ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡានដឹកស្រាបៀរ ជួបគ្រោះក្រឡា.ប់ ផ្អើល​ផ្លូវជាតិលេខ​​​៣១

3 ខែ មុន
  • កំពត

ខេត្តកំពត ៖ រថយន្តដឹកជញ្ជូនស្រាបៀរនិងភេសជ្ជៈមួយគ្រឿងក្រឡាប់ផ្ងាជើងទ្រមេឃ ធ្លាយដំបូល​

ខេត្តកំពត ៖ រថយន្តដឹកជញ្ជូនស្រាបៀរនិងភេសជ្ជៈមួយគ្រឿងក្រឡាប់ផ្ងាជើងទ្រមេឃ ធ្លាយដំបូល​ចេញសុទ្ធតែស្រាបៀរ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១១ ឧសភា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិ​លេខ​៣១ ស្ថិតនៅចំណុចផ្លូវកោង ក្នុងភូមិព្រៃតាព្រឹត ឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

តាម​ប្រភពពី​ប៉ូលិសស្រុកបន្ទាយមាសបានឱ្យដឹងថា រថយន្តដឹកស្រាមួយគ្រឿងក្រឡាប់នោះបាន​ធ្វើដំណើរ​ក្នុងទិសដៅពីត្បូងទៅជើង ហើយបើកមកដល់ផ្លូវកោងនោះ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតថយចេញពីកន្លែងជួសជុលពីលិចមកកើតគឺថយគូទមកសំដៅផ្លូវថ្នល់ ​ដោយសាររថយន្តដឹកស្រាបៀរនិងភេសជ្ជៈ​កំពុង​តែធ្ងន់ផង និង​បើកបរ​​ក្នុង​ល្បឿន​លឿនទៀត​ ក៏បើកគេច បណ្តាល​ឱ្យ​​យោលក្រឡាបផ្ងាជើងធ្លាយដំបូល​ចេញសុទ្ធស្រាបៀរនិងភេសជ្ជៈជាច្រើនមុខទៀត។

តាមប្រភពពី​ប៉ូលិសបាន​បន្តថា គ្រោះថ្នាក់ចរាចរខាងលើនេះបង្កឡើង​ដោយខ្លួនឯង បណ្ដាលឱ្យអ្នកបើកបររងរបួសធ្ងន់ត្រូវបានរថយន្តដឹកទៅសង្គ្រោះនៅមន្ទីរបង្អែកស្រុកកំពង់ត្រាច ដោយឡែកស្រាប់ៀរ និងភេសជ្ជៈ ត្រូវបាន​ប៉ូលិស​យាម​មិនឱ្យមានការបាត់បង់ឡើយ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ