ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះដល់ទីតាំងផ្ទាល់! អាជ្ញាធរក្រុងសំរោងពិនិត្យរណ្តៅគ្រា.ប់ MK84 ដែលបង្កការខូចខាតដល់ផ្ទះសម្បែងពលរដ្ឋ

3 ម៉ោង មុន

ក្រុង​សំរោង ៖ តំណាង​រដ្ឋបាល​ក្រុង​សំរោង អមដំណើរ​ឯកឧត្តម​អគ្គនាយករង នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ចុះ​ត្រួតពិនិត្យ​ទីតាំង​រណ្តៅ​គ្រាប់ ​ដែល​ប៉ះពាល់​ដល់​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ ។ ជាក់ស្តែង​រដ្ឋបាល​ក្រុង​សំរោង បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៩…

ក្រុង​សំរោង ៖ តំណាង​រដ្ឋបាល​ក្រុង​សំរោង អមដំណើរ​ឯកឧត្តម​អគ្គនាយករង នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ចុះ​ត្រួតពិនិត្យ​ទីតាំង​រណ្តៅ​គ្រាប់ ​ដែល​ប៉ះពាល់​ដល់​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ ។

ជាក់ស្តែង​រដ្ឋបាល​ក្រុង​សំរោង បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែមករា​នេះ​ថា ៖ នា​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២៦ លោក ប៊ុត វ៉ា​ន់​ដេ​ត អភិបាលរង នៃ​គណៈ​អភិបាលក្រុង​សំរោង បាន​អញ្ជើញ​ចូលរួម​អមដំណើរ ឯកឧត្តម​អគ្គនាយករង នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្នុង​បេសកកម្ម​ចុះ​ត្រួតពិនិត្យ​ទីតាំង​រណ្តៅ​គ្រាប់​ជាក់ស្តែង ដែល​បាន​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​លំនៅ​ដ្ឋា​ន និង​ទ្រព្យសម្បត្តិ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ។

ក្នុង​សកម្មភាព​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​នេះ ក្រុមការងារ​បាន​ទៅ​ដល់ទី​តាំង​គោលដៅ​សំខាន់​ៗ រួម​មាន ទីតាំង​ផ្ទះ លោកយាយ ណៃ ឡោ​ន ទីតាំង​រណ្តៅ​គ្រាប់​ប្រភេទ MK84 ស្ថិត​ក្នុងភូមិ​ដូន​កែន​សែន​ជ័យ និង​ទីតាំង​ផ្ទះ​ឈ្មោះ ប៉េ ប៉ុ​ល ស្ថិត​ក្នុងភូមិ​គោក​ច្រេស​។

គោលបំណង​នៃ​បេសកកម្ម​នេះ គឺ​ដើម្បី​វាយតម្លៃ​កម្រិត​នៃ​ផល​ប៉ះពាល់ និង​ស្វែងរក​វិធានការ​ដោះស្រាយ​ឱ្យ​បាន​ទាន់​ពេលវេលា សំដៅ​ធានា​បាន​នូវ​សុវត្ថិភាព និង​លំនឹង​ចិត្តសាស្ត្រ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​រង​គ្រោះ ។

ជាមួយ​គ្នា​នោះ អាជ្ញាធរ​ក្រុង និង​មន្ត្រី​ជំនាញ ក៏​បាន​បន្ត​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​រាយការណ៍​ជា​បន្ទាន់​ក្នុង​ករណី​ជួប​ប្រទះ​វត្ថុ​ដែល​សង្ស័យ​ថា ជា​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ