ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​មក​ដឹង​ពីជីវិតបងប្អូនខ្មែរ-វៀតណាម​រស់នៅលើផ្ទះបណ្តែត​ទឹក​​ក្នុងសង្កាត់​ចុង​​ឃ្នៀស

7 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អ្នក​ភូមិ​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ មាននៅ​តាម​ខេត្ត​ដែល​ស្ថិត​នៅ​ជាប់​បឹង​ទន្លេ​សាប មាន​ខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តពោធិ៍សាត់ និង​ខេត្តបាត់ដំបង ។…

ខេត្តសៀមរាប ៖ អ្នក​ភូមិ​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ មាននៅ​តាម​ខេត្ត​ដែល​ស្ថិត​នៅ​ជាប់​បឹង​ទន្លេ​សាប មាន​ខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តពោធិ៍សាត់ និង​ខេត្តបាត់ដំបង ។ ដោយឡែក នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប គឺ​នៅ​សង្កាត់​ចុង​ឃ្នៀស មាន​ពលរដ្ឋ​ខ្មែរ​និង​វៀតណាម​ជា​ច្រើន​គ្រួសារ​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​។

អ្វី​ដែល​មានការ​ខុស​ប្លែក​គ្នា​នោះ​ គឺជនជាតិ​វៀតណាម​ដែល​ប្រកប​មុខរបរ​នេសាទ​ជា​ប្រចាំ​កំពុង​រស់​នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ក្នុង​ទន្លេ​ទាំង​រដូវវស្សា​ និង​រដូវប្រាំង​។ ចំណែក​ពលរដ្ឋ​ខ្មែរ​ដែល​ប្រកប​របរ​នេសាទ​ដែរ​នោះ​រស់នៅ​តែ​រដូវវស្សា​ប៉ុណ្ណោះ រីឯ​រដូវប្រាំង​បាន​នាំ​គ្នា​អូស​ផ្ទះ​បណ្តែត​ទឹក​មក​នៅ​អែប​ដីគោក ។

លោក​ប៊ុ​ន យ៉ាំ​ង​ហា​យ អាយុ​៤៦​ឆ្នាំ ជនជាតិ​វៀតណាម ដែល​មានមុខ​របរ​ទិញ​-​លក់​ត្រី និង​ជា​ប្រធាន​សមាគម​វៀតណាម រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ក្នុងភូមិ​៧ សង្កាត់​ចុង​ឃ្នៀស ក្រុង​សៀមរាប និយាយ​ថា បងប្អូន​វៀតណាម​ដែល​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​មាន​ចំនួន​៣៤៧​គ្រួសារ ស្មើនឹង​ចំនួន​១៦៤៤​នាក់​(​ប្រុស ៨៤៩​នាក់​) ។ គាត់​មានកូន ៤​នាក់​(​ស្រី​ម្នាក់​)​នៅ​ក្នុង​បន្ទុក រៀន​នៅ​សាលា​ភូមិ​៧​បណ្តែត​ទឹក សព្វថ្ងៃ​គឺ​រៀន​ភាសា​វៀតណាម​និង​ខ្មែរ ។

ចំពោះ​បងប្អូន​វៀតណាម​ខ្លះ​ប្រកប​របរ​នេសាទ​នៅ​កណ្តាលទន្លេ ខ្លះ​ធ្វើ​ជា​កម្មករ ខ្លះ​លក់ដូរ​តាម​ផ្ទះ
បណ្តែត​ទឹក​ខ្លះ​លក់ដូរ​តាម​ទូក​បម្រើ​សេចក្តី​ត្រូវការ​របស់​អ្នក​ភូមិ ។ លោក​ហេង លាង​ហួត អាយុ​៤៥​ឆ្នាំ មុខរបរ​លក់​-​ទិញ​ត្រី រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក ក្នុងភូមិ​៧ សង្កាត់​ចុង​ឃ្នៀស​ដែរ និយាយ​ថា គាត់​សព្វថ្ងៃ​រក​ចំណូល​បាន​ត្រឹមតែ​រស់​មួយ​គ្រា​ៗ​ប៉ុណ្ណោះ ។

ចំណែក​បងប្អូន​ខ្មែរ​ដែល​រស់នៅ​លើគោក ពួក​គាត់​មាន​ស្រែ​ចម្ការ ហើយ​ក្រៅពី​ស្រែ​ចម្ការ​ពួក​គាត់​ឆ្លៀត​ចុះ​ទន្លេ ធ្វើ​នេសាទ​បាន​ប៉ុនណា​រស់​ប៉ុណ្ណឹង ។ ប៉ុន្តែ ចំពោះ​បងប្អូន​ជនជាតិ​វៀតណាម​ប្រកប​តែ​របរ​នេសាទ បើ​ក្រៅពី​នេសាទ​គឺ​ចប់ ។ បើ​រកស៊ី​ជា​លក្ខណៈ​គ្រួសារ​ចេញ​ទៅ​រក​នៅ​កណ្ដាលទន្លេ​សមត្ថកិច្ច​អាច​ចាប់​ដោ​សារ​ខុសច្បាប់​ទម្លាប់​។

លោក អ៊ុំ ណា​រី ចៅសង្កាត់​ចុង​ឃ្នៀស មាន​ប្រសាសន៍​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​ថា ផ្ទះ​បណ្តែត​ទឹក​ជនជាតិ​វៀតណាម​មាន​ចំនួន​៣៤៧​គ្រួសារ ស្មើនឹង​១៦៤៤​នាក់ (​ប្រុស​៨៤៩​នាក់​) ។ ជនជាតិ​វៀតណាម​មាន​សហគមន៍​ពួក​គេ​ប្រកប​របរ​នេសាទ មាន​វិហារ​មួយ​សម្រាប់​ការ​គោរព​បូជា ហៅ​ថា សាលា​មាស ។

សាលារៀន​ភាសា​វៀតណាម​បណ្តែត​ទឹក មាន​២​ខ្នង និង​៤​បន្ទប់ និង​មាន​វិហារ​យេស៊ូ​មួយ និង​វត្ត​ខ្មែរ​មួយ គឺ​វត្ត​សុវណ្ណ​សាគរ ហៅ​វត្ត​ខ្សាច់ ។ លោក​បន្ត​ថា សម្រាប់​បងប្អូន​រស់នៅ​លើ​ទឹក​បើ​មាន​អ្នក​ស្លាប់ នៅ​រដូវ​ខែវស្សា​ដែល​មាន​តែ​ផ្ទៃ​ទឹក​ល្ហល្ហេវ គេ​អូស​ក្បូន​ផែបណ្តែត​ទឹក​មក​ធ្វើបុណ្យ ហើយ​គេ​ហែ​យក​ទៅ​បញ្ចុះ​នៅ​ទីលាន​ឈ្មោះ​«​ត្រពាំង​ឡា​ង​គោ ឡា​ង​កាម​» ក្នុងភូមិ​ភ្នំ​ក្រោម សង្កាត់​សៀម​រាប ក្រុង​សៀមរាប ឬ​នៅ​មុខ​វត្ត​ខ្សាច់ នៅ​លើគោក​ខាងលិច​ម្ខាង​ទន្លេ ។

ចំពោះ​ការ​រៀប​អាពាហ៍ពិពាហ៍ ក៏​មាន​ក្បូន​ផែបណ្តែត​ទឹក​សម្រាប់​ធ្វើ​រោងការ​ដូច​នៅ​លើគោក​ដែរ ។ ពេល​មាន​បញ្ហា​សុខភាព ឈឺ ថ្កាត់ ពួក​គាត់​ជិះទូក​ឡើង​មក​លើគោក ចូល​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចុង​ឃ្នៀស បើ​ឈឺ​ធ្ងន់​បន្ត​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែកខេត្ត ។

ដោយឡែក ​បងប្អូន​ខ្មែរ ដែល​ទៅ​ប្រកប​របរ​នេសាទ​នៅ​កណ្តាលទន្លេ បណ្តែត​ផ្ទះ​លើ​ទឹក សម្រាប់​តែ​ខែវស្សា​បើ​ខែប្រាំង​ពួក​គាត់​អូស​ផ្ទះ​បណ្តែត​ទឹក​យក​មក​លើគោក ។ ពួក​គាត់​មាន​ដី ដែល​រាជ​រដ្ឋាភិបាល​បាន​ចែក​ជូន​ក្នុង​១​គ្រួសារ​ៗ​ទំហំ​៧​ម៉ែត្រ គុណ​នឹង​១៥​ម៉ែត្រ ព្រមទាំង​មាន​ប័ណ្ណ​ក្រីក្រ​ផ្តល់​ជូន​ដែរ ដោយ​គ្មាន​ការ​រើសអើង​ពូជសាសន៍​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ