ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះ​ចាក់សោទៅភ្ជាប់ពាក្យក្មួយ ស្រាប់តែ​មានភ្លើងឆេះ ផ្អើលម្តុំ​អូរបែកក្អម

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លំនៅឋាន១ខ្នងស្ថិតនៅខាងត្បូងសាលាឋមសិក្សាយ៉ាម៉ាប៊ីកូ ត្រូវបានអគ្គី​ភ័យ​

រាជធានីភ្នំពេញ ៖ លំនៅឋាន១ខ្នងស្ថិតនៅខាងត្បូងសាលាឋមសិក្សាយ៉ាម៉ាប៊ីកូ ត្រូវបានអគ្គី​ភ័យ​ឆាបឆេះផ្សែងហុយទ្រលោម ខណះពេលដែលម្ចាស់ចាក់សោទៅភ្ជាប់ពាក្យ តែសំណាងល្អ ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តទៅជួយអន្តរាគមន៍បាញ់ពន្លត់ទាន់ បណ្ដាលឱ្យរងការខូចខាតតែសម្ភារះមួយចំនួនប៉ុណ្ណោះ។

ហេតុការណ៍ខាងលើ​នេះបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២៤ ក្នុងភូមិ​ស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ផ្ទះដែលត្រូវភ្លើង​ឆេះ ត្រូវសមត្ថកិច្ច​ឱ្យដឹងថា ធ្វើពីថ្ម​ក្រោម ឈើលើ ប្រក់ស័ង្កសី មានទំហំ​៧ម៉ែត្រគុណ១៥ម៉ែត្រ ដែលមានម្ចាស់ឈ្មោះ សឿង វិសុត ភេទប្រុស អាយុ​៤២ឆ្នាំ មុខរបរ​លក់ផ្លែឈើ។

តាមព័ត៌មានឱ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ ម្ចាស់បានចាស់សោផ្ទះទុកចោលស្រាប់តែភ្លើង បានឆាបឆេះផ្សែងហុយទ្រលោម ។ ភ្លាមៗ​បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរ សមត្ថកិច្ច បាននាំគ្នា​យកបំពង់ជួយ បាញ់ពន្លត់និងទាក់ទង រថយន្តពន្លត់អគ្គីភ័យ មកអន្តរា​គមន៍ បាញ់ពន្លត់ទាន់ពេលពុំបណ្ដាលឱ្យឆេះរាលដាល់ធ្ងន់ធ្ងរឡើយ។

តាមនគរបាល​ការិយាល័យ​បង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា នៅក្នុងហេតុការណ៍​នេះ រថយន្តពន្លត់អគ្គីភ័យ​ចំនួន៣គ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់អស់២រថយន្តហើយ ភ្លើងបានរលត់ទៅវិញនៅវេលា​ម៉ោង៩និង៣០នាទី ថ្ងៃដដែល។ អគ្គីភ័យនេះ បណ្ដាលឱ្យ សម្ភារៈមួយ​ចំនួន បានរងការខូចខាតហើយភ្លើងពុំបានឆេះរាលដាល់ធ្ងនធ្ងរនោះទេ ។

តាមនគរបាលឱ្យដឹងទៀតថា មូលហេតុ បណ្ដាលមកពី​ឆ្លងចរន្តអគ្គិសនី នៅពេល​ដែលម្ចាស់ចាក់សោផ្ទះចាកចេញទៅភ្ជាប់ពាក្យក្មួយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ