អ្នកចិញ្ចឹមទារីករាយ ដោយក្នុង១យប់ប្រមូលស៊ុតបានជាង២ពាន់គ្រាប់ នៅស្រុកកំពង់ត្របែក
- ព្រៃវែង
ខេត្តព្រៃវែង ៖ អ្នកចិញ្ចឹមសត្វទាយកស៊ុតរីករាយដោយសត្វទារបស់គាត់ពងក្នុង១យប់បានស៊ុតជាង២ពាន់គ្រាប់ក៏ប៉ុន្តែប៉ុន្មានខែចុងក្រោយនេះតម្លៃស៊ុតធ្លាក់ចុះក្នុង១គ្រាប់បានតែ៣០០រៀល បើព្រៀបធៀបពីខែមុន១គ្រាប់តម្លៃ៣៥០រៀលទៅ៤០០រៀល។
ការលើកឡើងនេះកើតឡើងនៅរសៀលថ្ងៃទី១៨មករា២០២៦នៅផ្លូវក្រវ៉ាត់ព្រំដែនស្ថិតក្នុងភូមិក្រាំលាវឃុំក្រាំងលាវស្រុកកំពង់ត្របែក។បើតាមអ្នកចិញ្ចឹមសត្វទាយកពង បានប្រាប់អ្នកសារព័ត៌មានយើងថា គាត់រស់នៅភូមិក្រាំងលាវ ឃុំក្រាំងលាវស្រុកកំពង់ត្របែក បានប្រកបមុខរបរចិញ្ចឹមសត្វទាយកពងចំនួន៣ពាន់ក្បាល ដោយដឹកមកប្រលែងនៅតាមប្រឡាយខ្សែក្រវ៉ាត់ព្រំដែន មូលហេតុខែ១២ឆ្នាំ២០២៥កន្លងទៅនៅក្នុងភូមិគ្មានទឹកឲ្យទាលេងនិងរកចំណីទើបយកមកប្រលែងតាមប្រឡាយក្បែព្រំដែន មានទឹកឲ្យទាហែលលេង ងាយគ្រប់គ្រងឲ្យចំណី។
ប្រភពបន្តថា ទា៣,០០០ក្បាល គឺក្នុង១យប់ពងបានស៊ុតជាមធ្យមបានចាប់ពី២,៣០០គ្រាប់ទៅ២,៥០០គ្រាប់ ហើយស៊ុត១គ្រាប់លក់បោះដុំតម្លៃ៣០០រៀលទៅ៣៥០រៀល ក៏ប៉ុន្តែបើប្រៀបធៀបកាលពីខែ៩ដល់ខែ១២ឆ្នាំ២០២៥ ពងទា ១គ្រាប់តម្លៃ៣,៥០០រៀលទៅ៤០០រៀល មកដល់ឆ្នាំ២០២៦នេះពងទាធ្លាក់ថ្លៃ នៅតែ៣០០រៀលទៅ៣៥០ប៉ុណ្ណោះ មូលហេតុឈ្មួញនាំចូលពីប្រទេសវៀតណាមច្រើនទើបពងទាខ្មែរថយចុះ។
ទោះបីជាយ៉ាងណាក៏ដោយ គាត់សប្បាយរីករាយ ដោយការចិញ្ចឹមទារបស់គាត់ទទួលបានជោគជ័យ ទាមានសុខភាពល្អ។បើក្រុមអាជីវករលក់រាយនីលើទីផ្សារស៊ុតទា១គ្រាប់៤៥០រៀលទៅ៥០០រៀល៕









ចែករំលែកព័តមាននេះ