«ចង់បានសន្តិភាពយូរអង្វែង យើងត្រូវតែខ្លាំង និងស៊ូនៅពេលនេះ» សារដាស់តឿនពី លោក កែវ រ៉េមី
រាជធានីភ្នំពេញ ៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) បានប្រកាសនារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នូ…
រាជធានីភ្នំពេញ ៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) បានប្រកាសនារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នូ…
រាជធានីភ្នំពេញ ៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) បានប្រកាសនារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នូ ឆ្នាំ២០២៥ នេះថា ៖ សង្គ្រាមលើកទី២នេះ មិនមែនជាការសាកល្បងកម្លាំងដូចសង្គ្រាមលើកទី១ នោះទេ ។ សង្គ្រាមលើកទី២នេះ គឺជាការឈ្លានពានទឹកដី ការបំផ្លិចបំផ្លាញ និងការបំបាក់ជាតិសាសន៍របស់យើង មិនឲ្យងើបមុខរួចនៅក្នុងក្រសែភ្នែកបរទេស ។ ចង់បានសន្តិភាពយូរអង្វែង យើងត្រូវតែខ្លាំង និងស៊ូនៅពេលនេះ ។

លោក កែវ រ៉េមី បានបញ្ជាក់ថា បើយើងមិនតស៊ូស្វិតស្វាញ បើយើងមិនខ្លាំង យើងមិនអាចទទួលបាននូវសន្តិភាពយូរអង្វែងបានទេ ហើយរឹតតែមិនទទួលបាននូវការសុំចរចាពីខ្មាំងសត្រូវបានដែរ ។
លោក កែវ រ៉េមី បានបន្ថែមថា ៖ ខ្ញុំស្នើសុំឲ្យ:
១- បងប្អូនយើងរួបរួមគ្នាជាមួយរាជរដ្ឋាភិបាល និងកងទ័ពយើងចេះជួយគ្នាទៅវិញទៅមកតាមលទ្ធភាពរៀងៗខ្លួនដោយកុំមើលបំណាំគ្នា ។

២-ជៀសវាងការបញ្ចេញសកម្មភាពទាំងឡាយណា ដែលធ្វើឲ្យខ្មែរបែកបាក់ ។
៣-ស្នើសូមរាល់ការវិភាគរបស់បងប្អូនទាំងក្នុង និងក្រៅប្រទេស ត្រូវគិតពីការចំណេញ ឬខាតផលប្រយោជន៍ដល់ប្រទេសជាតិ ។ គួរជៀសវាងការវិភាគនូវចំណុចខ្សោយរបស់យើងបង្ហាញឲ្យសត្រូវដឹង ។
៤- ចេះរាយការណ៍នូវចំណុចគួរឲ្យសង្ស័យនៃចារកម្មយកការណ៍ឲ្យទាហានថៃ ។
៥- ក្នុងកា:ទេស:នេះ រាល់អ្នកនយោបាយដែលមាននិន្នាការប្រឆាំងទៅនឹងរាជរដ្ឋាភិបាលគួរពិចារណានូវសកម្មភាពទាំងឡាយណាថា តើសកម្មភាពទាំងនោះ ផ្តល់ចំណេញឲ្យប្រទេសជាតិ និងប្រជាជនខ្លួនឯង ឬជាការជួយដល់សត្រូវ0x017d7 ៕
ចែករំលែកព័តមាននេះ