ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃទីផ្សាររបស់Google ហក់ឡើងលើសពី ២ទ្រីលានដុល្លារជាថ្មីម្តងទៀត

2 អាទិត្យ មុន

(អាមេរិក)៖ បន្ទាប់ពីរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសដែលមានសុទិដ្ឋិនិយម តម្លៃភាគហ៊ុនរបស់ Alphabet (សាជីវកម្មមេរបស់ Google) បានកើនឡើង ១០% ដែលជួយឱ្យតម្លៃទីផ្សាររបស់ Alphabet…

(អាមេរិក)៖ បន្ទាប់ពីរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសដែលមានសុទិដ្ឋិនិយម តម្លៃភាគហ៊ុនរបស់ Alphabet (សាជីវកម្មមេរបស់ Google) បានកើនឡើង ១០% ដែលជួយឱ្យតម្លៃទីផ្សាររបស់ Alphabet បានឈានដល់កម្រិត ២ទ្រីលានដុល្លារ ក្នុងរយៈពេលយ៉ាងខ្លី។ នេះបើយោងតាមការចុះផ្សាយរបស់ Zing News នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។

ជាមួយនឹងលទ្ធផលទាំងនោះ Alphabet ឥឡូវនេះគឺក្រុមហ៊ុនមានតម្លៃបំផុតទី៤ នៅលើពិភពលោក នៅពីក្រោយ Nvidia, Apple និង Microsoft ។

ក្នុងរយៈពេល ៣ខែដំបូងនៃឆ្នាំនេះ Alphabet រកចំណូលបាន ៨០.៥ ពាន់លានដុល្លារ កើនឡើង ១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយទទួលបានប្រាក់ចំណេញ ២៣.៧ពាន់លានដុល្លារ កើនឡើង ១៤% បើធៀបនឹងត្រីមាសមុន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ