ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាន​ព្រះ​ភូមិ​បា.ក់ ប្រល័យជីវិត​កុមារាម្នាក់​

4 ខែ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង ៖ កុមា​រា​ម្នាក់​អាយុ​ទើប​៣​ឆ្នាំ បាន​ត្រូវ​រាន​ព្រះ​ភូមិ​បាក់​សង្កត់​បណ្ដាល​ឲ្យ​ស្លាប់ ពេល​ព្យាយាម​តោង​ឡើង​លេង​ជាមួយ​ក្មេង​ៗ​ប៉ុន្មាន​នាក់​ទៀត កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២៤​កន្លង​ទៅ នៅ​ភូមិ​ត្រាង ឃុំ​អូរ​តា​គី…

​ខេត្តបាត់ដំបង ៖ កុមា​រា​ម្នាក់​អាយុ​ទើប​៣​ឆ្នាំ បាន​ត្រូវ​រាន​ព្រះ​ភូមិ​បាក់​សង្កត់​បណ្ដាល​ឲ្យ​ស្លាប់ ពេល​ព្យាយាម​តោង​ឡើង​លេង​ជាមួយ​ក្មេង​ៗ​ប៉ុន្មាន​នាក់​ទៀត កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២៤​កន្លង​ទៅ នៅ​ភូមិ​ត្រាង ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ។ តាម​របាយការណ៍​របស់​អធិការ​នគរ​បាល​ស្រុក​ថ្មគោល លោក សេង លុ​ច បាន​ឲ្យ​ដឹង​ថា កុមា​រា​រង​គ្រោះ​ឈ្មោះ សាវ វណ្ណៈ​ឧត្តម ។

កុមា​រា​រូប​នេះ បាន​លេង​ជាមួយ​ក្មេង​ៗ​ប៉ុន្មាន​នាក់​ទៀត​នៅ​ក្បែរ​ផ្ទះ ហើយ​រូបគេ​បាន​ព្យាយាម​តោង​ឡើង​រាន​ព្រះ​ភូមិ ជា​អកុសល​រាន​ព្រះ​ភូមិ​បាន​បាក់​សង្កត់​ចំ​សៀតផ្កា បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​តែ​ម្ដង ។

បើ​តាម​ក្រុម​គ្រួ​សារបាន​ប្រាប់​សមត្ថកិច្ច​ថា ឪពុក​ក្មេង​ប្រុស​ឈ្មោះ ប៉ែន សាវ អាយុ​៥៨​ឆ្នាំ បាន​ផ្ញើ​កូន​ឲ្យ​បងស្រី​ជួយ​មើល ហើយ​គាត់​រវល់​ទៅ​ធ្វើការ​នៅ​ឯ​ក្រុង​បាត់ដំបង ។ ចំណែក​កុមា​រា​រង​គ្រោះ​បាន​លេង​ជាមួយ​បងប្អូន​ប៉ុន្មាន​នាក់​ទៀត ហើយ​បាន​តោង​រាន​ព្រះ​ភូមិ ក៏​បាក់​សង្កត់​តែ​ម្ដង ។ បងជីដូនមួយ​កុមា​រា​រូប​នេះ​និយាយ​ថា គាត់​បានឃើញ​ក្មេង​ៗ​ទាំងនោះ​រត់​លេង​ជាមួយ​គ្នា​ដែរ នៅ​ខាង​មុខ​ផ្ទះ ។ លុះ​បន្តិច​ក្រោយមក ស្រាប់តែ​ឮ​សំឡេង​ក្មេង​ស្រី ដែល​ជា​បង​របស់​កុមា​រា​រង​គ្រោះ​ស្រែ​កថា «​ជួយ​ប្អូន​ខ្ញុំ​ផង​» ។

ភ្លាម​នោះ គាត់​ក៏​រត់​ទៅ​មើលឃើញ​នាង​កំពុង​បី​ប្អូន​ដែល​មាន​ឈាម​ហូរ​តាម​ច្រមុះ ហើយ​គាត់​បានឃើញ​រានព្រះ​ភូមិ​បាក់​ដួល ។ លុះ​គាត់​សួរនាំ​ទើប​ដឹង​ថា «​ត្រូវ​រានភូមិ​បាក់​សង្កត់​» និង​បាន​ស្លាប់​ទៅ​ហើយ គាត់​ក៏​ទូរស័ព្ទ​ប្រាប់​ឪពុក​កុមា​រា និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន ។ សមត្ថកិច្ច​បញ្ជាក់​ថា បើ​តាម​ការ​ពិនិត្យ សព​កុមា​រា​រង​គ្រោះ គឺ​ត្រូវ​រាន​ព្រះ​ភូមិ​បាក់​សង្កត់​ចំ​សៀតផ្កា​ខាងឆ្វេង និង​មាន​ហូរ​ឈាម​តាម​ច្រមុះ​ផង​ដែរ ។​

នេះ​មិនមែន​ជា​គ្រោះអាក្រក់​ទី​១​នោះ​ទេ ដែល​ជា​រឿយ​ៗ​ករណី​បែប​នេះ​តែង​កើតឡើង ។ ដើម្បី​ការពារ​ឬ​បង្ការ​កុំឱ្យ​កើត​មាន​បញ្ហា​ដដែល​នេះ​គឺ​រាន​ព្រះ​ភូមិ ដែល​អ្នកខ្លះ​ហៅ​រាន​ទេវតា​នោះ បើ​មាន​កូនចៅ​តួច​ៗ ត្រូវ​តែ​រៀបចំ​ធ្វើ​ឱ្យ​បាន​រឹង​មាំ​ទាំង​ការ​បុក​គ្រឹះ និង​ការ​ដាក់​សរសៃដែក​ឱ្យ​បាន​រឹង​មាំ ទើប​ធានា​បាន​សុវត្ថិភាព​កូនចៅ​របស់​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ