ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ព្រមា.ន​វៀតណាម​ពី​ផល​ប៉ះពាល់ ដោយសារ​ផែនការ​ហាមឃាត់​ម៉ូតូ​ប្រើ​សាំង​ក្នុង​ក្រុង​ហាណូយ

6 ម៉ោង មុន

ទីក្រុង​តូ​ក្យូ ៖ រដ្ឋាភិបាល​ជប៉ុន និង​ក្រុមហ៊ុន​ផលិត​យានយន្ត​កំពូល​មួយ​ចំនួន​របស់​ប្រទេស​នេះ បាន​ព្រមាន​ប្រទេស​វៀតណាម​ថា ផែនការ​ហាមឃាត់​ទោចក្រយានយន្ត​ប្រើ​សាំង​នៅ​ទីក្រុង​ហាណូយ អាច​បង្ក​ឱ្យ​មានការ​បាត់បង់​ការងារ និង​រំខាន​ដល់ទី​ផ្សារ​មាន​តម្លៃ ៤,៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ហុងដា​។…

ទីក្រុង​តូ​ក្យូ ៖ រដ្ឋាភិបាល​ជប៉ុន និង​ក្រុមហ៊ុន​ផលិត​យានយន្ត​កំពូល​មួយ​ចំនួន​របស់​ប្រទេស​នេះ បាន​ព្រមាន​ប្រទេស​វៀតណាម​ថា ផែនការ​ហាមឃាត់​ទោចក្រយានយន្ត​ប្រើ​សាំង​នៅ​ទីក្រុង​ហាណូយ អាច​បង្ក​ឱ្យ​មានការ​បាត់បង់​ការងារ និង​រំខាន​ដល់ទី​ផ្សារ​មាន​តម្លៃ ៤,៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ហុងដា​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពី​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៥ ដោយ​ស្រង់​ប្រភព​ពី​ឯកសារ​ពាក់ព័ន្ធ ក៏​ដូច​ជា​បុគ្គល​៧​នាក់ ក្រោម​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្តសញ្ញាណ ដែល​ដឹង​អំពី​បញ្ហា​នេះ​។

កាលពី​ខែកក្កដា​កន្លង​ទៅ នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ផាំ មិ​ញ​ជិ​ញ (Pham Minh Chinh) បាន​ចេញ​សេចក្តីណែនាំ​មួយ ហាមឃាត់​ម៉ូតូ​ប្រើ​សាំង​បង្ហាញ​វត្តមាន​កណ្តាល​ទីក្រុង​ហាណូយ ចាប់ពី​ពាក់កណ្តាល​ឆ្នាំ ២០២៦ តទៅ ខណៈ​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ កំពុង​ព្យាយាម​កាត់​បន្ថយ​ការ​បំពុលបរិយាកាស​កម្រិត​ខ្ពស់​។ ការ​រឹតត្បិត​នេះ នឹង​អនុវត្ត​ទូ​ទាំង​ទីក្រុង​មួយ​នេះ នៅ​ត្រឹម​ឆ្នាំ ២០២៨ ហើយ​ការ​ហាមឃាត់​នេះ ក៏​ត្រូវ​បាន​រំពឹង​ថា នឹង​បង្កើន​ការ​អនុវត្ត​ទៅ​កាន់​តំបន់​ផ្សេង​ទៀត​នៃ​ប្រទេស​វៀតណាម​ផង​ដែរ​។

ជា​ការ​ឆ្លើយ​តប ស្ថានទូត​ជប៉ុន​ប្រចាំ​ប្រទេស​វៀតណាម​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​អាជ្ញាធរ​វៀតណាម ដោយ​គូសបញ្ជាក់​ថា ការ​ហាមឃាត់​ភ្លាម​ៗ​បែប​នេះ អាច​ប៉ះពាល់​ដល់​ការងារ​នៅ​ក្នុង​ឧស្សាហកម្ម​គាំទ្រ​របស់​វៀតណាម ដូច​ជា ហាង​លក់​ម៉ូតូ និង​អ្នក​ផ្គត់ផ្គង់​គ្រឿងបន្លាស់​ជាដើម​។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​ដែល​ត្រូវ​បាន​សង្ខេប​ដោយ​ស្ថានទូត​ជប៉ុន ខណៈ​ដែល​ស្ថានទូត​បាន​បដិសេធ​មិន​ចែករំលែក​ខ្លឹមសារ​ទាំងស្រុង​នៃ​លិខិត​នេះ​។

ស្ថានទូត​ជប៉ុន​ក៏​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​វៀតណាម​ពិចារណា ផែនទី​បង្ហាញផ្លូវ​សម​ស្រប សម្រាប់​យានយន្ត​អគ្គិសនី ដែល​នឹង​រួម​បញ្ចូល​រយៈពេល​នៃ​ការ​រៀបចំ និង​ការ​អនុវត្ត​ជា​ដំណាក់កាល​នៃ​បទ​ប្បញ្ញត្តិ​។ បើ​តាម​ប្រភព​ពី Reuters បានឱ្យ​ដឹង​ថា ស្ថានទូត​ជប៉ុន​បាន​បដិសេធ​មិន​បង្ហាញ​ថា លិខិត​នេះ ត្រូវ​បាន​ផ្ញើ​ទៅ​កាន់​អាជ្ញាធរ​វៀតណាម​នៅ​ពេល​ណា​នោះ​ទេ0x017d7 បើ​ទោះបីជា​មន្ត្រី​រដ្ឋាភិបាល​ជប៉ុន​ម្នាក់​បាន​បង្ហើប​ថា លិខិត​ត្រូវ​បាន​ផ្ញើ​កាលពី​ខែកញ្ញា​ក៏​ដោយ​។

យោង​តាម​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ Mordor Intelligence បានឱ្យ​ដឹង​ថា ទីផ្សារ​យានយន្ត​កង់​ពីរ (​ទោចក្រយានយន្ត​) របស់​ប្រទេស​វៀតណាម គឺជា​ទីផ្សារ​ធំ​បំផុត​មួយ​របស់​ពិភពលោក ដែល​មាន​តម្លៃ​ប៉ាន់​ស្មានថា ៤,៦ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​នេះ ដោយ​ចំនួន​ទោចក្រយានយន្ត​ដែល​បាន​ចុះបញ្ជី​កាលពី​ឆ្នាំ​មុន​មាន​ជិត ៨០% នៃ​ចំនួន​ប្រជាជន​សរុប​ជាង ១០១​លាន​នាក់​របស់​ប្រទេស​នេះ ដែល​ជា​អត្រា​កម្មសិទ្ធិ​ខ្ពស់​បំផុត​មួយ​នៅ​ទូ​ទាំង​ពិភពលោក​៕ ប្រភព ៖ Reuters

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ