ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់ចរាចរណ៍៣កន្លែងផ្សេងគ្នា ស្លា.ប់១​នាក់ របួសធ្ងន់ស្រាល៤នាក់ នៅក្រុងបាវិត

2 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ រយៈពេល២ម៉ោងមានគ្រោះថ្នាក់ចរាចរណ៍៣កន្លែងផ្សេងគ្នា បណ្ដាលឱ្យបុរសម្នាក់

ខេត្តស្វាយរៀង ៖ រយៈពេល២ម៉ោងមានគ្រោះថ្នាក់ចរាចរណ៍៣កន្លែងផ្សេងគ្នា បណ្ដាលឱ្យបុរសម្នាក់បានស្លាប់បាត់បង់ជីវិតនិង០៤នាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរសន្លប់នៅនឹងកន្លែងនៅក្រុងបាវិត។

ករណីទី១-កើតឡើងនៅវេលម៉ោង៦និង១៨នាទីល្ងាចថ្ងៃទី១១ ឧសភា ឆ្នាំ​២០២៤ នៅលើកំណាត់ផ្លូវជាតិ​លេខ១ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ១៥៦-១៥៧ ខាងមុខ​ខ្លោង​ទ្វារវត្តស្វាយកណ្ដាល ស្ថិតនៅភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត រវាងម៉ូតូនិងម៉ូតូបណ្ដាលឱ្យរបួសធ្ងន់ទាំងសងខាង​(ស្រី១ប្រុស១)​។ ត្រូវរថយន្តសាមុយដឹកមកកាន់មន្ទីរពេទ្យបង្អែកជីភូដើម្បីសង្គ្រោះ ។

ករណីទី២-កើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត រវាងម៉ូតូនិងម៉ូតូ បណ្ដាលឱ្យរងរបួសធ្ងន់ម្នាក់ស្រាលម្នាក់ ប្រុសទាំង២នាក់ ម៉ូតូខូចខាតទាំង២គ្រឿង ចំណែកអ្នករងរបួសសមត្ថកិច្ចបញ្ជូនមកសង្គ្រោះនមន្ទីរពេទ្យបង្អែកជីភូ ។

ករណីទី៣-កើតឡើងនៅវេលាម៉ោង៨និង៤៥នាទីយប់ ថ្ងៃទី១១ ខែ ឧសភា ឆ្នាំ ២០២៤ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៦៤-១៦៥ ស្ថិតនៅក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត កើតឡើងរវាងរថយន្ត និងម៉ូតូសណ្ដោងរឺម៉កក្នុងទិសដៅស្របគ្នាពីកើតទៅលិចត្រូវរថយន្តបុកពីក្រោយបណ្ដាលឱ្យជនរងគ្រោះបាត់បង់ជីវិតតាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យ ។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដ១កគ្រឿងម៉ាក ALPHARD ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BV-7061 បើកបរដោយឈ្មោះ HE SHI ភេទប្រុស អាយុ២៩ឆ្នាំ ជន​ជាតិចិន មុខរបរបុគ្គលិកកាស៊ីណូក្រោណ ស្រុកកំណើតនៅខេត្តខួយចូវ ប្រទេសចិន បច្ចុប្បន្នស្នាក់នៅភូមិ​បាវិតកណ្ដាល សង្កាត់​បាវិត ក្រុងបាវិតខេត្តស្វាយរៀង បើកបរពីកើតទៅលិច លុះមកដល់កន្លែង​​​កើតហេតុខាងលើក៏បានបុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿង ពណ៌ខ្មៅ គ្មានស្លាកលេខ ម៉ូតូគ្មាន​កញ្ចក់មើលក្រោយ បើកបរដោយឈ្មោះចាន់ ធាសុថៃ ភេទប្រុសអាយុ២៩ឆ្នាំជនជាតិខ្មែរ មុខ​របរកម្មករដឹកទឹកកក មានទីលំនៅក្នុងភូមិថ្មស ឃុំថ្មស ស្រុក​បុទុមសាគរ ខេត្តកោះកុង​ចំពី​ក្រោយ​ពេញទំហឹង បណ្តាលឱ្យជនរងគ្រោះរបួសធ្ងន់ធ្ងរ ហើយបានស្លាប់បាត់បង់ជីវិតនៅតាមផ្លូវមុនពេលបញ្ជួនដល់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។ ម៉ូតូរ៉ឺម៉ករង​កាត​ខូចខាតធ្ងន់ធ្ងរ ចំណែករថយន្ត​ខូច​ខាត​ផ្នែងខាងមុខយ៉ាងដំណំដែរ។

តាម​ប្រភពបន្តថា បន្ទាប់មកសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តជនជាតិចិនយកទៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីដោះស្រាយតាមនីតិវិធី។ រីឯសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជួនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែកមធ្យោបាយ រថយន្តនិងម៉ូតូសណ្ដោងរឺម៉កយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដោះស្រាយនៅពេលក្រោយ។

សមត្ថកិច្ចធ្វើការសន្និដ្ឋានថា មូលហេតុអ្នកបើកបររថយន្ដជនជាតិចិនបើកបរប្រើប្រាស់ល្បឿន​លឿនខ្វះការប្រុងប្រយ័ត្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ