រាជធានីភ្នំពេញ ៖ សម្តេចធបវរបតី និងលោកជំទាវ បណ្ឌិត អញ្ជើញត្រលប់មកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួម កិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ នៅប្រទេសបារាំង ។ នេះបើយោងតាមផេកសម្តេចតេជោ បានប្រកាសនារសៀលថ្ងៃទី៩ ខែមេសានេះ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ និងធ្វើទស្សនកិច្ចការងារ នៅទីក្រុងលីយ៉ុង និងទីក្រុងប៉ារីស តបតាមការអញ្ជើញរបស់ ឯកឧត្តម Emmanuel Macron ប្រធានាធិបតីសាធារណរដ្ឋបារាំង ។



ចែករំលែកព័តមាននេះ