ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ ពុទ្ធបរិស័ទ មន្ត្រីរាជការ​ជាង១ពាន់​អង្គ​/​នាក់ធ្វើពិធី​បួងសួង​សុំ​សេចក្តីសុខជូនដល់​​វី​រៈ​កង​ទ័ព នៅ​ប្រាសាទ​នគរ​បា​ជ័យ​

10 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖​ ប្រាសាទ​នគរ​បា​ជ័យ ត្រូវ​បាន​កសាង​ដោយ​ស្នា​ព្រះ​ហ​ស្ថ របស់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​មក​ដល់​សព្វថ្ងៃ​មាន​អាយុកាល​ជាង​១០០០​ឆ្នាំ​ស្ថិត​នៅ​ក្នុង​ឃុំ​អំពិល ស្រុក​កំពង់សៀម ដែល​គេ​​មានជំនឿថា​ជាទី​​សក្ការៈ​មាន​បារមី​ពូកែ​ស័ក្តិសិទ្ធិ​ ។ ​ជាក់ស្ដែង​ ឯកឧត្តម…

ខេត្តកំពង់ចាម​ ៖​ ប្រាសាទ​នគរ​បា​ជ័យ ត្រូវ​បាន​កសាង​ដោយ​ស្នា​ព្រះ​ហ​ស្ថ របស់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​មក​ដល់​សព្វថ្ងៃ​មាន​អាយុកាល​ជាង​១០០០​ឆ្នាំ​ស្ថិត​នៅ​ក្នុង​ឃុំ​អំពិល ស្រុក​កំពង់សៀម ដែល​គេ​​មានជំនឿថា​ជាទី​​សក្ការៈ​មាន​បារមី​ពូកែ​ស័ក្តិសិទ្ធិ​ ។

​ជាក់ស្ដែង​ ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​និង​លោក​ជំទាវ ញ៉ូ​ង ចរិយា ព្រមទាំង​មន្ត្រីរាជការ ព្រះសង្ឃ​លោកតា​អាចារ្យ​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ច្រើន​កុះករ​បាន​នាំ​គ្នា​បួងសួង​សុំ​សេចក្តីសុខ​សម្រាប់​កងទ័ព​វី​រៈ​យុទ្ធ​ជន​ជួរ​មុខ ដែល​កំពុង​តែ​ជាប់ដៃ​ប្រយុទ្ធ​និង​ការ​ឈ្លានពាន​ពី​សំណាក់​ទ័ព​សៀម​។

លោក​រ៉េ​ត សា​រ៉ាត់ ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​មាន​ប្រសាសន៍​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​១៤​ធ្នូ​ឆ្នាំ​២០២៥ ថា​: ក្រោម​ការ​រៀបចំ​របស់​រដ្ឋបាល​ខេត្ត​ដោយ​បាន​និមន្ត​ព្រះសង្ឃ​ចំនួន​៤៨៧​អង្គ មន្ត្រីរាជការ ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​សរុប​ជាង​១០០០​អង្គ​/​នាក់ បាន​អញ្ជើញ​មក​ចូលរួម​កម្មវិធី​អុជ​ធូប​បួងសួង​សុំ​សេចក្តីសុខ​សម្រាប់​បង​ៗ​វី​រៈ​យុទ្ធ​ជន​ជួរ​មុខ​ព្រមទាំង​ប្រជាពលរដ្ឋ​ដែល​មាន​ខេត្ត​រស់នៅ​ជាប់​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​សៀម ធ្វើ​យ៉ាងណា​ឱ្យ​សង្គ្រាម​ដែល​ផ្ទុះ​ឡើង​នេះ​ឆាប់​បាន​ចប់​និង​វិល​ទៅ​រក​សុខ​សន្តិភាព​ប្រក្រតី​ឡើង​វិញដោយ​កម្មវិធី​នេះ​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៣​ ធ្នូ​ ។

លោក​ប្រធាន​មន្ទីរ​ធម្មការ​ខេត្ត​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា តាម​ធម្មតា​ថ្នាក់ដឹកនាំ​ខេត្ត​តែងតែ​ធ្វើ​កម្មវិធី​បួងសួង​នេះ​នៅ​តាម​តំបន់​ដែល​មាន​ប្រសាទ​បុរាណ​ខ្មែរ​ដែល​គេ​ជឿ​ថា​មាន​បារមី​ស័ក្តិ​សិទ្ធ​ដោយ​ប្រាថ្នា​អ្វីមួយ​តែងតែបាន​សម្រេច​ដូច​បំណង​។​ជាមួយ​នោះ​ប្រាសាទ​នគរ​បា​ជ័យ​នេះ​ត្រូវ​បាន​កសាង​ឡើង​ក្រោម​ស្នា​ព្រះ​ហ​ស្ថ​របស់​ព្រះបាទ​សម្ដេច​ជ័យ​វរ្ម័ន​ទី ៧​ដែល​គិត​មក​ដល់​សព្វ​ថ្ងៃនេះ​គឺ​មាន​អាយុកាល​ជាង​១០០០​ឆ្នាំ​ហើយ ឃើញ​ថា​ប្រាសាទ​នៅ​តែ​ឈរ​រឹង​មាំ​ត្រដែត​ហើយ​ពលរដ្ឋ​ខ្មែរ​តែងតែមាន​ជំនឿ​តាំងពី​ដើម​មក​ដល់​សព្វថ្ងៃ​។​ការ​បួងសួង​បង្ហាញ​ពី​សាមគ្គីភាព​ដ៏​រឹង​មាំ​របស់​ពុទ្ធសាសនិក ដើម្បី​រំលឹក​ដល់​ដួង​ព្រះ​ញាណ​ក្ខ​ន្ធ​បុព្វបុរស​តាម​ជួយ​ថែរក្សា​បង​ៗ​វី​រៈ​កងទ័ព​ជួរ​មុខ ដែល​កំពុង​តែ​ប្រយុទ្ធ​ជាប់ដៃ​ជាមួយនឹង​ការ​ឈ្លានពាន​ពី​សំណាក់​ទ័ព​សៀម​មក​លើ​មរណៈភាព​ទឹកដី​កម្ពុជា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ