សម្តេចធិបតី ណែនាំឲ្យពង្រីកបន្ថែមប្រព័ន្ធការពាររន្ទះ ក្នុងតំបន់អង្គរ
រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតិ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងភាគីពាក់ព័ន្ធ ពង្រីកបន្ថែមប្រព័ន្ធ…
រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតិ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងភាគីពាក់ព័ន្ធ ពង្រីកបន្ថែមប្រព័ន្ធ…
រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតិ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងភាគីពាក់ព័ន្ធ ពង្រីកបន្ថែមប្រព័ន្ធ ការពាររន្ទះ ក្នុងតំបន់រមណីយដ្ឋានទេសចរណ៍អង្គរ ។
យោងតាមសេចក្តីប្រកាសព័ត៌មានពីលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៣ ឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានអាជ្ញាធរអប្សរា ជាសេនាធិការ ត្រូវសហការជាមួយអាជ្ញាធរខេត្តសៀមរាប សិក្សាឡើងវិញ អំពីប្រព័ន្ធការពាររន្ទះ និងពិនិត្យលទ្ធភាពពង្រីកបន្ថែមប្រព័ន្ធ ការពាររន្ទះក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ ជាពិសេស រមណីយដ្ឋានអង្គរ ដើម្បីការពារសុវត្ថិភាពភ្ញៀវទេសចរ ក្នុងបរិបទ ដែលគ្រោះធម្មជាតិដូចជារន្ទះជាដើម កាន់តែមានសភាពខ្លាំងជាងមុន ៕
ចែករំលែកព័តមាននេះ