ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋរិះគ.ន់! អ្នកបើករថយន្តកែច្នៃពេលយប់ អត់​ដាក់​ភ្លើងបំភ្លឺ អាចបង្កគ្រោះថ្នា.ក់​ជាយថា​ហេតុ

2 អាទិត្យ មុន
  • ភ្នំពេញ

ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវជាតិលេខ៥៧ នាពេលយប់ ស្ថិតនៅក្នុង

ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវជាតិលេខ៥៧ នាពេលយប់ ស្ថិតនៅក្នុងភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ មានការព្រួយបារម្ភពីសុវត្ថិភាព និងបានធ្វើការរិះគន់ទៅលើប្រជាពលរដ្ឋ ដែលបើកបររថយន្តកែច្នៃអត់មានភ្លើងបំភ្លឺផ្នែកខាងក្រោយ ថាអាចនឹងបង្កទៅជាគ្រោះថ្នាក់ចរាចរ ដល់អ្នករួមដំណើរតាមដងផ្លូវ ជាពិសេសអ្នកបើកបរម៉ូតូ ឬរថយន្តពីក្រោយតែម្ដង។

ប្រជាពលរដ្ឋមួយចំនួនដែលធ្វើដំណើរតាមដងផ្លូវជាតិលេខ៥៧ បានរៀបរាប់ឱ្យដឹងថា នៅពេលដែលពួកគាត់ចេញដំណើរពីព្រំដែនកម្ពុជាថៃ នាពេលយប់ ក្នុងទិសដៅពីលិចទៅកើត លុះដល់ត្រង់ចំណុចភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ស្រាប់តែប៊ិះបុកជាមួយនឹងគូទរថយន្តច្នៃ១​គ្រឿង ដែលបើកបរលើដងផ្លូវ ដោយរថយន្ត១គ្រឿងនេះ មានតែភ្លើងបំភ្លឺផ្លូវផ្នែកខាងមុខប៉ុណ្ណោះ។

តាម​ប្រភពបន្តទៀតថា ការបើកបររថយន្តអត់មានភ្លើងបំភ្លឺផ្លូវផ្នែកខាងមុខ ឬខាងក្រោយអាចនឹងបង្កករណីគ្រោះថ្នាក់ចរាចរដល់អ្នករួមដំណើរជាមួយ ខណ:ដែលអ្នកខ្លះមានភ្លើងម៉ូតូ ឬរថយន្តមិនសូវភ្លឺច្បាស់ល្អ លុះពេលបើកបរក្នុងល្បឿនលឿន ដោយមិនបានប្រុងប្រយ័ត្ន លុះពេលមានរថយន្តអត់ភ្លើងនៅខាងមុខ អាចនឹងបើកបុកពីក្រោយ បង្កឱ្យមានគ្រោះថ្នាក់ជាយថាហេតុជាក់ជាមិនខាន។

ប្រជាពលរដ្ឋធ្វើការរិះគន់ចំពោះអ្នកដែលបើកបររថយន្ត ដែលអត់មានភ្លើងបំភ្លឺគ្រប់គ្រាន់ថា មិនគួរបើកបរនាពេលយប់នោះទេ គួរតែចូលទៅកន្លែងស្ថានីយជួសជុលរថយន្តឱ្យជាងដាក់ភ្លើងបំភ្លឺឱ្យបានគ្រប់គ្រាន់ជាមុនសិន សឹមបើករថយន្តរបស់ខ្លួនលើដងផ្លូវនាពេលយប់។

ពួកគាត់ក៏សូមអំពាវនាវដល់សមត្ថកិច្ចមូលដ្ឋានឱ្យចុះអប់រំដល់ម្ចាស់រថយន្ត ត្រូវតែទៅពិនិត្យ លក្ខណ:បច្ចេកទេសឱ្យបានគ្រប់គ្រាន់ និងពន្យល់ដល់ម្ចាស់រថយន្តអំពីបញ្ហាគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃនៅលើដងផ្លូវ។ ហើយបើមិនព្រមស្តាប់ ក្រោយពេលណែនាំម្ដងទៅ២ដង គួរតែផាកពិន័យតាមច្បាប់កំណត់ផងដើម្បីជៀសវាងករណីគ្រោះថ្នាក់ដល់អ្នករួមដំណើរជាមួយតាមដងផ្លូវនាពេលយប់ផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ