ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថភ្លើង​បុ.កឡាន ​ក្រឡាប់​ផ្ងារ​ជើងទ្រ​មេឃ​ តែ​សំណាងល្អ​គ្មាន​អ្នក​រ.បួ.ស

2 អាទិត្យ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ រថយន្ត​ម៉ាក​TUNDRA មួយ​គ្រឿង ដែល​បើកបរ​ដោយ​ជនជាតិ​ខ្មែរម្នាក់ ត្រូវ​រថភ្លើង​បុក​ប៉ើង​រហូត​ផ្ងារ​ជើងទ្រ​មេឃ​ធ្លាក់​ចូល​ប្រឡាយ តែ​សំណាងល្អ​គ្មាន​អ្នក​របួស​ ។ ហេតុ​ការ​ណ៍​នេះ បាន​កើតឡើង កាលពី​រសៀល​ថ្ងៃ​ទី២៨…

ខេត្តបាត់ដំបង​៖ រថយន្ត​ម៉ាក​TUNDRA មួយ​គ្រឿង ដែល​បើកបរ​ដោយ​ជនជាតិ​ខ្មែរម្នាក់ ត្រូវ​រថភ្លើង​បុក​ប៉ើង​រហូត​ផ្ងារ​ជើងទ្រ​មេឃ​ធ្លាក់​ចូល​ប្រឡាយ តែ​សំណាងល្អ​គ្មាន​អ្នក​របួស​ ។ ហេតុ​ការ​ណ៍​នេះ បាន​កើតឡើង កាលពី​រសៀល​ថ្ងៃ​ទី២៨ មេ​សា នៅ​លើ​កំណាត់​ផ្លូវដែក​មួយ​កន្លែង ក្នុងភូមិ​ហៃសាន ឃុំ​ជ្រៃ ស្រុក​ថ្មគោល​។

​តាម​រយៈ​របាយ​ការ​ណ៍អធិការ​ស្រុក​ថ្មគោល លោក សេង លុ​ច បាន​ឲ្យ​ដឹង​ថា រថយន្ត​ដែល​ត្រូវ​រថភ្លើង​បុក​ផ្ងារជើង​នោះ​ម៉ាក TOYOTA TUNDRA ព​ណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1BS-8931 អ្នកបើកបរ​ឈ្មោះ ហុង ចាន់រិទ្ធី ភេទប្រុស អាយុ៣០ឆ្នាំ ជាជនជាតិខ្មែរ និង​អ្នក​រួម​ដំណើរ​ឈ្មោះ​លាវ ប៊ឺន ភេទប្រុស អាយុ៣២ឆ្នាំ ជាជនជាតិចិន ពួកគេរស់នៅភ្នំពេញ ។

លោក​អធិការ​បាន​បញ្ជាក់​ថា រថយន្ត​ដែល​បើកបរ​ដោយ​ជនជាតិ​ចិន ត្រូវ​រថភ្លើង​បុក នៅ​ពេល​ព្យាយាម​បើក​ឆ្លងកាត់​ផ្លូវ​រថ​ភ្កើ​ង ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ទើបត្រូវ​រថភ្លើង​បុក​ពេញទំហឹង​ចំពាក់​កណ្ដាល​ចំហៀង​ខាងស្ដាំ ប៉ើង​ធ្លាក់​ប្រឡាយ​តែ​ម្ដង តែ​សំណាងល្អ​ពុំ​មាន​អ្នក​របួស​ទេ គ្រាន់តែ​រលាត់ស្បែក​តិច​ទូច​ប៉ុណ្ណោះ​។

បើ​តាម​មន្ត្រី​ចរាចរ​ណ៏​ដែល​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ និងសាក្សី​នៅ​ទីនោះ បាន​និយាយ​ថា រថ​យន្ត​បើក​មក​ពី​ទិស​ខាងត្បូង​ទៅ​ជើង ហើយ​រថភ្លើង​ធ្វើ​ដំណើរ​ពី​ទិស​ខាងកើត​ឆ្ពោះទៅ​ខាងលិច​។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា ពេល​ដល់​ចំណុច​កើតហេតុ គេ​ឃើញ​រថយន្ត​បាន​ព្យាយាម​បើក​ឆ្លងកាត់​ផ្លូវ​រថភ្លើង បើ​ទោះជា​រថភ្លើង​បន្ថយល្បឿន​យឺតៗ​ជាមួយនឹង​ស៊ី​ផ្លេ​យ៉ាង​កងរំពង​ក្ដី ក៏​រថយន្ត​នៅ​តែ​ព្យាយាម​បើក​ឆ្លងកាត់ ទើបត្រូវ​រថភ្លើង​បុក​ចំពាក់​កណ្ដាល​តែ​ម្ដង​។

មន្ត្រី​ចរាចរ​ណ៍បាន​បញ្ជាក់​ដែរ​ថា រថភ្លើង​បាន​បុក​រុញ​រថយន្ត​ប៉ុន្មាន​ម៉ែត្រ រហូត​រថយន្ត​ធ្លាក់​ស្នាមភ្លោះ​ផ្ងារជើង​តែ​ម្ដង​។ ក្រោយ​កើតហេតុ រថភ្លើង​បាន​បន្តដំណើរ​ទៅ​មុខ តែ​រថយន្ត​ត្រូវ​បាន​មន្ត្រី​ចរាចរ​ណ៍​នាំ​យក​មក​រក្សា​ទុក ដើម្បី​រង​ចាំ​ភាគី​ទាំង​ពីរ​ចូល​ដោះស្រាយ​តាម​នីតិវិធី​៕​

អត្ថបទសរសេរ ដោយ