អតីតអ្នកកាសែតអនឡាញ២នាក់ត្រូវបញ្ជូនទៅតុលាការករណីហិ.ង្សាជាមួយអ្នកបើកល្បែ.ងជ.ល់មាន់អត់ច្បាប់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
រាជធានីភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
ខេត្តកណ្ដាល ៖ ថ្ងៃទី១១ ឧសភា ឆ្នាំ២០២៤ កិច្ចប្រតិបត្ដិការស្រាវជ្រាវស៊ើបអង្កេតករណីហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា ដែលបានកើតឡើងកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១២និង១០នាទី ចំណុចលើផ្លូវលំ ភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ។
ជនរងគ្រោះចំនួន២នាក់ ៖
១-ឈ្មោះ សួន ធារិន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ។
២-ឈ្មោះ ចម្រើន ប៉ៃលិន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកក្របៅទី៣ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។
ជនសង្ស័យចំនួន៦នាក់ ៖
១-ឈ្មោះ ជាវ គីមលាង អតីតគេហទំព័រ គ្រុឌ០១ ។ (ឃាត់ខ្លួន)
២-ឈ្មោះ ទុយ រិទ្ធី អតីតគេហទំព័រ ខេភីញ៉ូ ។ (ឃាត់ខ្លួន)
៣-ឈ្មោះ ម៉ុល ដែន គេហទំព័រ វិទ្យុ FM 102 ។
៤-ឈ្មោះ សាយ ចាន់ណា រហ័ស នាម ១០៣ ។
៥-ឈ្មោះ ឃឹម យ៉ុន គេហទំព័រ ស្លាបប៉ាការ ។
៦-ឈ្មោះ មួង ដារ៉ូ គេហទំព័រ បារមីភ្នំជីសូរ។
សភាពរឿងហេតុ កាលពីថ្ងៃទី៥ ឧសភា ឆ្នាំ២០២៤ វេលាម៉ោង១២និង១០នាទី នៅចំណុចម្ការស្វាយ ចុះពីផ្លូវបេតុងចម្ងាយប្រហែល ៧០០ម៉ែត្រ ស្ថិតនៅភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល មានករណីលួចបើកលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) ហើយនៅក្នុងហេតុការណ៍នេះ មានការប្រើហិង្សាដាក់គ្នា រវាងក្រុមអ្នកលេងជល់មាន់ មានគ្នាប្រហែល៤០នាក់ និងអ្នកសារព័ត៌មានមួយក្រុម ដែលមានគ្នាប្រហែល១០ នាក់ ជិះរថយន្តចំនួន០៣គ្រឿង។
ដោយសារក្រុមអ្នកកាសែតទារប្រាក់ក្នុងឡានមួយគ្រឿងចំនួន៥០ម៉ឺនរៀល ប៉ុន្ដែខាងអ្នកបើកលេងឱ្យចំនួន២០ម៉ឺនរៀល ក្នុងមួយឡាន តែឈ្មោះ ជាវ គីមលាង មិនព្រមយក ក៏បានស្រែកឡូឡាថា អញចាងហ្វាងប៉ុណ្ណឹងដែរ យក ២០ម៉ឺនរៀល ទៅធ្វើអី ទាល់តែមួយឡាន ៥០ម៉ឺនរៀល បានអញយក។ បន្ទាប់មកក្រុមអ្នកកាសែតបានដកទូរសព្ទមកធ្វើការថតឡាយ ស្រែកថាលោកស្នងការ មើលផង មានកន្លែងបើកលេងជល់មាន់នៅស្រុកល្វាឯម ហើយការដេញវាយគ្នាតែម្ដង ។
បន្ទាប់ពីថតឡាយធ្វើឱ្យអ្នកលេងល្បែងជល់មាន់រត់គេច ស្រែកដេញគ្នាទៅវិញទៅមក ហើយក្រុមអ្នកកាសែតបានឡើងជិះឡានចេញទៅ ក៏បានជួបឈ្មោះ យូ ពៅ កំពុងជិះម៉ូតូ បានកៀរឱ្យដួលម៉ូតូ ហើយឈ្លោះប្រកែកគ្នាវាយទៅលើឈ្មោះ ពៅ តែម្ដង ។ បន្ទាប់មកក្រុមអ្នកកាសែតបានជួបនិងបុរសម្នាក់ទៀត បានចាប់ក្របួចកអាវ ហើយស្រែកថាអ្នកលេងជល់មាន់មែនៗ យកមួកសុវត្ថិភាពវាយទៅលើបុរសនោះតែម្ដង ។
លទ្ធផលស្រាវជ្រាវស៊ើបអង្កត ផ្អែកតាមសាក្សី និងវីដេអូសកម្មភាព ឃើញថាអ្នកសារព័ត៌មាន៥នាក់
១-ឈ្មោះ ជាវ គីមលាង (រហ័សនាម គ្រុឌ០១)
២-ឈ្មោះ ទុយ រិទ្ធី
៣-រហ័សនាម ១០៣
៤-ឈ្មោះ ឃឹម យ៉ុន និង
៥-ឈ្មោះ ម៉ុល ដែន បានក្របួច កអាវជនរងគ្រោះឈ្មោះ ចំរើន ប៉ៃលិន ហើយបានយកមួកសុវត្ថិភាពវាយលើជនរងគ្រោះឈ្មោះ ចំរើន ប៉ៃលិន និងបានយកជើងកាមេរ៉ា វាយម៉ូតូរបស់ឈ្មោះ សួន ធារិន បណ្តាលឱ្យខូចខាតម៉ូតូ ០១គ្រឿង ម៉ាក Suzuki Let’s ពណ៌ស ផ្លាកលេខ បន្ទាយមានជ័យ 1R-6827 ។
ក្រោយឃាត់ខ្លួននៅសមត្តកិច្ចចម្លើយសារភាពរបស់ឈ្មោះ ជាវ គឹមលាង រហ័សនាម គ្រុឌ០១ អតីតជាចាងហ្វាងគេហទំព័រគ្រុឌ ០១ Krud 01 បានសារភាពថា ៖ កាលពីថ្ងៃទី០៥ ខែឧសភា ២០២៤ វេលាម៉ោង ១២:៤០នាទី ខ្លួននិងក្រុមអ្នកកាសែតផ្សេងទៀត មានគ្នា ១១នាក់ រួមមាន ១-ឈ្មោះ ទុយ រិទ្ធី អតីតជាចាងហ្វាងគេហទំព័រ ខេ ភី, ២-ឈ្មោះ ខឹម យ៉ុន ជាអ្នកយកព័ត៌មានគេហទំព័រ ស្លាប៉ាការ, ៣-ឈ្មោះ សាយ ចាន់ណា ជាអ្នកយកព័ត៌មានគេហទំព័រ ដង្កោញ៉ូ , ៤-ឈ្មោះ មួង ដារ៉ូ ជាអ្នកយកព័ត៌មានគេហទំព័រ បារមីភ្នំជីសូ ។
៥-ឈ្មោះ វណ្ណៈ ជាអ្នកយកព័ត៌មានគេហទំព័រ ខេម ហតញ៉ូ ,៦-ឈ្មោះ ម៉ុល ដែន ជាចាងហ្វាងគេហទំព័រ វិទ្យុ ១០២, ៧-ឈ្មោះ ឆាយ សារ៉ែន ជាអ្នកយកព័ត៌មានមិនចាំឈ្មោះ គេហទំព័រ និងមានគ្នាចំនួន៣នាក់ទៀត មិនស្គាល់ឈ្មោះ បានជិះរថយន្តចំនួន ០៣គ្រឿង ១-រថយន្តម៉ាក Prius ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 2AM-5321 ជារបស់ឈ្មោះ ទុយ រិទ្ធី ២-រថយន្តម៉ាក Prius ពណ៌ទឹកប្រាក់ មិនចាំផ្លាកលេខ និង៣-រថយន្តម៉ាក BMW ពណ៌គ្រាប់អំពិល មិនចាំផ្លាកលេខ បាននាំគ្នាទៅកន្លែងលេងល្បែងជល់មាន់មួយកន្លែង នៅចំណុចចម្ការស្វាយ ស្ថិតនៅភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល គោលដៅនោះមានអ្នកកាសែតម្នាក់ដែលខ្លួនមិនស្គាល់ឈ្មោះ ជាអ្នកនាំទៅ ពេលទៅដល់ខ្លួនបានឃើញមានករណីលួចបើកលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) ពេលខ្លួនទៅដល់ក្រុមការងារក៏បានធ្វើការថតឡាយផ្សាយជាសារធារណៈតាមគេហទំព័ររៀងៗខ្លួន ។
ពេលនោះក៏មានអ្នកលេងល្បែងជល់មាន់បានស្រែកថាវាយអ្នកសារព័ត៌មាន ខ្លួននិងក្រុមការងារក៏បានរត់ឡើងឡានម៉ាក Prius របស់ឈ្មោះ ទុយ រិទ្ធី ត្រលប់មកចាំនៅផ្លូវបំបែក ជិះបានបន្តិចក្រោយមកក្រុមខ្លួនក៏បានឈប់រថយន្តខាងមុខម៉ូតូចំនួន០២គ្រឿងមិនចាំម៉ាក របស់ជនរងគ្រោះ ដោយខ្លួនបានចុះពីរថយន្តដៃកាន់សោចាក់ចង្កូតឡាន (ដែក) ឈ្មោះ ទុយ រិទ្ធី កាន់ដងឡាយកាម៉េរ៉ា ចំនួន ០២ដើម (ដងដែក) បានដេញវាយជនរងគ្រោះម្នាក់ ឈ្មោះ ឃឹម យ៉ុន បានចាប់ក្របួចកអាវ ជនរងគ្រោះម្នាក់ និងឈ្មោះ មួង ដារ៉ូ កាន់មួកការពារសុវត្ថិភាពវាយទៅលើជនរងគ្រោះ ចំនួន ៤មួកការពារ ចំណែកអ្នកដែលវាយម៉ូតូជនរងគ្រោះឱ្យខូចខាត ខ្លួនមិនបានដឹង និងមិនស្គាល់ឡើយ ក្រោយមកខ្លួន និងបក្ខពួកក៏បានឡើងរថយន្តត្រលប់មកភ្នំពេញវិញតែម្ដងទៅ។
តាមចម្លើយសារភាពរបស់ឈ្មោះ ទុយ រិទ្ធី អតីតជាចាងហ្វាងគេហទំព័រ ខេ ភី បានឆ្លើយសារភាពថាកាលពីថ្ងៃទី៥ ខែឧសភា ២០២៤ វេលាម៉ោង១២និង៤០នាទី ខ្លួន និងក្រុមការងារពិតជាបានជិះរថយន្តចំនួន០៣គ្រឿង ១-រថយន្តម៉ាក Prius ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 2AM-5321 ជារថយន្តរបស់ខ្លួន ២.រថយន្តម៉ាក Prius ពណ៌ទឹកប្រាក់ មិនចាំផ្លាកលេខ និង ៣-រថយន្តម៉ាក BMW ពណ៌គ្រាប់អំពិល មិនចាំផ្លាកលេខ នាំគ្នាទៅកន្លែងលេងល្បែងជល់មាន់មួយកន្លែង នៅចំណុចចម្ការស្វាយ ស្ថិតនៅភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ។
ពេលខ្លួនទៅដល់ក្រុមការងារក៏បានធ្វើការថតឡាយផ្សាយជាសាធារណៈតាមគេហទំព័ររៀងៗខ្លួន ពេលនោះក៏មានអ្នកលេងល្បែងជល់មាន់បានស្រែកថាវាយអ្នកសារព័ត៌មាន ខ្លួននិងក្រុមការងារក៏បានរត់ឡើងឡានម៉ាក Prius របស់ខ្លួន ត្រលប់មកចាំនៅផ្លូវបំបែក ជិះបានបន្តិចក្រោយមកក្រុមខ្លួនក៏បានឈប់រថយន្តខាងមុខម៉ូតូចំនួន០២គ្រឿង មិនចាំម៉ាករបស់ជនរងគ្រោះ ដោយឈ្មោះ ជាវ គីមលាង បានចុះពីរថយន្តដៃកាន់សោចាក់ចង្កូតឡាន (ដែក) ចំណែកខ្លួនបានកាន់ដងឡាយកាម៉េរ៉ា ចំនួន០២ដើម (ដងដែក) ដេញវាយជនរងគ្រោះម្នាក់, ឈ្មោះ ឃឹម យ៉ុន បានចាប់ក្របួចកអាវ ជនរងគ្រោះម្នាក់ និងឈ្មោះ មួង ដារ៉ូ កាន់មួកការពារសុវត្ថិភាពវាយទៅលើជនរងគ្រោះ ចំនួន០៤មួកការពារ ចំណែកអ្នកដែលវាយម៉ូតូជនរងគ្រោះឱ្យខូចខាត ខ្លួនមិនបានដឹង និងមិនស្គាល់ឡើយ ក្រោយមកខ្លួន និងបក្ខពួកក៏បានឡើងរថយន្តត្រលប់មកភ្នំពេញវិញតែម្ដងទៅ ។ ករណីខាងលើនេះសមត្ថកិច្ច បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕











ចែករំលែកព័តមាននេះ