ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ៤នាក់ ធ្វើសកម្មភាពឆបោ.កម៉ូតូច្រើនខេត្ត មកអស់លក្ខណ៍​នៅខេត្តកំពត​

1 អាទិត្យ មុន
  • កំពត

ខេត្តកំពត ៖ ដោយបានការចង្អុលបញ្ជាពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទមធុរិទ្ធ ស្នងការនគរបាល

ខេត្តកំពត ៖ ដោយបានការចង្អុលបញ្ជាពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត និងបានអនុវត្តសំណើសុំបើកការស៊ើបអង្កេតបឋម លេខ៥៥៣ ចុះថ្ងៃទី៤ មេសា ឆ្នាំ​២០២៤ និង មានចំណារឯកភាពរបស់ឯកឧត្តម ព្រះរាជអាជ្ញា សាលាដំបូងខេត្តកំពត ចុះថ្ងៃទី៩ មេសា ឆ្នាំ ២០២៤។

នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពតបានសហការជាមួយកម្លាំងនគរបាលស្រុកទឹកឈូ កំលាំនគរបាលក្រុងកំពតនិងក្រុងបូកគោ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រីលក ញ៉ាវ ស្នងការរងបានចុះស្រាវជ្រាវយ៉ាងសកម្មរហូតឈានទៅឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ក្នុងថ្ងៃតែមួយ ពាក់ព័ន្ធករណីឆបោកម៉ូតូ ។

ជនសង្ស័យទាំង៤នាក់ រួម​មាន ១-ឈ្មោះ អន គឹមអឿន ហៅគឹម អឿន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិលើស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកកណ្តាល ខេត្តកណ្តាល ។
២-ឈ្មោះ មូល ចន្ថុល ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិខ្នារុង ឃុំបឹងត្រាញ់ ស្រុកសំរោង ខេត្តតាកែវ ។
៣-ឈ្មោះ ជុំ វណ្ណា ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិស្វាយរៀង ឃុំស្វាយរៀង ស្រុកស្វាយរៀង ខេត្តស្វាយរៀង ។

៤-ឈ្មោះ ហ៊ុយ គា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិត្រពាំងត្រគៀត ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។

ជនសង្ស័យទាំង៤នាក់ដែលកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពតដើម្បីសាកសួរនេះដោយមានពាក់ព័ន្ធករណី ឆបោក (ម៉ូតូ) នៅក្នុងភូមិសាស្ត្រខេត្តកំពត ចាប់តាំងពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ រហូតដល់បច្ចុប្បន្ន ។

វត្ថុតាងរឹបអូសរួមមាន ៖ រថយន្តចំនួន ០១គ្រឿង ម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ២BR-៧០៨៧ (មធ្យោបាយធ្វើសកម្មភាព) ។
-ម៉ូតូចំនួន ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ (មធ្យោបាយធ្វើសកម្មភាព)
-ទូរសព្ទចំនួន ០៥គ្រឿង
-អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរឈ្មោះ ជុំ វណ្ណា ចំនួន០១សន្លឹក ។
-ខ្សែកលោហៈធាតុពណ៌ទង់ដែង ចំនួន១ខ្សែ។
-ស៊ីមទូរសព្ទមិនទាន់ប្រើប្រាស់ចំនួន០២។

-ឃាត់ខ្លួននៅចំណុចខាងជើងផ្សារសាមគ្គីខេត្តកំពត ម្ដុំភ្លើងស្តុប ស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ។

លោកឧត្តមសេនីយ៍ត្រី លក ញ៉ាម ស្នងការរងបានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងថា ជុំវិញករណីជនសង្ស័យឆបោកម៉ូតូខាងលើ លោកមិនបានយកឈ្មោះនិងពាក្យបណ្ដឹងពីជនរងគ្រោះដើម្បីរាយការណ៍ជូនអ្នកសារព័ត៌មានអស់ទេ ពីព្រោះជនសង្ស័យទាំង៤នាក់នេះបានធ្វើសកម្មភាពឆបោកម៉ូតូនាពេលកន្លងមកជាច្រើនខេត្តមកហើយ(៤ទៅ៥ខេត្តឯណោះ)។

រីឯការស្រាវជ្រាវឃាត់ខ្លួន២នាក់ឃាត់នៅចំណុចភ្លើងស្តុបខាងជើងផ្សារសាមគ្គីកំពុងធ្វើដំណើរដោយរថយន្ត រីឯ២នាក់ទៀតឃាត់ខ្លួននៅចំុណុចផ្លូវវាងក្រុង ស្ថិតក្នុងភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ