ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅពេលប្រទេសជួបចម្បាំង សូមប្រុងប្រយ័ត្នជំងឺ៤ ប្រភេទ

13 ម៉ោង មុន

នៅ​ពេល​ដែល​ស្រុក​កើត​មាន​ចម្បាំង ឯកសារ​ដែល​គេ​បាន​កត់ត្រា​ជា​បន្តបន្ទាប់​បាន​ពញាក់​ឲ្យ​គ្រប់​គ្នា​យកចិត្តទុកដាក់​នឹង​ជំងឺ​យ៉ាង​ហោច​ណាស់​៤​ប្រភេទ ។ ជំងឺ​ទាំង ៤​ប្រភេទ​នោះ គឺ​មាន​ជំងឺឆ្លង​តាម​ទឹក និង​អាហារ ជំងឺឆ្លង​តាម​ពពួកសត្វ​មូស ជំងឺ​ផ្លូវដង្ហើម និង​ជំងឺផ្លូវចិត្ត…

នៅ​ពេល​ដែល​ស្រុក​កើត​មាន​ចម្បាំង ឯកសារ​ដែល​គេ​បាន​កត់ត្រា​ជា​បន្តបន្ទាប់​បាន​ពញាក់​ឲ្យ​គ្រប់​គ្នា​យកចិត្តទុកដាក់​នឹង​ជំងឺ​យ៉ាង​ហោច​ណាស់​៤​ប្រភេទ ។

ជំងឺ​ទាំង ៤​ប្រភេទ​នោះ គឺ​មាន​ជំងឺឆ្លង​តាម​ទឹក និង​អាហារ ជំងឺឆ្លង​តាម​ពពួកសត្វ​មូស ជំងឺ​ផ្លូវដង្ហើម និង​ជំងឺផ្លូវចិត្ត ។

ឯកសារ​ស្រាវជ្រាវ​ដោយ​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន បាន​ឲ្យ​ដឹង​ថា នៅ​ក្នុងអំឡុងពេល​សង្គ្រាម​មនុស្ស​មានការ​ខ្វះខាត​ច្រើន ដូច្នេះ​ការ​ហូប​ចុក និង​ការ​រក្សា​អនាម័យ គឺ​មិន​បាន​ល្អ​ឡើយ ។ នៅ​ក្នុង​ស្ថានភាព​បែប​នេះ ពួក​គេ​ងាយស្រួល​នឹង​រង​គ្រោះ​ជំងឺ​រាគ អាសន្នរោគ ពោះវៀន ។

ដោយឡែក ការ​បាត់បង់​ទីជម្រក ដោយសារ​តែ​សង្គ្រាម លំនៅ​ស្ថាន​ត្រូវ​បាន​បំផ្លាញ គឺ​អាច​ឲ្យ​ពួក​គេ​ងាយ​រង​គ្រោះ​នឹង​ជំងឺឆ្លង​ដោយ​មូស​មាន​គ្រុនចាញ់ និង​គ្រុនឈាម​ជាដើម ។

ក្រៅពី​នោះ ជំងឺ​ដែល​មិន​អាច​មើល​ស្រាល​បាន គឺ​ជំងឺផ្លូវចិត្ត ដែល​មាន​ដូច​ជា ជំងឺស្ត្រេស ឬ​ជំងឺ​ធ្លាក់​ទឹកចិត្ត ដែល​បណ្តាល​មក​ពី​មិន​មាន​ពេល​សម្រាក​គ្រប់គ្រាន់ បញ្ហា​គ្មាន​ចំណូល គ្មាន​ការ​ហូប​ចុក​ត្រឹមត្រូវ​ជាដើម ។

ក្រៅពី​នោះ ជំងឺ​ផ្លូវដង្ហើម ក៏​មិន​អាច​មើល​ស្រាល​បាន​ដែរ ពីព្រោះ​ពលរដ្ឋ​អាច​រង​គ្រោះ​នឹង​ផ្សែង​សំណល់​ពី​គ្រោះ​មហន្តរាយ ការ​ប្រើប្រាស់​អាវុធ​គីមី និង​ការ​ប្រឈម​មុខ​នឹង​ក្លិន​នៃ​គ្រាប់​រំ​សែ​វ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ