ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​តាម​រុករក​​ក្នុង​ទឹកផង ក្នុង​ព្រៃផង​​នៅ​តំបន់​ទឹក​ធ្លាក់​ស្រុក​​សំឡូតលើកុមា​រា​​​ដែល​បាត់​ខ្លួន

6 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ស្ទើរ​ពេញ​មួយ​យប់​ទៅ​ហើយ ដែល​កម្លាំង​សមត្ថកិច្ច​និង​ក្រុម​គ្រួ​សារបាន​ប្រឹង​​ប្រែង​ស្វែងរក​កុមា​រា​ម្នាក់​ដែល​បាន​បាត់​ខ្លួន​ក្នុង​គ្រា​ទៅ​លេង​តំបន់​ទឹកធ្លាក់​នៅ​ស្ទឹង​បរឡាង (​សំឡូត​​​ចាស់​) ក្នុងស្រុក​សំឡូត ជាមួយ​ក្រុម​គ្រួសារ កាលពី​វេលា​ម៉ោង​៣០​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៦ តុលា ហើយ​រហូត​មក​ទល់​ពេល​នេះ​នៅ​តែ​គ្មាន​ដំណឹង​ពី​កុមា​រា​រង​គ្រោះ​នៅឡើយ​ទេ…

ខេត្តបាត់ដំបង ៖ ស្ទើរ​ពេញ​មួយ​យប់​ទៅ​ហើយ ដែល​កម្លាំង​សមត្ថកិច្ច​និង​ក្រុម​គ្រួ​សារបាន​ប្រឹង​​ប្រែង​ស្វែងរក​កុមា​រា​ម្នាក់​ដែល​បាន​បាត់​ខ្លួន​ក្នុង​គ្រា​ទៅ​លេង​តំបន់​ទឹកធ្លាក់​នៅ​ស្ទឹង​បរឡាង (​សំឡូត​​​ចាស់​) ក្នុងស្រុក​សំឡូត ជាមួយ​ក្រុម​គ្រួសារ កាលពី​វេលា​ម៉ោង​៣០​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៦ តុលា ហើយ​រហូត​មក​ទល់​ពេល​នេះ​នៅ​តែ​គ្មាន​ដំណឹង​ពី​កុមា​រា​រង​គ្រោះ​នៅឡើយ​ទេ ។ នេះ​បើ​តាម​សមត្ថកិច្ច​បាន​រាយការណ៍​។

អធិការ​ស្រុក​សំឡូត លោក ម៉ែ​ន រី​ម បាន​ប្រាប់​កោះសន្តិភាព​ថា ស្ទើរ​ពេញ​មួយ​យប់​ទៅ​ហើយ ដែល​កម្លាំង​សមត្ថកិច្ច និង​ក្រុម​គ្រួសារ​ក្មេង​រង​គ្រោះ​បាន​នាំ​គ្នា​ចុះ​រាវរក​ក្នុង​ទឹក​ផង រុករក​ក្នុង​ព្រៃ​ភ្នំ​ផង រហូត​មក​ដល់​ត្រិ​ម​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៧ តុលា នេះ នៅ​តែ​គ្មាន​ដំណឹង​ពី​កុមា​រា​ដែល​បាត់​ខ្លួន​នោះ​នៅឡើយ​ទេ​។

លោក​បាន​បញ្ជាក់​ថា ពេល​នេះ មន្ត្រី​ជំនាញ​របស់​លោក​កំពុង​សួរនាំ​បន្ថែម​ទៀត​ដល់​ក្រុម​គ្រួសារ​ពី​រឿងរ៉ាវ​ដែល​នាំ​ឲ្យ​បាត់​ខ្លួន​កុមា​រា​នោះ ។ បើ​តាម​ក្រុម​គ្រួសារ​កុមា​រា​រង​គ្រោះ​បាន​ឲ្យ​ដឹង​តាម​រយៈ​បណ្ដាញ​សង្គម​ថា ក្មេង​ប្រុស​ដែល​បាត់​ខ្លួន​នោះ​ឈ្មោះ អួន មេ​សា អាយុ​០៦​ឆ្នាំ រស់នៅ​ខេត្ត​ប៉ៃលិន ។ កុមា​រា​រង​គ្រោះ បាន​ទៅ​លេង​តំបន់​ទឹកធ្លាក់​នៅ​សំឡូត​ចាស់​ជាមួយ​ក្រុម​គ្រួសារ តែ​នៅ​រសៀល​ថ្ងៃ​កើតហេតុ សុខ​ៗ​ស្រាប់តែ​បាត់​មិនឃើញ​នៅ​កន្លែង​លេង​ទឹក ។

ក្រោយ​ពី​ដឹង​ថា​បាត់​កូន ភ្លាម​ៗ​នោះ អាណាព្យាបាល និង​បងប្អូន​បាន​នាំ​គ្នា​ស្ទុះស្ទារ​ដើរ​រក​គ្រប់​ទីកន្លែង ថែម​ទាំង​ចុះ​រាវរក​ក្នុង​ទឹក​ផង រុករក​ក្នុង​ព្រៃ​តំបន់​នោះ​ផង តែ​រក​មិនឃើញ​ឡើយ ទើប​ផ្អើល​ឆោឡោកាន់​ខ្លាំង ។ ប្រភព​ព័ត៌មាន​ពី​កន្លែង​ហេតុ ដំបូង​កុមា​រា​រង​គ្រោះ​បាន​ចុះ​លេង​ទឹក​ដែរ តែ​មិន​បាន​លេង​យូរ​ទេ​ក៏​ឡើង​វិញ ។ ម្យ៉ាងទៀត នៅ​ទឹក​នៅ​កន្លែង​លេង​នោះ​ក៏​មិន​ជ្រៅ​ប៉ុន្មាន ហើយ​ក៏​មិនធំ​ដុំ​ដែរ ។ ដូច្នេះ​បើ​តាម​ការ​ពិនិត្យ ក្មេង​ប្រុស​នោះ​ទំនង​មិន​លង់ទឹក​ទេ អាច​ច្រឡំ​ឡើង​ជិះ​រថយន្ត​ទៅ​ជាមួយ​គេ​ផង​ក៏​មិនដឹង ។

លោក ម៉ែ​ន រី​ម អធិការ​ស្រុក​សំឡូត ក៏​យល់​ឃើញ​បែប​នេះ​ដែរ ដោយ​និយាយ​ថា ស្ទើរ​ពេល​មួយ​យប់ កម្លាំង​សមត្ថកិច្ច​និង​ក្រុម​គ្រួសារ​ចុះ​រាវរក​ក្នុង​ទឹក​ផង​រុករក​ក្នុង​ព្រៃ​ផង​។ ដូច្នេះ បើ​ក្មេង​ប្រុស​នោះ​លង់ទឹក នឹង​ត្រូវ​រក​ឃើញ​ហើយ ព្រោះ​មនុស្ស​ច្រើន​ណាស់​ដែល​បាន​ជួយ​ចុះ​រាវរក​ក្នុង​ទឹក ។

លោក​អធិការ​បាន​សន្និដ្ឋាន​បឋម​ថា ក្មេង​ប្រុស​នោះ​ទំនង​ឡើង​ជិះ​រថយន្ត​ច្រឡំ​ទៅ​ជាមួយ​គេ​ហើយ ព្រោះ​ស្វែងរក​ខ្វែងដៃខ្វែងជើង​នៅ​គ្រប់​ទិស​ទី​នៅ​តំបន់​នោះ​ហើយ នៅ​តែ​គ្មាន​ដំណឹង ។ ប៉ុន្តែ​យ៉ាងណា ពេល​នេះ ក្រុម​គ្រួសារ និង​សមត្ថកិច្ច​របស់​លោក​កំពុង​ស្វែងរក​នៅឡើយ​ទេ ។

មាន​ព័ត៌មាន​បន្ថែម កោះសន្តិភាព​នឹង​មាន​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ