ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​វ៉ា ហួសចិត្ត​ដ្បិតមាន​ជនអនាមិក​បង្កើត​បណ្តាញ​​សង្គម​ក្លែងក្លាយ​ដាក់​ឈ្មោះ​នាង​ក្នុង​ន័យ​​បន្លំ​លុយ​​ជំនួយ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារាចម្រៀង​នាង អ៊ី​វ៉ា បាន​សម្តែង​ការ​ហួសចិត្ត​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​នាង​បានឃើញ​មាន​ជនអនាមិក​ម្នាក់​ បង្កើត​ប្រព័ន្ធ​បណ្តាញ​សង្គម​ក្លែងក្លាយ​ដោយ​យកឈ្មោះ​របស់​នាង ​ដើម្បី​ជា​ការ​គៀង​គរ​រក​ជំនួយ​ជួយ​ជនភៀសសឹក ក្នុង​រូបភាព​ក្លែងបន្លំ​មហាជន ។…

រាជធានីភ្នំពេញ ៖ តារាចម្រៀង​នាង អ៊ី​វ៉ា បាន​សម្តែង​ការ​ហួសចិត្ត​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​នាង​បានឃើញ​មាន​ជនអនាមិក​ម្នាក់​ បង្កើត​ប្រព័ន្ធ​បណ្តាញ​សង្គម​ក្លែងក្លាយ​ដោយ​យកឈ្មោះ​របស់​នាង ​ដើម្បី​ជា​ការ​គៀង​គរ​រក​ជំនួយ​ជួយ​ជនភៀសសឹក ក្នុង​រូបភាព​ក្លែងបន្លំ​មហាជន ។

យ៉ាងណា​ តារាចម្រៀង​ស្រី​រូប​នេះ ​បាន​ស្នើ​ដល់​មហាជន​កុំ​ឲ្យ​មានការ​យល់​ច្រឡំ និង​ចាញ់បោក​គណនេយ្យ​បណ្តាញ​សង្គម​ក្លែងក្លាយ​ដែល​ដាក់​ឈ្មោះ​នាង​នេះ ដ្បិត​ក្រុមការងារ​នាង​មិន​មានការ​ទាក់ទង Telegram ឬ អោយ​វេ​រលុយ​អ្វី​ៗ​ផ្សេង​នោះ​ឡើយ ។

តាម​រយៈ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម​តារាចម្រៀង​នាង អ៊ី​វ៉ា បាន​អះអាង​ថា ខ្ញុំ​ឆ្ងល់​អើយ​ឆ្ងល់ តើ​ជន​ដែល​ព្យាយាម​ក្លែងបន្លំ បោកប្រាស់​ទាំងអស់​នេះ ​ពួក​គាត់​មាន​ឈាម​ជា​ខ្មែរ មាន​បេះដូង​បរិសុទ្ធ​ជា​ខ្មែរ​ដែល​អត់​ណ៎​…​? ។

នាង​បន្ត​ថា ប្រទេស​ជាតិ​យើង​កំពុង​ជួប​បញ្ហា ត្រូវ​បាន​ចោរ​ជាប់​ផ្ទះ​ឈ្លានពាន​ហើយ ឥឡូវ​ត្រូវ​ចោរ​គ្នា​ឯង​ឆ្លៀត បន្លំ​បោកប្រាស់ ដើម្បី​យក​ថវិកា​ជំនួយ​ពី​ពុក​ម៉ែ​បងប្អូន​សប្បុរសជន​ទៀត ហ៊ឺ​អត់​ដឹង​ត្រូវ​និយាយ​បែប​មិច​ទើប​សម​ទេ ។ 🥺😰🙏

📌​នាង​បញ្ជាក់​ថា ប្រ​សិន​មាន​ជន​ណា ខ​ល ឬ Chat តាម Telegram ដែល​មានឈ្មោះ ឬ ប្រហាក់ប្រហែល ខាងក្រោយ​ទាក់ទង​ទៅ សុំ​អោយ​វេ​រលុយ​ជំនួយ ឬ លុយ​អ្វី​ផ្សេង​ៗ នោះ​សូមកុំ​ចាញ់​បោក​អោយ​សោះ ព្រោះ​ក្រុមការងារ​យើងខ្ញុំ​មិន​មានការ​ទាក់ទង Telegram ឬ អោយ​វេ​លុយ​អ្វី​ៗ​ផ្សេង​នោះ​ទេ​ណា ។

គួរ​បញ្ជាក់​ថា តារាចម្រៀង​នាង អ៊ី​វ៉ា​គឺជា​អ្នកសិល្បៈ​មួយ​រូប​ក៏​ដូច​ជា​អ្នកសិល្បៈ​ជា​ច្រើន​ទៀត​បាន​ចូលរួម​យ៉ាង​សស្រាក់​ស្រ​ស្រាំ​នៅ​ក្នុង​ចូលរួម​បង្កើត​ជា​មូលនិធិ​ស្វែងរក​ថវិកា​ពី​សប្បុរសជន​នានា ដើម្បី​ជួយ​ដល់​ជនភៀសសឹក​ដែល​បាន​គេច​ពី​ការ​វាយប្រហារ​ពី​ការ​ឈ្លានពាន​របស់​ប្រទេស
ថៃ ។

មូលនិធិ​របស់​តារា​ស្រី​រូប​នេះ​ ក៏​បាន​ទទួល​ការ​គាំទ្រ និង​មាន​សប្បុរស​ជា​ច្រើន​បាន​ចូលរួម​ជាមួយ​រូប​នាង ខ​ណៈពេល​ដែល​ជំនួយ​របស់​នាង​ក៏​ត្រូវ​បាន​ធ្វើការ​បែងចែក និង​ចែកចាយ​ទៅ​ដល់​ដៃ​ជន​ភៀសសឹក​នៅ​តំបន់​មួយ​ចំនួន​ជា​បន្តបន្ទាប់​ផង​ដែរ ។

នៅ​ក្នុងអំឡុងពេល​ចុះ​ចែក​អំណោយ​ជូន​ភៀស​សឹក​នៅ​ក្នុង​ទីតាំង​មួយ​តារាចម្រៀង អ៊ី​វ៉ា បាន​លើក​ឡើង​តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​មួយ​ថា ក្នុង​ពេល​ដែល​នាង​បាន​មក​ដល់ទី​តាំង​ជនភៀសសឹក​ផ្ទាល់​នាង​មាន​អារម្មណ៍​ស្រណោះស្រណោក​ខ្លាំង ដោយ​ពួក​គាត់​ទាំងអស់​ធ្លាប់​ស្នាក់​នៅ​ក្នុងផ្ទះ​យ៉ាង​កក់ក្តៅ បែ​ជា​ត្រូវ​មក​ស្នាក់​ក្នុង​រួម​គ្នា​បែប​នេះ ។

នាង​ថា ក្នុង​ពេល​ដែល​កងទ័ព​សៀម​បាញ់ប្រហារ​ដោយ​ការ​ឈ្លានពាន​មក​លើ​ប្រទេស​កម្ពុជា​យើង ពួក​គាត់​ទាំងអស់​បាន​រត់​ភៀសខ្លួន ដោយ​អ្នក​ខ្លះមក​តែ​ខ្លួន​ប៉ុណ្ណោះ ហើយ​នាង​មក​ឃើញ​ទុក​លំបាក​របស់​ពួក​គាត់ នាង​ពិតជា​ពិបាក​ទទួលយក​មែនទែន ។

នាង​បញ្ជាក់​ថា កន្លង​មក​នាង​បាន​នាំ​យក​អំណោយ​មក​ជូន​បងប្អូន​ភៀស​សឹក​នៅ​ក្នុង​ខេត្តព្រះវិហារ ហើយ​ពេល​នេះ​នាង​បាន​យក​មក​ដល់​ខេត្តបន្ទាយមានជ័យ​ខ្លះ និង​ខេត្តសៀមរាប​ខ្លះ ខ​ណះ​ពេល​ដែល​អំណោយ​ដែល​នាង​ជួយ​នេះ ​គឺ​ធ្វើ​តាម​លទ្ធភាព​ដែល​ខ្លួន​មាន ។

យ៉ាងណា ​បើ​តាម​តារាចម្រៀង​នាង អ៊ី​វ៉ា ស្ថិត​ក្នុង​ស្ថានភាព​នេះ​នាង​សូម​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​គ្រប់​ទិស​ទី​ត្រូវ​មានការ​រួបរួម​គ្នា ហើយ​ជួយ​គ្នា​ទៅ​តាម​លទ្ធភាព​ដែល​ខ្លួន​មាន​ក្នុង​នាម​ជា​អ្នក​ជួរ​ក្រោយ ក្នុង​ពេល​ដែល​កងទ័ព​ជួរ​មុខ​កំពុង​ឈរ​ការពារ​ទឹកដី​កម្ពុជា​យ៉ាង​មុះ​មុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ