ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ងងុយដេក! ចិនម្នាក់​បើកឡាន​ឡង់​គ្រី​ស្ស័រ ​រេ​ចង្កូត​ធ្លាក់ចូល​ប្រឡាយ​ទឹក​ស្អុយ

40 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំ​ពេ​ញ ៖ ​រថយន្ត​ម៉ាក​ឡង់​គ្រី​ស្ស័រ​​មួយ​គ្រឿង​បើកបរ​ដោយ​ជនជាតិ​ចិន​ម្នាក់​បាន​រេ​ចង្កូត​ធ្លាក់​ប្រឡាយ​ទឹក​ស្អុយ​ទាំង​ព្រឹក​តែ​សំណាងល្អ​កំពុង​បណ្ដា​ឱ្យ​អ្នកបើកបរ​រង​របួស​ឡើយ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៤ទៀប​​ភ្លឺ ថ្ងៃ ១៩ ខែមករា​ឆ្នាំ​២០២៦​ស្ថិត​តាម​បណ្តោយ មហាវិថី ឈ្នះ…

រាជធានី​ភ្នំ​ពេ​ញ ៖ ​រថយន្ត​ម៉ាក​ឡង់​គ្រី​ស្ស័រ​​មួយ​គ្រឿង​បើកបរ​ដោយ​ជនជាតិ​ចិន​ម្នាក់​បាន​រេ​ចង្កូត​ធ្លាក់​ប្រឡាយ​ទឹក​ស្អុយ​ទាំង​ព្រឹក​តែ​សំណាងល្អ​កំពុង​បណ្ដា​ឱ្យ​អ្នកបើកបរ​រង​របួស​ឡើយ​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៤ទៀប​​ភ្លឺ ថ្ងៃ ១៩ ខែមករា​ឆ្នាំ​២០២៦​ស្ថិត​តាម​បណ្តោយ មហាវិថី ឈ្នះ ឈ្នះ ក្នុងភូមិ​ភ្លូ​ផ្អែម សង្កាត់​គោករ​ការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

រថយន្ត​ដែល​ធ្លាក់​ប្រឡាយ​នោះ​ម៉ាក​ឡង់​គ្រី​ស័​រ​ព​ណ៍​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2N-5225​បើកបរ​ដោយ​ជនជាតិ​ចិន ពុំ​ស្គាល់​អត្តសញ្ញាណ​ឡើយ​បាន​គេចខ្លួន​បាត់​។

តាម​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​មុន​កើតហេតុ​គេ​បានឃើញ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​ឡង់​គ្រី​ស័​រ​ខាងលើ​បើកបរ​ដោយ​ជនជាតិ​ចិន​ធ្វើ​ដំណើរ​តាម​បណ្តោយ មហាវិថី ឈ្នះ ឈ្នះ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។​ខណៈ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​អ្នកបើកបរ​សង្ស័យ ងងុយដេក​រេ​ចង្កូត​ទៅ​ខាងស្តាំ​ដៃ​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ស្អុយ​បណ្តាល​អោយ​ក្រឡាប់​១​ត្រឡប់ បណ្តាល​អោយ​រង​ការ​ខូចខាត​។​ចំណែក​អ្នកបើកបរ​មិន​បណ្តាល​អោយ​រង របួស​ឡើយ​រួច​គេចខ្លួន​បាត់​។

បន្ទាប់​ពី​កើតហេតុ​នគរបាល​មូលរ​ដ្ឋា​ន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ដោយសារ​មិន​បង្ក​អោយ ប៉ះពាល់​ដល់​អ្នក​ធ្វើ​ដំណើរ តំណាង​រថយន្ត​មក​ស្ទូច​យក​ទៅ​ជួល​ជុល​ដោយ​ខ្លួនឯង ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ