ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​មូល​ប​ត្រ ភី​ភី លីង ស្វាគមន៍​ភ្ញៀវ​បរ ទេស​ជា​ច្រើន ដើម្បី​សិក្សាការ​វិនិយោគ​មូល​ប​ត្រ​កម្ពុជា

1 ឆ្នាំ មុន
  • ភ្នំពេញ

វិស័យ​មូល​ប​ត្រ​នៅ​កម្ពុជា​ទទួល​បានការ​ចូលរួម​យ៉ាង​សម្បើម ពីព្រោះ​ក្រុមហ៊ុន​មូល​ប​ត្រ ភី​ភី លីង និង​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេ​ង ដែល​ជា​ក្រុមហ៊ុន​សម​ភាគី​កណ្ដាល​របស់​ខ្លួន បាន​សហ…

វិស័យ​មូល​ប​ត្រ​នៅ​កម្ពុជា​ទទួល​បានការ​ចូលរួម​យ៉ាង​សម្បើម ពីព្រោះ​ក្រុមហ៊ុន​មូល​ប​ត្រ ភី​ភី លីង និង​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេ​ង ដែល​ជា​ក្រុមហ៊ុន​សម​ភាគី​កណ្ដាល​របស់​ខ្លួន បាន​សហ ការ​គ្នា​រៀបចំ​សិក្ខាសាលា​ជួបជុំ​ដ៏​ធំ​មួយ​ដែល​អនុញ្ញាត​ឱ្យ​វិនិយោគិន​បរទេស​ជា​ច្រើន​រូប​បាន​ស្វែង​យល់ និង​ទទួលយក​ឱកាស​វិនិយោគ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

កម្មវិធី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២៤ នៅ​អគារ​ហ្គោ​ល​ដិ​ន ថាវ​វើ​រ ក្រោម​ប្រធានបទ​៖ «​ជំនួប​វិនិយោគិន​បរទេស​សក្តានុពល​ក្នុង​បរិបទ​វិស័យ​មូល​ប​ត្រ​នៅ​កម្ពុជា​» និង បាន​ទាក់ទាញ​ភ្ញៀវ​បរទេស​ប្រមាណ ១៥០​នាក់ មក​ពី​ប្រទេស​ចិន សិង្ហ​បុរី ម៉ា​ឡេ​ស៊ី និង​ប្រទេស​ផ្សេង​ៗ​ទៀត​។

ក្រៅពី​វត្ដមាន​ភ្ញៀវ​អន្តរជាតិ​យ៉ាងច្រើន​កុះករ ជំនួប​ដ៏​ធំ​អស្ចារ្យ​នេះ​ក៏​ត្រូវ​បាន​អញ្ជើញ​ចូលរួម​ជា​កិត្ដិយស​ដោយ ឯកឧត្ដម បណ្ឌិត វិ​ន ភក្តី អគ្គនាយករង​នៃ​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​ផង​ដែរ​។ បន្ថែម​ពី​នេះ វត្ដមាន​ថ្នាក់ដឹកនាំ​ចំនួន​បី​រូប ដែល​មាន​បទ​ពិសោធ​ជា​ច្រើន​ឆ្នាំ​ក្នុង​វិស័យ​វិនិយោគ​ហិរញ្ញវត្ថុ បាន​ធ្វើ​បទ​បង្ហាញ​ពី​ចំណេះដឹង និង​ទស្សនៈ​សំខាន់​ៗ​ជុំវិញ​ស្ថានភាព​វិនិយោគ​ហិរញ្ញវត្ថុ​របស់​ប្រទេស​កម្ពុជា​និង​ពិភពលោក និង​ការ​ត្រៀមខ្លួន​សម្រាប់​ឱកាស​នានា​។

វាគ្មិន​ទី​១ គឺ​លោក​បណ្ឌិត Raymond Choi ដែល​ជា​ប្រធាន​សមាគម​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន ឬ Cambodia Chinese Commerce Association (CCCA) បាន​ទាក់ទាញ​ភ្ញៀវ​កិត្ដិយស ជា​ពិសេស​ភ្ញៀវ​អន្តរជាតិ ជាមួយ​ការ​យល់​ឃើញ​យ៉ាង​ស៊ីជម្រៅ​អំពី​ការ​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា ដោយ​ផ្អែក​ទៅ​តាម​ទស្សនៈ​វិនិយោគិន​ហុងកុង​។ កាន់តែ​ពិសេស ជំនាញ និង​បទ​ពិសោធ​របស់​លោក​បណ្ឌិត Raymond Choi បាន​ផ្ដល់​ចំណេះដឹង​យ៉ាង​ទូលំទូលាយ​អំពី​ទិដ្ឋភាព​ធុរកិច្ច​ក្នុងស្រុក និង​បរិយាកាស​វិនិយោគ​ទូទៅ ក៏​ដូច​ជា​បាន​ជួយ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​ភាព​ជា​ដៃគូ​បន្ថែម​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​។

វាគ្មិន​ទី​២ គឺ​សាស្ត្រាចារ្យ​បណ្ឌិត Albert Tan ដែល​ជា​ប្រធាន​គណៈកម្មាធិការ​ម៉ាក​យីហោ​កំពូល​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ឬ Asia Pacific TOP Excellence Brand Committee បាន​បំភ្លឺ​អ្នកចូលរួម​ទាំងអស់​អំពី​អនាគត​ដ៏​ជោគជ័យ​របស់​ប្រទេស​កម្ពុជា​ក្នុង​មួយ​ទសវត្សរ៍​បន្ទាប់​។ ទស្សនវិស័យ​ប្រកបដោយ​គតិបណ្ឌិត និង​ការ​វិភាគ​របស់​សាស្ត្រាចារ្យ​ទៅ​លើ​គន្លង​កំណើន​របស់​កម្ពុជា​ក្នុង​រយៈពេល​ដប់​ឆ្នាំ​ខាង​មុខ បាន​ធ្វើ​ឱ្យ​អ្នកចូលរួម​ទទួល​បានការ​បំផុសគំនិត​ថ្មី និង​សុទិដ្ឋិនិយម​ខ្ពស់​អំពី​លទ្ធភាព និង​ឱកាស​ដ៏​ច្រើន​ដែល​ត្រូវ​ចាប់​យក​នៅ​ពេល​ខាង​មុខ​។


ជា​ចុង​ក្រោយ លោក Lawrence Kook អភិបាល​គ្រប់គ្រង​នៃ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេ​ង បាន​បង្ហាញ​នូវ​យុទ្ធសាស្ត្រ និង​វិធីសាស្ត្រ​ដែល​ជនបរទេស​អាច​ចាប់​យក​ឱកាស​វិនិយោគ​នៅ​ក្នុង​តំបន់​អាស៊ាន​។ ដោយ​ផ្តោត​ទៅ​លើ​ទិដ្ឋភាព​អភិវឌ្ឍន៍​ឥត​ឈប់​ឈរ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ លោក Lawrence Kook បាន​ចែករំលែក​គន្លឹះ​ដ៏​មានគុណ​តម្លៃ​នៃ​ការ​ចាប់ផ្ដើម​វិនិយោគ​ដែល​មាន​លក្ខណៈ​ងាយស្រួល ដែល​អាច​ជួយ​ជំរុញ​អ្នកចូលរួម​ក្នុង​ការ​ទាញ​យក​អត្ថប្រយោជន៍​ពី​សក្តានុពល​ដ៏​ធំ​ដែល​មាននៅ​ក្នុង​ទីផ្សារ​អាស៊ាន​។

បន្ទាប់​ពី​ការ​ធ្វើ​បទ​បង្ហាញ​រួច ក្រុមការងារ​នៃ​ក្រុមហ៊ុន​មូល​ប​ត្រ ភី​ភី លីង បាន​ជួយ​សម្របសម្រួល​អ្នកចូលរួម​ជាតិ និង​អន្តរជាតិ ដែល​បាន​ចាប់អារម្មណ៍​ក្នុង​ការ​បើក​គណនី​ជួញដូរ ទាំង​គណនី​ជួញដូរ​ភាគហ៊ុន​ក្នុងស្រុក និង​គណនី​ជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ​។ ការ​បើក​គណនី​ជួញដូរ​យ៉ាងច្រើន​ក្នុង​កម្មវិធី​នេះ នឹង​អាច​ក្លាយជា​កាតាលីករ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​ការ​ផ្សព្វផ្សាយ​ទីផ្សារ​ហិរញ្ញវត្ថុ​របស់​កម្ពុជា​ទៅ​ក្រៅប្រទេស ហើយ​ជា​លទ្ធផល វា​នឹង​ជួយ​បង្កើន​ទំហំ​ជួញដូរ​នៅ​ក្នុង​ទីផ្សារ​វិនិយោគ​ហិរញ្ញវត្ថុ ក៏​ដូច​ជា​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​ទាំងមូល​។

ជា​រួម ព្រឹត្តិការណ៍​នេះ​បាន​បម្រើ​ជា​វេទិកា​ដ៏​សំខាន់​មួយ​សម្រាប់​ទំនាក់ទំនង ការ​ផ្លាស់​ប្តូរ​ចំណេះដឹង ការ​ជំរុញ​កិច្ចសហការ​រវាង​វិនិយោគិន​បរទេស និង​ការ​គាំទ្រ​ដល់​វិស័យ​មូល​ប​ត្រដែ​លកំ​ពុងរីក​ចម្រើន​របស់​កម្ពុជា​។ ខណៈ​ប្រទេស​កម្ពុជា​កំពុង​បន្តដំណើរ​ឆ្ពោះទៅ​មុខ​ក្នុង​នាម​ជា​គោលដៅ​វិនិយោគ​សំខាន់​ក្នុង​តំបន់ ក្រុមហ៊ុន​មូល​ប​ត្រ ភី​ភី លីង និង​ដៃគូ​សហការ​របស់​ខ្លួន​នឹង​បន្ត​ប្ដេជ្ញា​កៀរគរ​វិនិយោគិន​បរទេស និង​បង្កើត​កម្មវិធី​បែប​នេះ​បន្ថែម​ទៀត ដើម្បី​អនាគត​នៃ​វិស័យ​មូល​ប​ត្រ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។

ប្រសិនបើ​លោក​អ្នកមាន​ចំណាប់អារម្មណ៍​បើក​គណនី​ជួញដូរ ទាំង​គណនី​ភាគហ៊ុន​ក្នុងស្រុក និង​គណនី​ឧបករណ៍​និ​ស្ស​ន្ទ សូម​ទាក់ទង​ទៅ​ផ្នែក​សេវា​អតិថិជន​តាម​រយៈ​លេខ​៖ ០២៣ ៨៦៦ ៦២២ ឬ​ផ្ញើ​សារ​ទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​កPP Link Securities តាមតំណរភ្ជាប់៖ https://www.facebook.com/PPlinksecurities?mibextid=ZbWKwL ។ ដោយ៖ សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ