ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ​ ផ្ញើ​សារ​រំលែក​ទុក្ខ​ជូន​ក្រុម​គ្រួសារ​យោធិនដែល​ពលី​ និងរបួសក្នុង​ឧបទ្ទវហេតុ​ផ្ទុះ​គ្រា​.​ប់ នៅ​យោធភូមិ​ភាគ​ទី​៣

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្ន​ពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន និង​ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្ញើ​សារ​រំលែក​ទុក្ខ​ជូន​ក្រុម​គ្រួសារ​យោធិន ដែល​បាន​ពលី និង​របួស ក្នុង​ឧបទ្ទវហេតុ​ផ្ទុះ​គ្រា​.​ប់…

រាជធានី​ភ្ន​ពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន និង​ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្ញើ​សារ​រំលែក​ទុក្ខ​ជូន​ក្រុម​គ្រួសារ​យោធិន ដែល​បាន​ពលី និង​របួស ក្នុង​ឧបទ្ទវហេតុ​ផ្ទុះ​គ្រា​.​ប់ នៅ​យោធភូមិ​ភាគ​ទី​៣ ក្នុង​ខេត្តកំពង់ស្ពឺ កាលពី​រសៀល​ថ្ងៃ​សៅរ៍ ទី​២៧ ខែមេសា ឆ្នាំ​២០២៤ ។

នៅ​ក្នុង​សារលិខិត​រំលែក​ទុក្ខ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ស​សេរ​រៀបរាប់​ថា ៖ ខ្ញុំ​មាន​ក្ដី​រន្ធត់​ក្ដុកក្ដួល​ក្រៃ​លែង បន្ទាប់​ពី​បាន​ទទួល​ដំណឹង​អំពី​ឧបទ្ទវហេតុ​ផ្ទុះ​គ្រាប់ នៅ​យោធភូមិ​ភាគ​ទី​៣ ក្នុង​ខេត្តកំពង់ស្ពឺ កាលពី​រសៀល​ថ្ងៃ​សៅរ៍ ទី​២៧ ខែមេសា ឆ្នាំ​២០២៤ ដែល​បាន​បង្ក​ឱ្យ យោធិន​ចំនួន​២០​នាក់ បាន​ពលី​ជីវិត និង​យោធិន​មួយ​ចំនួន​ទៀត​បាន​របួស ។

ក្នុង​នាម​ព្រឹទ្ធសភា និង​ក្នុង​នាមខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​ចូលរួម​រំលែក​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ចំពោះ​ក្រុម​គ្រួសារ​យោធិន​ពលី និង​សម្តែង​នូវ​សមាន​ទុក្ខ​សោកស្តាយ​ចំពោះ​អ្នក​រង​របួស ក្នុង​ឧបទ្ទវហេតុ​ដ៏​សោកសង្រេង​នេះ​។

ជា​ចុង​ក្រោយ សម្តេច​តេ​ជោ បាន​សរសេរ​រៀបរាប់​ថា ៖ ខ្ញុំ​សូម​ឧទ្ទិស​បួងសួង​ឱ្យ​ដួង​វិញ្ញាណក្ខន្ធ​របស់​យោធិន​ពលី បាន​ចាប់បដិសន្ធិ​ក្នុង​សុគតិភព​កុំបី ឃ្លៀងឃ្លាត​ឡើយ និង​ក៏​សូម​ជូនពរ​យោធិន និង​ជន​រង​គ្រោះ​ទាំងអស់​ឆាប់​បានជា​សះស្បើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ