រុត ខូច​ផ្លូវ​ក្រាល​កៅស៊ូ ប្រ​ម៉ា​ណ​ជាង​៧,០០០​ម៉ែត្រ ក្លាយជា​រណ្តៅ​ជ្រៅ​ៗ កន្លែង​ខ្លះ គឺ​របើក​ខូច​ទាំងស្រុង ក្លាយទៅជា​ផ្លូវ​ដី ហើយ​កន្លែង​ខ្លះ នៅ​រដូវវស្សា​នេះ ក្លាយជា​ស្រះ​ដក់​ទឹក ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​យ៉ាង​ខ្លាំង ជា​ពិសេស​ក្មេង​សិស្សសាលា ជិះ​កង់​ជិះ​ម៉ូតូ​ទៅ​រៀន ។

ប្រជាពលរដ្ឋ​លើ​ឡើង​ទៀត​ថា ផ្លូវ​ក្រាល​កៅស៊ូ ១​ខ្សែ​នេះ គឺជា​ចំណងដៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ផ្តល់​ជូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​បន្ទាត់​ព្រំដែន ក្នុង​ឃុំ​សំរោង ឃុំ​ទួល​ស្តី​ឃុំ​ច​ន្ទ្រា ស្រុក​ច​ន្ទ្រា និង​ឃុំ​ត្នោត ស្រុក​កំពង់​រោ​ទ៌ បាន​ធ្វើ​ដំណើរ​ស្រួល ក៏​ប៉ុន្តែ​បាន​តែ​រយៈ​៣​ឆ្នាំ ក៏​ត្រូវ​ក្រុម​ឈ្មួញ ប្រើប្រាស់​រថយន្ត​ធុន​ធំ​ៗ ដឹក​ទំនិញ ដូច​ជា​គ្រឿង​អេ​ឡិច​ត្រូ​និក ស្កសរ និង​សង្ស័យ​ជា​ទំនិញគេចពន្ធ​ជា​ច្រើន​ប្រភេទ​ទៀត​ផង ។

ប្រភព​បន្ត​ទៀត​ថា នៅ​រយៈពេល​០២​ឆ្នាំ​ចុង​ក្រោយ​នេះ ២០២៤_២០២៥ គឺ​មាន​ទាំង​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ ថ្ម ដឹក​ស៊ីម៉ង់​ត៏ ដឹង​ទំនិញ​ធុន​ធំ​ប្រភេទ​យី​ឌុ​ប​ភ្លៅ​០៥ និង​ប្រភេទ​វ៉េ​អង ដឹក​ទំនិញ​ធ្ងន់​ៗ លើស​ទម្ងន់ បង្ក​ឲ្យ​ខូច​ផ្លូវ​ក្រាល​កៅស៊ូ ជា​អំណោយ​សម្តេច​តេ​ជោ ខូច​ទាំងស្រុង នៅ​រដូវប្រាំង​ហុយ ដល់​រដូវវស្សា​នេះ ផ្លូវ​ក្លាយជា​រណ្តៅ​ដក់​ទឹក និង​បែក​ល្បាប់ រ​អឹ​ល​ពិបាកធ្វើ​ដំណើរ​យ៉ាង​ខ្លាំង ។

ប្រជាពលរដ្ឋ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ពួក​គាត់​បាន​រាយការណ៍​ជូន​លោក​មេឃុំ និង​លោក​អភិបាលស្រុក​ជា​ច្រើន​លើក មក​ហើយ ប៉ុន្តែ​លទ្ធផល គឺ​ស្ងាត់ឈឹង ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​សុំ​ឲ្យ​លោក​អភិបាល​ខេត្តស្វាយរៀង លោក ប៉េង ពោធិ​សា និង​ជា​ពិសេស​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត មេត្តា​ជួយ​អន្តរាគមន៍ សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត ចុះ​ពិនិត្យ ដោះស្រាយ និង​ទប់ស្កាត់​រថយន្ត​ក្រុម​ឈ្មួញ ដែល​កំពុង​ដឹក​ទំនិញ បំផ្លាញ​ផ្លូវ ដែល​ជា​ចំណងដៃ​របស់​សម្តេច​តេ​ជោ និង​បំផ្លាញ​ផ្លូវ​ជនបទ ខូច​អស់ហើយ​ទាន​! ។

ទាក់ទិន​ករណី​នេះ​ដែរ មិន​អាច​រក​ការ​បំភ្លឺ​ពី​លោក​អភិបាលស្រុក​ច​ន្ទ្រា និង​លោក​អភិបាលស្រុក​កំពង់​រោ​ទ៌ បាន​ទេ រហូត​ដល់​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៥​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ