ខេត្តកំពត ៖ គួរឱ្យអាណិតអាសូរជាពន់ពេក ដោយសារតែការនិមន្តបិណ្ឌបាត្ររបស់ព្រះសង្ឃពិការមួយអង្គ មានស្ពាយបាត្រ និងព្រះហស្តទាំងទ្វេកាន់ឈើឈរច្រត់ទ្រព្រះកាយ ដែលជារៀងរាល់ព្រឹកគេតែងតែឃើញព្រះអង្គនិមន្តបិណ្ឌបាតលើដងផ្លូវជាតិលេខ 31នៅម្ដុំជិតភ្នំច្រកសៀម ជាប់ព្រំប្រទល់ទឹកដីស្រុកអង្គរជ័យ និងស្រុកបន្ទាយមាស ខេត្តកំពត ។
បន្ទាប់ពីអ្នកសារព័ត៌មាន កោះសន្តិភាព បានជួបព្រះអង្គ និងសាកសួរកាលពីព្រឹកថ្ងៃទី 17 ខែធ្នូ ឆ្នាំ2025 នៅលើកំណាត់ផ្លូវជាតិលេខ 31 ព្រះអង្គបានមានថេរដីកាឱ្យដឹងថា ព្រះអង្គព្រះនាម ពុត ថូ ព្រះជន្ម 63 ព្រះវស្សា គង់នៅវត្តភ្នំដូនបុណ្យ ស្ថិតក្នុងឃុំត្រពាំងសាលា ស្រុកបន្ទាយមាស ខេត្តកំពត ។ ព្រះអង្គបានមានថេរដីកាបន្តថា ព្រះអង្គគង់នៅវត្តភ្នំដូនបុណ្យ ព្រោះវត្តនេះទើបតែបង្កើតឡើងហើយវត្តអាមនេះនៅលើភ្នំម្រោម មិនសូវមានពុទ្ធបរិស័ទ្ធទៅចូលរួមទេ បើព្រះអង្គមិននិមន្តបិណ្ឌបាត្រពិតជាដាច់ចង្ហាន់ហើយ ។ ព្រះអង្គបានមានថេរដីកាបន្តទៀតថា ព្រះអង្គពិការជើងនេះ តាំងពីព្រះអង្គនៅជាគ្រហស្ថមកម្លេះហើយលំបាកលំបិនក៏ចូលបួសជាព្រះសង្ឃបាន ៨ព្រះវស្សាហើយ ៕


ចែករំលែកព័តមាននេះ