លោក ត្រាំ បង្កើនការហាមឃាត់ពលរដ្ឋប្រទេស ៥ ផ្សេងទៀតជា.ន់ទឹកដីសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានពង្រីកការហាមឃាត់ពលរដ្ឋនៃប្រទេសចំនួន ៥…
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានពង្រីកការហាមឃាត់ពលរដ្ឋនៃប្រទេសចំនួន ៥…
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានពង្រីកការហាមឃាត់ពលរដ្ឋនៃប្រទេសចំនួន ៥ បន្ថែមទៀត និងបុគ្គលដែលធ្វើដំណើរដោយប្រើឯកសារចេញដោយអាជ្ញាធរប៉ាឡេស្ទីន មិនឱ្យចូលទឹកដីសហរដ្ឋអាមេរិក។ ដូច្នេះបញ្ជីប្រទេសដែលមានការរឹតបន្តឹងការធ្វើដំណើរទាំងស្រុង និងដោយផ្នែក បានលកើនឡើងដល់ ៣៩ ប្រទេសហើយ។ នេះបើតាមប្រភពពីសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥។
សេតវិមានបានបញ្ជាក់ថា ការរឹតបន្តឹងទាំងនេះមានបំណង ដើម្បីការពារសន្តិសុខរបស់សហរដ្ឋអាមេរិក ហើយនឹងចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ។ ការហាមឃាត់ទាំងស្រុងថ្មី ត្រូវបានដាក់លើពលរដ្ឋពីប្រទេសបួគីណាហ្វាសូ, ម៉ាលី, នីហ្សេ, ស៊ូដង់ខាងត្បូង និងស៊ីរី ក៏ដូចជាអ្នកកាន់លិខិតឆ្លងដែនរបស់អាជ្ញាធរប៉ាឡេស្ទីនផងដែរ។
រដ្ឋបាលលោក ត្រាំ ក៏បានផ្លាស់ប្តូរប្រទេសឡាវ និងសៀរ៉ាឡេអូន ដែលពីមុនត្រូវបានរឹតបន្តឹងដោយផ្នែកនោះ ចូលទៅក្នុងបញ្ជីហាមឃាត់ទាំងស្រុងជំនួសវិញ និងរឹតបន្តឹងដោយផ្នែកលើប្រទេសចំនួន ១៥ ផ្សេងទៀត រួមទាំង នីហ្សេរីយ៉ា តង់សានី និងស៊ីមបាវ៉េ។
លោក ត្រាំ ដែលបានរឹតបន្តឹងការគ្រប់គ្រងអន្តោប្រវេសន៍ ចាប់តាំងពីវិលត្រឡប់មកសេតវិមានវិញ កាលពីខែមករាដើមឆ្នាំនេះ បាននិយាយថា ការហាមឃាត់ការធ្វើដំណើរដែលបានបន្ថែមគឺចាំបាច់ ដោយសារតែរដ្ឋបាលលោករកឃើញចំណុចខ្វះខាតធ្ងន់ធ្ងរក្នុងការតាមដាន ត្រួតពិនិត្យ និងការចែករំលែកព័ត៌មាន។ ស្របពេលមន្ត្រីអាមេរិកបានលើកឡើងពីអត្រាស្នាក់នៅហួសទិដ្ឋាការបានកើនឡើងខ្ពស់ កំណត់ត្រាជនស៊ីវិលមិនគួរឱ្យទុកចិត្ត អំពើពុករលួយ សកម្មភាពភេរវកម្ម និងកង្វះកិច្ចសហប្រតិបត្តិការក្នុងការទទួលយកពលរដ្ឋដែលត្រូវបាននិរទេសត្រឡប់ទៅវិញ។
ការប្រកាសនេះ បានកើតឡើងបន្ទាប់ពីការចាប់ខ្លួនជនជាតិអាហ្វហ្គានីស្ថានម្នាក់ ដែលសង្ស័យថាបានបាញ់សម្លាប់ទាហានឆ្មាំជាតិអាមេរិក ២ នាក់ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ និងជាឧប្បត្តិហេតុមួយ ដែលសេតវិមានបានចង្អុលបង្ហាញដើម្បីបញ្ជាក់ពីកង្វល់សន្តិសុខជាតិរបស់ខ្លួន ខណៈដែលនេះជាលើកទី ៣ ហើយ ដែលលោក ត្រាំ បានដាក់ចេញនូវបម្រាមការធ្វើដំណើរចូលមកកាន់ទឹកដីសហរដ្ឋអាមេរិក។
ពលរដ្ឋប្រទេសដែលត្រូវបានហាមឃាត់ទាំងស្រុងចូលទឹកសហរដ្ឋអាមេរិក ៖ អាហ្វហ្គានីស្ថាន, បួគីណាហ្វាសូ, មីយ៉ាន់ម៉ា, ឆាដ, ហ្គីណេអេក្វាទ័រ, អេរីត្រេ, ហៃទី, អ៊ីរ៉ង់, ឡាវ, លីប៊ី, ម៉ាលី, នីហ្សេ, សាធារណរដ្ឋកុងហ្គោ, សៀរ៉ាឡេអូន, សូម៉ាលី, ស៊ូដង់ខាងត្បូង, ស៊ូដង់, ស៊ីរី, យេម៉ែន ព្រមទាំងបុគ្គលធ្វើដំណើរដោយប្រើឯកសារចេញដោយអាជ្ញាធរប៉ាឡេស្ទីន។
ប្រទេសត្រូវបានរឹតបន្តឹងដោយផ្នែក ៖ អង់ហ្គោឡា, អង់ទីហ្គា និងបាប៊ូដា (Antigua and Barbuda), បេណាំង (Benin), ប៊ូរុនឌី (Burundi), កូតឌីវ័រ, គុយបា, ដូមីនីកា (Dominica), ហ្កាបុង,ហ្កំប៊ី, ម៉ាឡាវី, ម៉ូរីតានី, នីហ្សេរីយ៉ា, សេណេហ្គាល់, តង់សានី, តូហ្គោ, តុងហ្កា, វ៉េណេស៊ុយអេឡា, សំប៊ី និងស៊ីមបាវ៉េ។
ករណីពិសេស ៖ តួកម៉េនីស្ថាន ការរឹតបន្តឹងនៅតែមានសម្រាប់ជនអន្តោប្រវេសន៍ ប៉ុន្តែត្រូវបានលើកលែងសម្រាប់ទិដ្ឋាការមិនមែនអន្តោប្រវេសន៍៕


ចែករំលែកព័តមាននេះ