ទុកគ្រា.ប់ជាង១ឆ្នាំ មិនរាយការណ៍ រួចយកមកដំកែច្នៃធ្វើកណ្តឹងគោ ផ្ទុះកក្រើ.កភូមិ
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ បុរសវ័យ៤៥ឆ្នាំម្នាក់បាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីយកគ្រាប់ DK75 មកដំ
ខេត្តបន្ទាយមានជ័យ ៖ បុរសវ័យ៤៥ឆ្នាំម្នាក់បាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីយកគ្រាប់ DK75 មកដំ
ខេត្តបន្ទាយមានជ័យ ៖ បុរសវ័យ៤៥ឆ្នាំម្នាក់បាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីយកគ្រាប់ DK75 មកដំនៅនឹងផ្ទះ បណ្ដាលឱ្យផ្ទុះកក្រើកភូមិ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៧ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នៅភូមិត្រាង ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកភ្នំស្រុក បានឱ្យដឹងថា តាមការឱ្យដឹងពីនគរបាលស្រុកភ្នំស្រុក ជនរងគ្រោះឈ្មោះ ប្រង ប៊ិស ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ ។
នគរបាលបានបញ្ជាក់ទៀតថា តាមការស្រាវជ្រាវ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះ ជនរងគ្រោះបានទៅភ្ជួរចម្ការប្រទះឃើញហើយយកមកទុកនៅក្រោមជង្រុកជាង១ឆ្នាំមកហើយ ដោយមិនរាយការណ៍ឱ្យសមត្ថកិច្ចបានដឹងនោះទេ ។ នៅថ្ងៃកើតហេតុ ជនរងគ្រោះបានយកគ្រាប់យុទ្ធភ័ណ្ឌមិនផ្ទុះប្រភេទគ្រាប់ DK75 ដែលទុកនោះមកដំក្នុងគោលបំណងកែច្នៃធ្វើកន្តឹងគោ បណ្ដាលឱ្យផ្ទុះស្លា.ប់ភ្លាមៗតែម្តង ។
ប៉ុន្តែសំណាងល្អមិនគ្រោះថ្នាក់ដល់ប្រពន្ធនិងកូន ដោយប្រពន្ធនៅរវល់នៅឯចម្ការ ចំណែកកូនទី១ដេកលើផ្ទះ និងកូនទី២ អង្គុយមើលឪពុកដំគ្រាប់ចម្ងាយប្រហែលជាង១០ម៉ែត្រតែមិនរងគ្រោះថ្នាក់ទេ ។
ក្រោយពេលកើតហេតុ ស.ពជនរងគ្រោះបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ