សិស្ស៣នាក់ទៅលេងទឹកនៅអាងទឹកជប៉ុន ជួបគ្រោះអកុសលម្នាក់
- កំពត
ខេត្តកំពត ៖ តាមសេចក្ដីរាយការណ៍ពីអធិការដ្ឋាននគរបាលស្រុកទឹកឈូឱ្យដឹងថា មានករណីក្មេង
ខេត្តកំពត ៖ តាមសេចក្ដីរាយការណ៍ពីអធិការដ្ឋាននគរបាលស្រុកទឹកឈូឱ្យដឹងថា មានករណីក្មេង
ខេត្តកំពត ៖ តាមសេចក្ដីរាយការណ៍ពីអធិការដ្ឋាននគរបាលស្រុកទឹកឈូឱ្យដឹងថា មានករណីក្មេងប្រុសជាសិស្សសាលាបីនាក់បាននាំគ្នាទៅលេងទឹកឈូ ហើយបានចូលទៅលេងទឹកនៅអាងទឹកជប៉ុន ស្ថិតនៅចំណុចភូមិស្នំប្រាំពីរ ឃុំមាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។
តាមប្រភពបានបន្តថា ក្រោយពីលោតលេងទាំងបីនាក់ក្នុងអាងទឹកខាងលើ ក្មេងម្នាក់ដែលជាជនរងគ្រោះទំនងជាហត់អស់កម្លាំងពេកពេលលោតទៅក្នុងទឹកក៏ស្រាប់តែលែងងើប ទើបមិត្តភក្តិពីរនាក់ទៀតឃើញសភាពបែបនេះក៏ភ័យឆោឡោហៅគេជួយរាវរក ។
ពេលនោះផងដែរក៏មានអ្នករាយការណ៍ទៅកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល ហើយប៉ុស្តិ៍រដ្ឋបាលក៏បានរាយការណ៍ទៅអធិការនគរបាលស្រុកជាបន្តបន្ទាប់ ។ ព័ត៌មាននេះក៏លេចឮដល់ឪពុកម្ដាយក្មេងរងគ្រោះ ពេលនោះឪពុកម្ដាយក្មេងរងគ្រោះនិងសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ ។ ហើយប្រជាពលរដ្ឋក៏បានមកជួយមុជរាវជាមួយនឹងក្រុមគ្រួសារ រួចឃើញជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយក៏បានស្រង់សាកសពដាក់លើផ្លូវក្បែរអាងទឹកនោះ រួចសមត្ថកិច្ចក៏បានធ្វើកោសលវិច្ច័យពិនិត្យលើសាកសពនៅចំពោះឪពុកម្ដាយជនរងគ្រោះ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០រសៀលថ្ងៃទី១៤ខែឧសភាឆ្នាំ២០២៤ នៅចំណុចភូមិឃុំខាងលើ។
ក្មេងរងគ្រោះឈ្មោះ ខែ ថារ៉ាយុ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិមួយឧសភា សង្កាត់កំពង់កណ្ដាល ក្រុងកំពត ។
តាមការបំភ្លឺពីឈ្មោះខែ សុផល ភេទប្រុស អាយុ៤២ឆ្នាំ ត្រូវជាឪពុក បានឱ្យដឹងថា នៅវេលាម៉ោង ប្រហែល៤និង៣០នាទីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ ជនរងគ្រោះ និងគ្នាគេ៣នាក់ទៀត
បានមកសុំគាត់ទៅដើរលេងនៅទឹកឈូ លុះដល់ម៉ោង៨និង២០នាទីយប់ថ្ងៃដដែល ទើបទទួលបានព័ត៌មានពីមិត្តភក្ដិរបស់ជនរងគ្រោះថា រ៉ាយុបានលង់ទឹកស្លាប់ទៅហើយ។
ពេលទទួលបានដំណឹងដ៏រន្ធត់នេះ គាត់ជាឪពុកក៏បានប្រញាប់ប្រញាល់មកចុះកន្លែងកើតហេតុ ពេលមកដល់ក៏ឃើញបងប្អូនពលរដ្ឋនៅក្បែរកន្លែងកើតហេតុកំពុងជួយរាវរកជនរងគ្រោះដែរ តែជាអកុសលពេលរាវឃើញជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
សមត្ថកិច្ចជំនាញបានអះអាងថា នៅលើដងខ្លួនសាកសពជនរងគ្រោះគ្មានស្លាកស្នាមអ្វីគួរឱ្យ កត់ សម្គាល់នោះទេ។
សមត្ថកិច្ចបានអះអាងបន្តថា ជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកពិតប្រាកដមែនហើយក៏បានប្រគល់សពជូនឪពុកម្ដាយយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ