រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាអ្នកដើររកឃ្មុំ ក្នុងដីព្រៃបន្លាក្បែរអូរ មួយកន្លែង ក៏ប្រទះឃើញគ្រោងឆ្អឹងសាកស.ពមនុស្ស បណ្តាលអោយអ្នករកឃ្មុំរូបនោះ ភ័យតក់ស្លុតរន្ធត់ប្រញាប់រត់ទៅរាយការណ៍ជូនសមត្ថកិច្ច ចុះមកធ្វើការពិនិត្យ ។
ហេតុការណ៍ប្រទះឃើញនេះ បានបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៣និង១០នាទីរសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ក្នុងដីព្រៃបន្លាអូយ៉ាស់ ភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ស.ពខាងលើ ពុំស្គាល់អត្តសញ្ញាណ ដឹងត្រឹមថា ស.ពនេះ មានអាយុប្រហែល២៥ទៅ៣៥ឆ្នាំ ហើយស្លា.ប់ប្រហែលរយៈពេល២ទៅ៣ខែ ទៅហើយ ។ ចំណែកសាកស.ពនៅសល់តែគ្រោងឆ្អឹង និងសាច់រលួយមួយចំនួន ផ្នែកខ្លះនៃគ្រោងឆ្អឹង ត្រូវភ្លើងឆេះខ្លោចអស់តែម្តង ។
បើតាមប្រភពព័ត៏មានពីបុរសជាអ្នករកឃ្មុំ បានប្រាប់អោយដឹងថា មុនពេលកើតហេតុ គាត់បានចេញពីផ្ទះ គោលបំណងដើររកឃ្មុំ នៅព្រៃបន្លាក្បែរអូ ដើម្បីយកទៅលក់ ក្រែងបានប្រាក់មួយចំនួន យកទៅទិញម្ហូប។ ខណៈពេលគាត់ ដើរកាត់ព្រៃបន្លាក្បែអូរ ក៏ស្រាប់តែប្រទះឃើញ គ្រោងឆ្អឹងមនុស្ស និងសាច់រលួយមួយចំនួន និងផ្នែកខ្លះទៀត ត្រូវបានឆេះខ្លោចអស់បាត់ទៅហើយ ។ ភ្លាមៗ បុរសជាអ្នករកឃ្មុំខាងលើ មានការភ័យស្លន់ស្លោជាខ្លាំង និងបានប្រញាប់រត់ទៅរាយការណ៏ជូនសមត្ថកិច្ច ដើម្បីអោយជួយចុះអន្តរាគមន៏ ។
ក្រោយពេលត្រួតពិនិត្យរួច សមត្ថកិច្ចជំនាញកោសល្យវិច្ឆ័យបានបញ្ជាក់ថា សាកស.ពខាងលើមិនអាចសន្និដ្ឋានបាននោះទេ ដោយសារតែ ស.ពសល់តែសាច់រលួយ និងគ្រោងឆ្អឹង។ បច្ចុប្បន្ន ស.ពត្រូវបានកម្លាំងជំនាញ ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ព្រែកថ្មី ដើម្បីបន្តនីតិវិធី ៕
ដោយ ៖ រដ្ឋា
ចែករំលែកព័តមាននេះ