ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ដូ​ណា​ល់ ត្រាំ ចុះហត្ថលេខា​លើ​ក្រឹត្យ​ចាត់​បញ្ចូល​គ្រឿងញៀន Fentanyl ជា «​អាវុធ​សម្លាប់​រង្គាល​»ផ្លូវការ

3 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ បាន​បោះ​ជំហាន​ទៅ​មុខ​ថ្មី ក្នុង​ការ​តស៊ូ​របស់​សហព័ន្ធ​ប្រឆាំង​ការ​រត់ពន្ធ​គ្រឿងញៀន​។ លោក​ថា​ជាមួយ​ក្រិ​ត្យ​មួយ​ដែល​លោក​ចុះ​ហត្ថលេខា​នា​ថ្ងៃ​ទី​១៥​ធ្នូ គឺ​យើង​ចាត់​បញ្ចូល​ជា​ផ្លូវការ​គ្រឿងញៀន​FENTANYL​ថា​ជា​អាវុធ​សម្លាប់​រង្គាល​។ លោក​ត្រាំ​បាន​ប្រៀបធៀប​ឥទ្ធិពល​របស់​វា ទៅ​នឹង​ឥទ្ធិពល​របស់​គ្រឿង​អាវុធ​យោធា…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ បាន​បោះ​ជំហាន​ទៅ​មុខ​ថ្មី ក្នុង​ការ​តស៊ូ​របស់​សហព័ន្ធ​ប្រឆាំង​ការ​រត់ពន្ធ​គ្រឿងញៀន​។ លោក​ថា​ជាមួយ​ក្រិ​ត្យ​មួយ​ដែល​លោក​ចុះ​ហត្ថលេខា​នា​ថ្ងៃ​ទី​១៥​ធ្នូ គឺ​យើង​ចាត់​បញ្ចូល​ជា​ផ្លូវការ​គ្រឿងញៀន​FENTANYL​ថា​ជា​អាវុធ​សម្លាប់​រង្គាល​។

លោក​ត្រាំ​បាន​ប្រៀបធៀប​ឥទ្ធិពល​របស់​វា ទៅ​នឹង​ឥទ្ធិពល​របស់​គ្រឿង​អាវុធ​យោធា ។ លោក​ថា ជាមួយ​គ្រឿងញៀន​នោះ ពុំ​មាន​គ្រាប់បែក​ណាមួយ ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ពី​២០០.០០០​ទៅ​៣០០.០០០​នាក់ ក្នុង​មួយ​ឆ្នាំ​ៗ​ឡើយ​។ នេះ​ជា​ការ​វាយតម្លៃ​ដែល​លើស​ឆ្ងាយ​ពី​តួលេខ​ផ្លូវការ ប្រកាស​នា​ពេល​ថ្មី​ៗ​នេះ ។

យោង​តាម​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​និង​បង្ការ​ជំងឺ​CDC​អា​មេ​រិ​កថា មនុស្ស​ប្រមាណ​ជា​៨០.០០០​នាក់​ស្លាប់ ដោយសារ​ការ​ប្រើ​គ្រឿងញៀន​លើស​ចំណុះ​នៅ​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ​២០២៤ ។ ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំងនេះ​៤៨.០០០​នាក់ ដោយ​ការ​ប្រើ​គ្រឿងញៀន​សំយោគ ពិសេស​បំផុត​គ្រឿងញៀន​FENTANYL​។

ក្រិ​ត្យ​ប្រធានាធិបតី​គូសបញ្ជាក់​ថា សារធាតុ​នេះ​ប្រៀប​ដូច​ជា​អាវុធ​គីមី​មួយ​ជា​ជាង​គ្រឿងញៀន ។ ក្រិ​ត្យ​នោះ​ទម្លាក់​ការ​ទទួលខុសត្រូវ​លើ​បណ្ដា​បណ្ដាញ​ឧក្រិដ្ឋកម្ម​ដែល​មានការ​រៀបចំ​ដោយ​វាយតម្លៃ​ថា ការ​ផលិត​និង​ការ​ចែកចាយ​FENTANYL​កំរាម​កំហែង​ដល់​សន្តិសុខ​ជាតិ​របស់​យើង និង​បង្ក​អានា​ធិ​ប​តេ​យ្យ​នៅ​ទ្វីបអាមេរិក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ