ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រា.បទីតាំងមួយកន្លែង​សង្ស័.យ​បើកបង្រៀន​កម្ចី​អន​ឡាញ

10 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ទីតាំង​បណ្ដុះបណ្ដាល​លួចលាក់​ប្រព័ន្ធ​បច្ចេកវិទ្យា​ សង្ស័យ​បង្កើត ក្រុមហ៊ុន (​កម្ចី​អន​ឡាញ​) មួយ​កន្លែង​ត្រូវ​បាន​ព្រះរាជអាជ្ញា​រង​ខេត្តកំពង់ឆ្នាំង​ដឹកនាំ​សមត្ថកិច្ច​ចុះ​បង្ក្រាប រយៈពេល​ពេញ​មួយ​ព្រឹក​និង​រហូត​ដល់​ម៉ោង​២​និង​៣០​រសៀល​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៥…

ខេត្តកំពង់ឆ្នាំង ៖ ទីតាំង​បណ្ដុះបណ្ដាល​លួចលាក់​ប្រព័ន្ធ​បច្ចេកវិទ្យា​ សង្ស័យ​បង្កើត ក្រុមហ៊ុន (​កម្ចី​អន​ឡាញ​) មួយ​កន្លែង​ត្រូវ​បាន​ព្រះរាជអាជ្ញា​រង​ខេត្តកំពង់ឆ្នាំង​ដឹកនាំ​សមត្ថកិច្ច​ចុះ​បង្ក្រាប រយៈពេល​ពេញ​មួយ​ព្រឹក​និង​រហូត​ដល់​ម៉ោង​២​និង​៣០​រសៀល​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៥ នៅ​មិន​ទាន់​បញ្ចប់​ការ​សាកសួរ​នៅឡើយ​ទេ​។ ទីតាំង​សង្ស័យ​បើក​បង្រៀន កម្ចី​អន​ឡាញ​នេះ​ស្ថិត​នៅ​ក្នុងភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។

សមត្ថកិច្ច​នគរបាល​ដែល​កំពុង​តែ​មមាញឹក​ដឹកនាំ​ការ​បង្ក្រាប​ទីតាំង​ដែល​សង្ស័យ​ថា កំពុង​បង្រៀន​បុគ្គលិក ឲ្យ​ចេះ​ប្រើ​វិធី កម្ចី​អន​ឡាញ នេះ​មិន​បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ថា តើ​ការ​បង្ក្រាប ទីតាំង​អ្វី​ឲ្យ​ប្រាកដ​នោះ​ទេ​។ ប៉ុន្តែ​តាម​ស្ដាប់​ការ​សាកសួរ​ពី​សមត្ថកិច្ច ត្រូវ​បាន​បុគ្គលិក​ក្រុមហ៊ុន បញ្ជាក់​ថា ជា​កន្លែង​បង្រៀន​ដល់​សិស្ស​ឲ្យ​ចេះ​ប្រតិបត្តិការ រក​អតិថិជន​ឲ្យ​ខ្ចីប្រាក់​ពី​ក្រុមហ៊ុន តាម online ហើយ​បានដឹង​ទៀត​ថា ទុន​កម្ចី​មាន​ថៅកែ​នៅ​ប្រទេស​វៀតណាម ចំណែក​អតិថិជន​អ្នក​ខ្ចី​ក៏​ជា​ជន​វៀតណាម​ដែរ​  មិនមែន​ប្រទេស​កម្ពុជា​ទេ​។ (​បើ​តាម​ការ​ពិនិត្យ​ក្នុង​កុំព្យូទ័រ​មាន​អ្នក​ខ្ចី​ពី​ប្រទេស​វៀតណាម​មែន​)​។

ចំពោះ​វត្ថុ​តាង​ដែល​ត្រូវ​បាន​ត្រួតពិនិត្យ​និង​ត្រៀម​ដក​រហូត​រួម​មាន មាន តុ​ចំនួន ២២ កៅអី​ចំនួន ៥៦ កុំព្យូទ័រ ដេក​ថប​១​គ្រឿង កុំព្យូទ័រ​លេប​ថប​២​គ្រឿង​។

ប្រភព​ដែល​ទទួល​បាន​បាន​បញ្ជាក់​ថា​ទីតាំង​សង្ស័យ​បង្រៀន​បើក​កម្ចី​អន​ឡាញ​ទើបតែ​បើក​បាន​រយៈពេល ២ ថ្ងៃ​ប៉ុណ្ណោះ​។

ដូច​អ្វី​ដែល​ម្ចាស់ផ្ទះ​ជួល​ឱ្យ​ក្រុមហ៊ុន​ខាងលើ​លោក វ៉ា​ត វុ​ទ្ធី ជា​ម្ចាស់ផ្ទះ​ឲ្យ​ជួល​បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ថា ពេល​មក​ជួល​ក្រុមហ៊ុន បាន​បញ្ជាក់​ថា​ក្រុមហ៊ុន​ខ្លួន​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ទើប​គាត់​ព្រម​ជួល​ឱ្យ ។​ប៉ុន្តែ​ពេល​សមត្ថកិច្ច​មក​ឃាត់​សួរនាំ​ពុំ​មាន​លិខិត​ស្របច្បាប់​អ្វី​ទាំងអស់ ហើយ​ការ​ជួល​នេះ​ទើបតែ​ដាក់​បាន​តែ ២ ថ្ងៃ​ប៉ុណ្ណោះ​។

លោក ប៉ុ​ល វុ​ទ្ធី ស្នងការ​រង​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់​តាម​ទូរ​សព្ទ​ថា​រហូត​ដល់​ម៉ោង ៣ រសៀល​នេះ មិន​ទាន់​ដឹង​ច្បាស់​ថា​ជា​ក្រុមហ៊ុន​អ្វី​ឲ្យ​ពិតប្រាកដ​នោះ​ទេ មិន​អាច​និយាយ ថា ជា​ក្រុមហ៊ុន​កម្ចី​អន​ឡាញ​នោះ​ដែរ ។​អាច​ថា​ក្រុមហ៊ុន​កំំ​ពុង​តែ​បង្រៀន​បុគ្គលិក​ឲ្យ​ចេះ​ទាក់ទង​អតិថិជន ខ្ចី​លុយ​ពី​ក្រុមហ៊ុន​តែ​ប៉ុណ្ណោះ ។

យ៉ាងនេះ​ក្តី​តាម​ប្រភព​ក្រៅផ្លូវការ​បញ្ជាក់​ថា​ក្រុមហ៊ុន​ខាងលើ​ពិតជា​បើក​បង្រៀន​កម្ចី​អន​ឡាញ​ពិតមែន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ