ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​យុទ្ធនា​ការ​ការពារ​ទប់ស្កាត់​បទល្មើស​កាត់​ព្រៃ​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធិ

6 ខែ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នៅ​យោធ​ភូ​ភាគ​ទី​១ នា​ព្រឹក​ថ្ងៃ​ទី​១១ ខែឧសភា​ឆ្នាំ​២០២៤ ដែល​មាន​ក្រុមការងារ​ថ្នាក់​ជាតិ និង​ខេត្ត​ចំនួន​៣ ខេត្តស្ទឹង​ត្រែង​ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និង​មន្ទីរ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត…

ខេត្តស្ទឹងត្រែង ៖ ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នៅ​យោធ​ភូ​ភាគ​ទី​១ នា​ព្រឹក​ថ្ងៃ​ទី​១១ ខែឧសភា​ឆ្នាំ​២០២៤ ដែល​មាន​ក្រុមការងារ​ថ្នាក់​ជាតិ និង​ខេត្ត​ចំនួន​៣ ខេត្តស្ទឹង​ត្រែង​ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និង​មន្ទីរ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ។


ខេត្តស្ទឹងត្រែង​អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង លោក​ឧត្តមសេនីយ៍ត្រី អៀង វ៉ា​ន់​ឌី តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​នាយ​ឧត្តមសេនីយ៍​សៅ សុខា អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរ​ភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈ​ក​ម្មា​ការ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​បាន​ចូលរួម​ប្រជុំ​ផ្សព្វផ្សាយ​ពី​ការ​ការពារ​ទប់ស្កាត់​បទល្មើស​កាប់​ព្រៃ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​នៅ​តំបន់​ភូមិសាស្ត្រ​អភិរក្ស​របស់​រដ្ឋ​ក្នុងភូមិ​សាស្ត្រ​យោធភូមិ​ភាគ​ទី​១​។


បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នោះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​តំបន់​ភូមិសាស្ត្រ​អភិរក្ស​របស់​រដ្ឋ​មួយ​ចំនួន​ក្នុង​តំបន់​ឃុំ​ភាគ​ឥ​សាន បាន​រង​ការ​កាប់​ទន្ទ្រាន​រៀន​យក​ដី​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​រាប់​ពាន់​រាប់​ម៉ឺន​ហិច​តា​ពី​សំណាក់​ជនខិលខូច​លក់​បន្ត​បណ្ដាក់​គ្នា​បន្តបន្ទាប់​ដែល​ធ្វើ​ឲ្យ​បាត់បង់​នៅ​ធនធានធម្មជាតិ​ជាច្រើន ។

ជាក់ស្ដែង នា​ថ្មី​ៗ​កន្លង​ទៅ​នេះ ក្រុមការងារ​អន្តរាគមន៍​ពិសេស ដឹកនាំ​ដោយ​ឯកឧត្តម​ប៉ាន់​ខែ​ម ប៊ុ​ន​ថន នាយករង​ខុទ្ទកាល័យ​របស់​សម្ដេច​បវរ​ធិ​បតី រួម​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ​បាន​រំដោះ​ផ្ទៃដី​ប្រមាណ​ជា​៧០០០​ហិច​តា​ដែល​រង​ការ​កាប់​ទន្ទ្រាន​ខុសច្បាប់​មក​រក្សា​ទុកជា​សម្បត្តិ​រដ្ឋ​មក​វិញ​បានដោយ​ជោគជ័យ​ក្នុង​ប្រតិបត្តិការ​រយៈពេល​២៣​ថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ