ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​រាជធានី​ភ្នំពេញ អំពាវនាវ​រក​ជុំនួយ​ចុះ​ទៅ​សួរសុខទុក្ខ​កងទ័ព​ការពារ​ខ្សែក្រវាត់​ព្រំដែន​ខេត្តព្រះវិហារ និង​ខេត្តស្ទឹងត្រែង

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្ដី​អំពាវនាវ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ព្រហស្បតិ៍​-​សុក្រ ទី​២៩-៣០ ខែឧសភា ឆ្នាំ​២០២៥ ខាង​មុខ​នេះ គណៈ​អភិបាល​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្ដី​អំពាវនាវ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ព្រហស្បតិ៍​-​សុក្រ ទី​២៩-៣០ ខែឧសភា ឆ្នាំ​២០២៥ ខាង​មុខ​នេះ គណៈ​អភិបាល​រាជធានី​ភ្នំពេញ នឹង​ដឹកនាំ​គណៈប្រតិភូ សាលា​រាជធានី​ភ្នំពេញ ចុះ​សួរសុខទុក្ខ​កង​យោធពលខេមរភូមិន្ទ ដែល​ជា​សម្ព័ន្ធ មេត្រីភាព ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ រួម​មាន កងពលធំ​អន្តរាគមន៍​លេខ​៣ កងពលតូច​អន្តរាគមន៍​លេខ​៩ វរ​នគរបាល​ការពារ​ព្រំដែន​លេខ​៧៩៣ ឈរជើង​ការពារ​នៅ​ខ្សែក្រវាត់​ព្រំដែន ប្រចាំ​ទិស​ប្រាសាទព្រះវិហារ និង​កងពលតូច​អន្តរាគមន៍​លេខ​១២៨ ឈរជើង​ការពារ​នៅ​តំបន់​អូរ​អាឡៃ ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង ។

ដើម្បី​ឱ្យ​ការ​ចុះ​សួរសុខទុក្ខ​នេះ ទទួល​ជោគជ័យ បង្ហាញ​ពី​មនោសញ្ចេតនា​ដ៏​ជ្រាលជ្រៅ ក្នុង​ការ​ចូលរួម​លើកទឹកចិត្ត​ដល់​យុទ្ធ​ជន​តាម​បន្ទាត់​ព្រំដែន​ជួរ​មុខ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​អំពាវនាវ​ឯកឧត្តម​-​លោក​ជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា អស់លោក​-​លោកស្រី ជា​ពាណិជ្ជករ សិប្បករ វិនិយោគិន និង​សប្បុរសជន លោក​-​លោកស្រី​អភិបាល​ខណ្ឌ ប្រធាន​មន្ទីរ​-​អង្គភាព​ចំណុះ​ទាំងអស់ មេត្តា​ចូលរួម​បរិច្ចាគ​អំណោយ​ជា​ថវិកា ស្បៀងអាហារ ឬ​សម្ភារ​ប្រើប្រាស់​ផ្សេង​ៗ តាម​លទ្ធភាព និង​សទ្ធា​ជ្រះថ្លា ដើម្បី​រួមចំណែក​កសាង​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​យុទ្ធសាស្ត្រ​រយៈពេល​វែង​នៅ​តាម​បន្ទាត់​ព្រំដែន​ជួរ​មុខ ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី និង​ការ​អភិវឌ្ឍន៍​តាម​បន្ទាត់​ព្រំដែន ។

រដ្ឋបាល​រាជធានី​ភ្នំពេញ សង្ឃឹម​ជឿជាក់​លើ​ស្មារតី និង​ទឹកចិត្ត​សប្បុរសធម៌​របស់​ឯកឧត្តម​-​លោក​ជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា អស់លោក​-​លោកស្រី​ទាំងអស់ ដែល​ជា​វប្បធម៌ នៃ​ការ​ចែករំលែក​ក្នុង​ស្មារតី ភាតរភាព​របស់​ប្រជាជាតិ​យើង ។

អំណោយ​ទាំងអស់ សូម​មេត្តា​យក​មក​ប្រគល់​ជូន​នៅ​ទីចាត់ការ​ហិរញ្ញវត្ថុ សាលា​រាជធានី​ភ្នំពេញ រៀង​រាល់​ម៉ោង​ធ្វើការ ទូរ​សព្ទ​លេខ ០៦១ ៧៩៩ ៩៩៧ / ០១២ ៤២៥ ៩៨៩ ឬ​បង្វែរ​តាម​គណនី ធនាគារ ABA របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​៖ PHNOM PENH CAPITAL HALL លេខ​៖ 002 427 351 (KHR) និង​លេខ​៖ 002 427 343 (USD) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ