ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧទ្ទិសកុសលជូនវីរៈកងទ័ព និងបុព្វបុរសខ្មែរ ៖ អាជ្ញាធរជាតិអប្សរា រៀបចំពិធីបួងសួងនៅអង្គរវត្ត

9 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា ធ្វើ​ពិធីបួងសួង​សុំ​សេចក្តីសុខ​សន្តិភាព​នៅ​ប្រាសាទអង្គរវត្ត ។ នេះ​បើ​យោង​តាម​ផេ​ក អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រកាស​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៥…

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា ធ្វើ​ពិធីបួងសួង​សុំ​សេចក្តីសុខ​សន្តិភាព​នៅ​ប្រាសាទអង្គរវត្ត ។ នេះ​បើ​យោង​តាម​ផេ​ក អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រកាស​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៥ ។

ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៥ អាជ្ញាធរ​ជាតិ​អប្សរា បាន​រៀបចំ​ពិធីបួងសួង សុំ​សេចក្តីសុខ​ជូន​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ខាង​មុខ​ប្រាសាទ​អង្គរ ក្នុង​ពិធីបុណ្យ​រំលឹក​គុណ​អង្គរ ។

ពិធីបួងសួង​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​អាជ្ញាធរ​ជាតិ​អប្សរា រួម​ទាំង​ថ្នាក់ដឹកនាំ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ថ្នាក់ដឹកនាំ​រដ្ឋបាល​ខេត្តសៀមរាប ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ មន្ត្រី បុគ្គលិក​អាជ្ញាធរ​ជាតិ​អប្សរា ។

ពិធីបួងសួង​នៃ​ពិធីបុណ្យ​រំលឹក​គុណ​អង្គរ ក្នុង​គោលបំណង​រំលឹក​គុណ ដល់​បុព្វបុរស​ខ្មែរ ដែល​ជា​អ្នក​កសាង​ប្រាសាទ​អង្គរ រួម និង​ប្រាសាទបុរាណ​ជា​ច្រើ​ទៀត ដែល​បាន​បន្សល់​ទុក​មរតក​ដ៏​មាន​តម្លៃ សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ ព្រមទាំង​សុំ​ឱ្យ​មាន​សេចក្តីសុខ​សន្តិភាព ដល់​មាតុភូមិ​កម្ពុជា​ទាំងមូល និង​ឧទ្ទិស​កុសលផល​បុណ្យ ជូន​ចំពោះ​វិញ្ញាណក្ខន្ធ​បុព្វបុរស​ខ្មែរ វី​រៈ​កងទ័ព​ខ្មែរ​គ្រប់​ៗ​ជំនាន់ ដែល​បាន​ពលី ក្នុង​បុព្វហេតុ​ការពារ​ទឹកដី និង​ជាតិ​មាតុភូមិ​ផង​ដែរ ។

ក្រៅពី​ពិធីបួងសួង ដែល​និមន្ត​ព្រះសង្ឃ​ស្វាធ្យាយ​ជយ​ន្តោ និង​បង្សុកូល​ឧទ្ទិស ចំពោះ​វិញ្ញាណក្ខន្ធ​បុព្វបុរស វីរៈជន​នៃ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​រួច​មក លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា និង​ថ្នាក់ដឹកនាំ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ក៏​បាន​អញ្ជើញ​ទៅ​អុជ​ធូប​បួងសួង នៅ​តាម​ទី​សក្តិ​សិទ្ធិ​ជា​ច្រើន​កន្លែង ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត​។

បន្ថែម​ពី​នេះ អាជ្ញាធរ​ជាតិ​អប្សរា ក៏​បាន​រៀបចំ​ស្ដង់ ដើម្បី​ដាក់​តាំង​បង្ហាញ​សមិទ្ធិ​ផល​នានា ទាក់ទង និង​កិច្ចការ​អភិរក្ស និង​ថែរក្សា​រមណីយដ្ឋាន​អង្គរ​ជូន​ភ្ញៀវ​ទេសចរ និង​មហាជន​បាន​ទស្សនា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ