ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួន​បាតុករ​ស្លា.ប់​នៅ​អ៊ីរ៉ង់​ឡើង​ដល់​ជិត​៤០០០​​នាក់

2 ម៉ោង មុន

ប្រទេស​អ៊ី​រ៉​ង់ ៖ ទីភ្នាក់ងារសារព័ត៌មាន​HUMAN RIGHTS ACTIVISTS NEWS AGENCY​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​១៨​ មក​រា ​ថា បាន​ត្រួតពិនិត្យ​លើ​ចំនួន​អ្នក​ស្លាប់​…

ប្រទេស​អ៊ី​រ៉​ង់ ៖ ទីភ្នាក់ងារសារព័ត៌មាន​HUMAN RIGHTS ACTIVISTS NEWS AGENCY​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​១៨​ មក​រា ​ថា បាន​ត្រួតពិនិត្យ​លើ​ចំនួន​អ្នក​ស្លាប់​ គឺ​មាន​ដល់​៣៩១៩​នាក់ ក្នុង​រលក​បាតុកម្មហិង្សា​ក្នុង​ប្រទេស​អ៊ីរ៉​ង់ ហើយ​នាំ​ទៅ​ដល់​ការ​បង្ក្រាប​ដ៏​បង្ហូរឈាម​។ គេ​មានការ​បារម្ភ​ថា​ ចំនួន​នោះ​តាម​ការ​ពិត​មាន​ខ្ពស់​ជាង​នេះ​ទៀត​។

នេះ​ជា​តួលេខ​មួយ​ខ្ពស់​បើ​ប្រៀបធៀប​ទៅ​នឹង​សេចក្ដីរាយការណ៍​មុន​ដែល​ថា មាន​អ្នក​ស្លាប់​ត្រឹម​៣៣០៨​នាក់​។ ចំនួន​ជន​រង​គ្រោះ​ពិតជា​មាន​ខ្ពស់​ជាង​បាតុកម្ម​ដទៃ​ៗ​ទៀត ក្នុង​ពេល​មាន​ចលាចល​ក្នុង​ប្រទេសអ៊ីរ៉​ង់ ចាប់តាំងពី​ច្រើន​ទស​វត្ស​មក​ហើយ នាំ​ឲ្យ​នឹកឃើញ​ភាព​ចលាចល​ជុំវិញ​បដិវត្តន៍​ឆ្នាំ​១៩៧៩​នៅ​ប្រទេស​នេះ​ ។

បណ្ដា​អ្នក​ទទួលខុសត្រូវ​អ៊ីរ៉​ង់​មិន​បាន​ផ្ដល់​តុល្យការ​ច្បាស់​ឡើយ ប៉ុន្តែ​មេដឹកនាំ​កំពូល​អ៊ីរ៉​ង់​លោក​អា​យ៉ា​តុលា​អា​លី​ខា​មេ​នី ថ្លែង​កាលពី​ថ្ងៃ​ទី​១៧​មក​រា​ថា បាតុកម្ម​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​ពាន់​នាក់ និង​បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា ជា​អ្នក​ទទួលខុសត្រូវ​ចំពោះ​មនុស្ស​ស្លាប់​ទាំងនេះ​។ នេះ​ជា​ការ​អះអាង​លើក​ដំបូង​របស់​មេដឹកនាំ​កំពូល​អ៊ីរ៉​ង់​លើ​ទំហំ​នៃ​ការ​បាត់បង់​ជីវិត​មនុស្ស ដោយសារ​រលក​បាតុកម្ម​ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២៨​ ធ្នូ​ មក ដែល​ពី​ដំបូង​ជា​បាតុកម្ម​ប្រឆាំង​ទំនិញ​ឡើងថ្លៃ ហើយ​ក្រោយមក​ប្រែ​ក្លាយជា​ការ​បះបោរ​ប៉ង​ផ្ដួលរំលំ​របបអ៊ីរ៉​ង់​។

ទីភ្នាក់ងារសារព័ត៌មាន​HUMAN RIGHTS ACTIVISTS NEWS AGENCY​អះអាង​ទៀត​ថា បាតុករ​ដល់​២៤.៦៦៩​នាក់ បាន​ត្រូវ​ចាប់ខ្លួន តាំងពី​ចាប់ផ្ដើម​ការ​បង្ក្រាប​មក​។ បណ្ដា​អ្នក​ទទួលខុសត្រូវ
​អ៊ីរ៉​ង់​បាន​ចោទប្រកាន់​ជា​ច្រើន​លើក ដល់​អា​មេ​រិ​ក ​និងអ៊ី​ស្រា​អែ​ល​ថា ជា​អ្នក​បង្កើត​ចលាចល​ក្នុង​ប្រទេស​ពួក​គេ​។

ក្នុង​សារ​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៨​មក​រា​តាម​បណ្ដាញ​សង្គម​X ប្រធានា​ធិបតី​អ៊ីរ៉​ង់លោក​ម៉ា​ស៊ូ​ដ​ប៉េ​ហ្សេ​ស្គី​យ៉ា​ន​លើក​ឡើង​ថា ការ​លំបាកលំបិន​ខាង​សេដ្ឋកិច្ច​របស់​ប្រជាជនអ៊ីរ៉​ង់​មក​ពី​ការ​ប្រទូស្ត​រ៉ា​យ​គ្នា​តាំងពី​យូរ​មក​ហើយ និង​មក​ពី​បណ្ដា​ទណ្ឌកម្ម​អមនុស្សធម៌​របស់​អា​មេ​រិ​ក​និង​សម្ព័ន្ធមិត្ត​។ រាល់​ការ​ឈ្លានពាន​ប្រឆាំង​មេដឹកនាំ​កំពូល​របស់​ប្រទេស​យើង ស្មើនឹង​សង្គ្រាម​ទាំងស្រុង​ប្រឆាំង​ប្រជាជាតិ​អ៊ីរ៉​ង់ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ