ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្មរថភ្លើងនៅអេស្ប៉ាញ៖ រថភ្លើងល្បឿន​លឿន២ខ្សែបុកគ្នា ​មនុស្សស្លា.ប់យ៉ាង​តិច​២១​នាក់ និងរបួសជិត១០០នាក់

57 នាទី មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ កាលពី​ថ្ងៃ​ទី​១៨ មក​រា មាន​គ្រោះថ្នាក់​រថភ្លើង​លឿន​២​នៅ​អេ​ស្ប៉ា​ញ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​២១​នាក់ និង​របួស​ច្រើន​សិប​នាក់ ។ នេះ​ជា​តុល្យការ​ចុង​ក្រោយ​រាយ ការណ៍​ដោយ​កង​ឆ្មាំ​ស៊ី​វិល​អេ​ស្ប៉ា​ញ…

ប្រទេស​អេ​ស្ប៉ា​ញ ៖ កាលពី​ថ្ងៃ​ទី​១៨ មក​រា មាន​គ្រោះថ្នាក់​រថភ្លើង​លឿន​២​នៅ​អេ​ស្ប៉ា​ញ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​២១​នាក់ និង​របួស​ច្រើន​សិប​នាក់ ។ នេះ​ជា​តុល្យការ​ចុង​ក្រោយ​រាយ ការណ៍​ដោយ​កង​ឆ្មាំ​ស៊ី​វិល​អេ​ស្ប៉ា​ញ ។

រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​អេ​ស្ប៉ា​ញ លោក​OSCAR PUENTE អះអាង​តាម​បណ្ដាញ​សង្គម​X​ថា ការ​ប៉ះ​គ្នា​ពិតជា​សែន​ទារុណ​ណាស់​និង​ថា ចំនួន​ជន​រង​គ្រោះ​អាច​មាន​ខ្ពស់​ជាង​នេះ​ទៀត បើ​តាម​សេចក្ដីរាយការណ៍​ផ្សេង​ៗ​ពី​គ្រោះថ្នាក់​នោះ​។ បណ្ដា​រូបភាព​ផ្សាយ​តាម​ទូរទស្សន៍​រដ្ឋ​បង្ហាញ​រថភ្លើង​ទាំង​២​ចោមរោម​ដោយ​មនុស្ស​ម្នា និង​បណ្ដា​រថយន្តសង្គ្រោះ​ចំណែក​បណ្ដា​ភ្នាក់ងារ​សង្គ្រោះ​បាន​ខិតខំ​ជួយ​ដល់​អ្នក​របួស​ជា​ច្រើន​នាក់ ។

តាម​លោក​OSCAR PUENTE​ថា បណ្ដា​ទូ​ចុង​ក្រោយ​របស់​រថភ្លើង​មួយ​របស់​ក្រុមហ៊ុន​ផ្លូវដែក​IRYO ដែល​ចាក​ចេញពី​ទីក្រុង​ម៉ា​ឡា​ហ្គា​តំបន់​អាន​ដា​លូ​ស៊ី​ទៅ​កាន់​ក្រុង​ម៉ា​ឌ្រី​ដ បាន​ធ្លាក់​ពី​ផ្លូវដែក​នៅ​ជិត​ក្រុង​អាន​ដា​ម៉ូ​ស ចម្ងាយ​ជិត​២០០​គីឡូម៉ែត្រ ខាងជើង​ក្រុម​ម៉ា​ឡា​ហ្គា ដោយ​បុក​ជាមួយ​រថភ្លើង​មួយទៀត​របស់​ក្រុមហ៊ុន​ផ្លូវដែក​RENFE ដែល​រត់​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា តាម​ផ្លូវដែក​មួយទៀត​ស្រប​ក្បែរ​គ្នា សំដៅ​ក្រុង​HUELVA ។

ការ​ប៉ះ​គ្នា​យ៉ាង​ខ្លាំង​រវាង​រថភ្លើង​ទាំង​២ ជាមួយ​អ្នកដំណើរ​ច្រើន​រយ​នាក់ បណ្ដាល​ឲ្យ​ទូ​២​ខាង​មុខ​គេ​នៃ​រថភ្លើង​របស់​ក្រុមហ៊ុន​ផ្លូវដែក​RENFE​ក្រឡាប់​ធ្លាក់​ចេញពី​ផ្លូវដែក​។ លោក​OSCAR PUENTE គូសបញ្ជាក់​ទៀត​ថា អាទិភាព​សម្រាប់​ពេល​នេះ គឺ​ជួយ​សង្គ្រោះ​បណ្ដាជន​រង​គ្រោះ​។

កង​ឆ្មាំ​ស៊ី​វិល​គូសបញ្ជាក់​ពី​តុល្យការ​មួយ​ថា មាន​អ្នក​ស្លាប់​យ៉ាងតិច​២១​នាក់ ហើយ​អាជ្ញាធរ​មូលដ្ឋាន​លើក​ឡើង​ពី​អ្នក​របួស​យ៉ាងតិច​៧៣​នាក់ ក្នុង​នោះ ៦​នាក់​របួសធ្ងន់ ។ នាយក​រដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ​លោក​ប៉េ​ត្រូ​សាន់​សេស​គូសបញ្ជាក់​ថា លោក​កំពុង​តាមដាន​ជាប់​កា​រវិ​វ​ឌ្ឍ​នៃ​សភាពការណ៍ ហើយ​រដ្ឋាភិបាល​កណ្ដាល​នៅ​ក្រុង​ម៉ា​ឌ្រី​ដ បាន​បញ្ជូន​បណ្ដា​អ្នក​សង្គ្រោះ​ទៅ​កាន់​កន្លែង​គ្រោះថ្នាក់ ។ តុល្យការ​អាច​មាន​ខ្ពស់​ជាង​នេះ​ទៀត ព្រោះ​បើ​តាម​ពួក​អ្នកសង្គ្រោះ​ថា អ្នកដំណើរ​ច្រើន​នាក់​នៅ​ជាប់​ខាងក្នុង​រថភ្លើង​នៅឡើយ ៕

©ELEANORINTHESKY ON SOCIAL MEDIA X HANDOUT/EPA/MAXPPP – epa12659754 A handout photo made available by Eleanorinthesky on social media shows rescue workers inspecting the scene after two high-speed trains derailed near Adamuz (Cordoba), Andalusia, Spain, 18 January 2026. At least five people were killed and several were injured, with others trapped, according to the Andalusian 112 Emergency Service, which mobilized firefighters, paramedics, and the Civil Guard. EPA/ELEANORINTHESKY ON SOCIAL MEDIA X HANDOUT IMAGES PROVIDED BY ·ELEANORINTHESKY ON SOCIAL MEDIA X -EDITORIAL USE ONLY/ONLY AVAILABLE TO ILLUSTRATE THE ACCOMPANYING NEWS STORY (CREDIT REQUIRED)- BEST QUALITY AVAILABLEHANDOUT EDITORIAL USE ONLY/NO SALES (MaxPPP TagID: maxnewsfrsix171203.jpg) [Photo via MaxPPP]

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ