តំបន់ទេសចរណ៍ជាង១០កន្លែង ក្នុងខេត្តកំពង់ស្ពឺ ដែលភ្ញៀវទេសចរមិនគួរមើលរំលង ក្នុងរដូវកាលបៃតង (Green Season )នេះ
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ បើយើងធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ប្រមាណជា៥០គីឡូម៉ែត្រពីរាជធានីភ្នំពេញនោះយើងនឹងទៅដល់ទីរួមខេត្តកំពង់ស្ពឺ ដែលជាខេត្តមួយសំបូរទៅដោយតំបន់ទេសចរណ៍និងសហគមន៍ទេសចរណ៍ហើយជាពិសេសនៅក្នុង រដូវកាលបៃតង (Green Season)នេះតែម្តង ដែលភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមិនគួរមើលរំលង។
បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ÷ នៅក្នុងខេត្តកំពង់ស្ពឺ មានតំបន់ទេសចរណ៍ចំនួន១១កន្លែង ដែលភ្ញៀវទេសចរគួរមកលេង កំសាន្តក្នុងរដូវកាលបៃតង( Green Season )មានដូចជា÷
១- ឧទ្យានជាតិគិរីរម្យ
២- ភ្នំខ្នងផ្សារ
៣- រមណីយដ្ឋាន កសិ-ទេសចរណ៍ ម៉ុង ឬទ្ធី សែនជ័យ
៤- រមណីយដ្ឋាន វីគិរីរម្យ ផាញរីសត
៥- រមណីយដ្ឋាន ឧទ្យានបោះតង់
៦- រមណីយដ្ឋាន ភូមិសិរីមង្គល
៧- រមណីយដ្ឋាន ភូមិដំណាក់ដំរី
៨- សហគមន៍ គោកមានទី (ទឹកធ្លាក់ជ្រាវ)
៩- រមណីយដ្ឋាន ទឹកធ្លាក់ចម្ការក្រូច
១០- សហគមន៍ ទឹកធ្លាក់ចំបក់
១១- ទេទឹកពុះ ។
សុទ្ធសឹងជាតំបន់ទេសចរណ៍និងសហគមន៍ទេសចរណ៍ដែលភ្ញៀវទេសចរណ៍មិនគួរមើលរំលង នៅក្នុងរដូវកាលបៃតង។ ទេសចរណ៍ដើម្បីទាំងអស់គ្នាទាំងអស់គ្នាដើម្បីទេសចរណ៍ ។ ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព ។បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា ។ សំរាមជាសត្រូវនៃទេសចរ ៕





ចែករំលែកព័តមាននេះ