ជីវិតក្រីក្ររស់នៅទ្រាំតាមយថាកម្មទៅហោង
- សៀមរាប
ខេត្តសៀមរាប ៖ គ្រួសារក្រីក្រមួយ មានកូនប្រុសស្រី៦នាក់ និងចៅម្នាក់ ត្រូវបានកូនប្រុសស្រី៤នាក់
ខេត្តសៀមរាប ៖ គ្រួសារក្រីក្រមួយ មានកូនប្រុសស្រី៦នាក់ និងចៅម្នាក់ ត្រូវបានកូនប្រុសស្រី៤នាក់
ខេត្តសៀមរាប ៖ គ្រួសារក្រីក្រមួយ មានកូនប្រុសស្រី៦នាក់ និងចៅម្នាក់ ត្រូវបានកូនប្រុសស្រី៤នាក់ បង្ខំចិត្តឈប់ចូលរៀន ខណ:ឃើញឪពុកម្តាយចាស់ និងដើរដកគល់ឈើក្នុងចំការឱ្យគេ ដើម្បីយកលុយមកចិញ្ចឹមក្រុមគ្រួសារ ព្រោះគ្មានស្រែចំការធ្វើនឹងគេ ចំណែកកូនស្រីសុខចិត្តទៅខេត្តរកការងារធ្វើយកលុយមកចិញ្ចឹមឪពុកម្តាយ ។ គ្រួសារក្រីក្រ១គ្រួសារនេះ មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីបញ្ហាជីវភាពប្រចាំថ្ងៃ ខណៈដែលរៀងរាល់ថ្ងៃពួកគាត់ ដើរគាស់គល់ឈើតាមចំការ ដំឡូង ឬដីស្រែ ផងដែរ។
បើតាមការរៀបរាប់ទាំងក្តុកក្តួលពីបុរសម្នាក់ឈ្មោះ ប៊ន បឿន អាយុ៥៣ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិ ស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានឱ្យភ្នាក់ងារកោះសន្តិភាពដឹងកាលពីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នេះ ថា គាត់មានស្រុកកំណើតនៅខេត្តកំពង់ធំ បច្ចុប្បន្នមករស់នៅ ក្នុងភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ចំនួនជាង១០ឆ្នាំ មកហើយ មិនដែលឃើញអាជ្ញាធរមូលដ្ឋានចុះមកសួរនាំឡើយ បើដល់ថ្ងៃជិតបោះឆ្នោត ទើបឃើញពួកគាត់មកប្រាប់ណែនាំឱ្យទៅបោះឆ្នោត ។
លោកបន្តថា គ្រួសាររបស់គាត់បានរៀបការជាមួយ នឹងប្រពន្ធសព្វថ្ងៃ ឈ្មោះ ម៉ៅ ហយ អាយុ៤៣ឆ្នាំ ជាង១០ឆ្នាំ ហើយមានកូនចំនួន៦នាក់ ក្នុងនោះមានះកូនច្បង ទី១-ឈ្មោះ ហឿន ហីន ភេទស្រី អាយុ២៤ឆ្នាំ ឈប់រៀន បានរៀបការចេញទៅនៅខាងប្តីខេត្តកំពង់ស្ពឺ ។
កូន ទី២-ឈ្មោះ ហឿន ផល្លា ភេទស្រី អាយុ១៩ឆ្នាំ ឈប់រៀន ។
កូនទី៣-ឈ្មោះ ហឿន រ៉ាយុ ភេទប្រុស អាយុ១៦ឆ្នាំ ឈប់រៀន។
កូនទី៤-ឈ្មោះ ហឿន លី វ៉ា ភេទស្រី អាយុ១៤ឆ្នាំ ឈប់រៀន ។
កូនទី៥-ឈ្មោះ ហឿន រ៉ាយ៉ុទ្ធ ភេទប្រុស អាយុ១២ឆ្នាំ រៀនថ្នាក់ទី៣ ។
និងកូនទី៦-ឈ្មោះ ហឿន រ៉ា នុត ភេទ ប្រុស អាយុ១២ឆ្នាំ រៀនថ្នាក់ទី២ ។
សព្វថ្ងៃនេះ គាត់គ្មានមុខរបរអ្វីក្រៅពីដើរស៊ីឈ្នួល ដកគល់ឈើ នៅតាមចំការឱ្យគេ ដោយក្នុង១ថ្ងៃ ទទួលបានប្រាក់កម្រៃ ៣០,០០០រៀល បើថ្ងៃណាគេហៅ ថ្ងៃណាអត់ហៅ គឺគ្មានលុយទិញអង្ករ ឬ ម្ហូប ឱ្យកូនចៅហូបគេ ពេលខ្លះបានអ្នកភូមិយកអង្ករ ឬ ម្ហូបមកឱ្យ ។ ពោលគឺធ្វើជាកម្មការប្រើកម្លាំងសុទ្ធសាធ ដោយការងារអ្វីក៏លោកធ្វើដែរមិនប្រកាន់ឡើយ ឱ្យតែម្ចាស់ចំការ ឬអ្នកភូមិត្រូវការកម្លាំង។
លោករៀបរាប់បន្ថែមទៀតថា កាលពីមុនពួកគាត់រស់នៅតាមចិញ្ចើមផ្លូវ ត្រូវបានអាជ្ញាធរ មូលដ្ឋានបានហៅ ទៅធ្វើប័ណ្ណក្រីក្រ សព្វថ្ងៃ ប័ណ្ណក្រីក្រ ហួសសុពលភាព រយៈពេលជិត២ខែ។ ដល់ពេលគាត់មាន ដី ផ្ទះ បានខាងអង្គការជប៉ុន របស់លោកស្រី យ៉ា ម៉ា ម៉ូតុ បានឧបត្ថម្ភអណ្តូងមួយនេះទុកសម្រាប់ប្រើ ប៉ុន្តែត្រូវបានខះទឹកអស់ ណាមួយខូចទៀត ត្រូវការជួសជុល ប៉ុន្តែអត់លុយជួសជុល ក៏ទុកចោល រហូតមកដល់សព្វថ្ងៃ ។
គាត់រៀបរាប់ថា បានកូនស្រី ដែលទៅស៊ីឈ្នួលគេតាមខេត្ត ជួយឧបត្ថម្ភលុយ និងលុយរបស់ខ្ញុំមួយចំនួនផង ដែលខំសន្សំមកពីដើរដកគល់ឈើ តាមចំការឱ្យគេ បានចំនួនប្រមាណជា១០០០ដុល្លារ យកមកទិញដីធ្វើផ្ទះ ប្រក់សង្ក័សី ជញ្ជាំង បាំង សង្ក័សី ដល់ភ្លៀង ម្តង ៗនាំកូនចៅ ឡើងអង្គុយ ព្រោះដំបូលផ្ទះធ្លុះធ្លាយដេកមើលមេឃ ។ ណាមួយពេលចេញទៅធ្វើការម្តងជិះកង់ កញ្ចាស់វេចបាយ និងអំបិល យកទៅហូប នៅចំការក្នុងភូមិ ។
ម្យ៉ាងវិញទៀត ការស្នាក់នៅបែបនេះ គ្មានបន្ទប់ទឹក ឬបង្គន់អនាម័យសមរម្យនឹងគេនោះទេ ពេលបត់ជើងធំម្តងៗ ទោះបីជាពេលថ្ងៃ ឬយប់ គឺជីកដីកប់លាមក ពិតជាការមានលំបាក ពេលរដូវភ្លៀងធ្លាក់ ក៏ព្រួយបារម្ភពីសត្វអាសិរពិសដែរ ពេលចូលបត់ដៃបត់ជើងនៅតាមព្រៃបែបនេះ ប្រៀបដូចទ្រាំរស់នៅតាមយថាកម្ម។
គាត់បញ្ជាក់ថា កាលពីមុនរៀបការពួកគាត់រស់នៅជាមួយ នឹងឪពុកម្តាយនៅខេត្តកំពង់ធំ ព្រោះ ឪពុកម្ដាយរបស់គាត់ក្រីក្រដែរ ។ លុះមានកូន២ ក៏សម្រេចចិត្តនាំគ្នា ចាកចេញពីផ្ទះ ឪពុកម្តាយមករស់នៅក្នុងស្រុកបន្ទាយស្រី ដើម្បីដើរសុំការធ្វើដល់ពេលបានការងារធ្វើនៅក្នុងភូមិស្គន់ មានកូនកាន់តែច្រើន ។ គាត់ក៏បានឱ្យកូនបុ្រសម្នាក់ និងកូនស្រី៣នាក់ ឈប់បន្តការរៀនសូត្រ ដោយឱ្យទៅស៊ី ឈ្នួលជួយរកប្រាក់សម្រាប់ជួយជ្រោមជ្រែងក្រុមគ្រួសារបន្ថែមទៀត ព្រោះគាត់មិនអាចរកប្រាក់តែម្នាក់ឯងផ្គត់ផ្គង់គ្រប់គ្រាន់បាននោះទេ ។ ជាពិសេសពួកគាត់បារម្ភខ្លាំងពេលនរណាម្នាក់កើតជំងឺម្តងៗ អត់ មានលុយកាក់គ្រប់គ្រាន់សម្រាប់ព្យាបាលជំងឺនោះឡើយ ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ