ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ស្លៀកពាក់​ស៊ី​វិល​សៀត​កាំភ្លើ.ង​ជិះ​ម៉ូតូនាយកដ្ឋាន​ព្រហ្មទណ្ឌ ឆ្លើយ​តប​ចំពោះ​ការ​រិះគ.ន់​នានា

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ធ្វើការ​ឆ្លើយ​តប​ក្រោយ​មានការ​រិះគន់​ជុំវិញ​សកម្មភាព​នានា ដែល​នគរបាល​ស្លៀកពាក់​ស៊ី​វិល​សៀត​កាំភ្លើងខ្លី​នៅ​ចង្កេះ ហើយ​ការ​ជិះ​ម៉ូតូ គឺ​មិន​ពាក់មួក សុវត្ថិភាព ហើយ​ម៉ូតូ​ក៏​គ្មាន​កញ្ចក់​មើល​ក្រោយ​ដែរ ។…

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ធ្វើការ​ឆ្លើយ​តប​ក្រោយ​មានការ​រិះគន់​ជុំវិញ​សកម្មភាព​នានា ដែល​នគរបាល​ស្លៀកពាក់​ស៊ី​វិល​សៀត​កាំភ្លើងខ្លី​នៅ​ចង្កេះ ហើយ​ការ​ជិះ​ម៉ូតូ គឺ​មិន​ពាក់មួក សុវត្ថិភាព ហើយ​ម៉ូតូ​ក៏​គ្មាន​កញ្ចក់​មើល​ក្រោយ​ដែរ ។ ដោយសារ​រូបភាព​វី​ដេ​អូ​នៃ​ការ​ជិះ​ម៉ូតូ​របស់​កម្លាំង​នគរបាល​ស្លៀកពាក់​ស៊ី​វិល ក្រោយ​ប្រតិបត្តិការ​បង្ក្រាប​មុខសញ្ញា​ដែល​បង្ក​គ្រោះថ្នាក់ និង​ទើប​ចេញពី​ពន្ធនាគារ ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ប៊ុត វ​ណ្ណា​រដ្ឋ អនុប្រធាន​នាយកដ្ឋាន ។

នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ទទួលស្គាល់​ចំពោះ​កំហុសឆ្គង នៃ​ការ​មិន​គោរព​ច្បាប់​ចរាចរណ៍ របស់​កងកម្លាំង​ទាំង​ការ​មិន​ពាក់មួក​សុវត្ថិភាព មិន​ដាក់​កញ្ចក់ ការ​បញ្ចេញ​កាំភ្លើង​សៀត​ចង្កេះ ដោយ​គ្មាន​ការ​បិទ​បាំង និង​មិន​ពាក់​កាត​សម្គាល់​ខ្លួន ។

ទន្ទឹម​គ្នា​នេះ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក៏​សូម​ធ្វើការ​ពន្យល់​ជូន​សាធារណៈ និង​អ្នក​សារព័ត៌មាន ឲ្យ​បាន​ជ្រាប​អំពី​ស្ថានភាព​ជាក់ស្ដែង នៃប្រតិបត្តិ​ការ​របស់​កម្លាំង​ជំនាញ ។

ការ​ជិះ​ម៉ូតូ​មិន​ពាក់មួក ៖ នៅ​ពេល​ទទួល​បាន​ព័ត៌មាន​អំពី​បទល្មើស​ដែល​កើតឡើង​ភ្លាម កម្លាំង​ជំនាញ​ប្រញាប់​រួសរាន់​ដើម្បី​ចេញ​ប្រតិបត្តិការ​បន្ទាន់ ដោយ​មិន​បាន​គិត​អំពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ក្នុង​ការ​ពាក់មួក​សុវត្ថិភាព ដែល​ខុស​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ។ មួយវិញទៀត ការ​ពាក់មួក​សុវត្ថិភាព​ក្នុង​ការ​ជិះ​ម៉ូតូ​ប្រដេញ​ដែល​មាន​ល្បឿន​លឿន ពេល​ខ្លះ​អាច​១០០​គីឡូម៉ែត្រ​/​ម៉ោង ក៏​ជា​ឧបសគ្គ​មួយ​ផង​ដែរ ដោយ​កម្លាំង​មើល​មិន​បាន​ច្បាស់ និង​គ្រប់​ជ្រុងជ្រោយ អាច​បង្ក​គ្រោះថ្នាក់​ពេល​ប្រដេញ ។

ការ​សៀត​កាំភ្លើង​ដោយ​មិន​បាន​បិទ​បាំង ៖ វី​ដេ​អូ​នោះ គឺ​ក្រោយ​ប្រតិបត្តិការ ដូច្នេះ​នៅ​ពេល​កំពុង​ប្រតិបត្តិការ កម្លាំង​ប្រើប្រាស់​ម៉ូតូ​ក្នុង​ល្បឿន​លឿន ដូច្នេះ​ធ្វើ​ឲ្យ​ប៉ើង​អាវ​ចេញ​កាំភ្លើង​មក​ខាងក្រៅ និង​មិន​ទាន់​បាន​រៀបរយ​ខ្លួនប្រាណ​ឡើង​វិញ ព្រោះ​កម្លាំង​ជំនាញ​កំពុង​ដឹកមុខ​សញ្ញា​ទៅ​កាន់​នាយកដ្ឋាន ដើម្បី​ធ្វើការ​សួរនាំ​តាម​នីតិវិធី ។

ការ​មិន​ដាក់​កញ្ចក់ ថ្វី​បើជា​ការ​ខុសច្បាប់​ចរាចរណ៍​ផ្លូវគោក ប៉ុន្ដែ​កម្លាំង​មាន​ផល​លំបាក​ក្នុង​ការ​ប្រដេញ​តាម​ជនល្មើស ដោយសារ​ពេល​ខ្លះ​ជនល្មើស​ជិះ​គេច​ចូល​តាម​ផ្លូវ​ដែល​តូច​ចង្អៀត ដែល​ងាយ​នឹង​ប៉ះ​ជាមួយ​កញ្ចក់ ហើយ​បង្ក​គ្រោះថ្នាក់​ដល់​កងកម្លាំង ។

ជា​ថ្មី​ម្ដងទៀត នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ទទួលស្គាល់​ចំពោះ​ការ​មិន​គោរព​ច្បាប់​ចរាចរណ៍​របស់​កម្លាំង​ជំនាញ ប៉ុន្ដែ​ទិស​ដៅ​តែ​មួយ​គត់ គឺ​ការ​បង្ក្រាប​បទល្មើស​ឲ្យ​ខាង​តែ​បាន ដោយពេល​ខ្លះ​មិន​បាន​គិត​សូ​ម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន ។

ចំពោះ​មុខ​នេះ អង្គភាព​ក៏​បាន​អប់រំ​ណែនាំ​ដល់​កម្លាំង​ជំនាញ​ទាំងអស់ ត្រូវ​កែប្រែ​រាល់​កំហុសឆ្គង និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​ជា​គំរូ​ដល់​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ