ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសចំណាស់​ម្នាក់សុំគេ​សម្រាកលើស៊ីក្លូ១យប់ តែមិន​​ឃើញភ្ញាក់ លុះនាំគ្នាទៅដាស ទើបដឹងថាស្លា.ប់

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានករណីប្រជាពលរដ្ឋ​ប្រទះ​ឃើញ បុរស​ចំណាស់​វ័យ​ជាង ៦០​ឆ្នាំ ម្នាក់ សង្ស័យ​គាំងបេះដូង ដេក​ស្លាប់​នៅ​លើ​ស៊ី​ក្លូ ក្បែរ​វាល​ព្រះ​មេរុ ។…

រាជធានី​ភ្នំពេញ ៖ មានករណីប្រជាពលរដ្ឋ​ប្រទះ​ឃើញ បុរស​ចំណាស់​វ័យ​ជាង ៦០​ឆ្នាំ ម្នាក់ សង្ស័យ​គាំងបេះដូង ដេក​ស្លាប់​នៅ​លើ​ស៊ី​ក្លូ ក្បែរ​វាល​ព្រះ​មេរុ ។

ហេតុការណ៍​នេះ​បង្ក​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង២​រសៀល​ថ្ងៃ​ទី ៣១ ខែមីនា ឆ្នាំ​២០២៦ នៅ​ក្បែរ​វាល​ព្រះ​មេរុ តាម​បណ្តោយ​ផ្លូវ​លេខ ១៧៨ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

បុរស​ចំណាស់ មាន​វ័យ​ប្រហែល​ជាង​៦០​ឆ្នាំ ប៉ុន្តែ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នោះ​ឡើយ ។

តាម​ការ​បញ្ជាក់​ពី​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា បុរស​វ័យ​ចំណាស់​ខាងលើ​មាន​វ័យ​ប្រហែល ៦០​ឆ្នាំ ជា​អ្នក​នៅ​ក្បែរ​ៗ​នោះ ​ឬ​មិនមែន​ជា​ម្ចាស់​សុ​ី​ក្លូ​នោះ​ទេ ។ ចំណែកឯ​ម្ចាស់​ស៊ី​ក្លូ​បាន​ផ្តាំផ្ញើ អ្នក​រត់​ស៊ី​ក្លូ​ដូច​គ្នា អោយ​ជួយ​មក​មើល​អោយ​គាត់​ផង ព្រោះ​គាត់​ត្រូវ​ទៅ​លេង​ស្រុក​កំណើត ។ រហូត​មក​ដល់​យប់មិញ​ថ្ងៃ​ទី ៣០ ខែមីនា ឆ្នាំ​២០២៦ បុរស​វ័យ​ចំណាស់​ខាងលើ បាន​មក​សុំ​អ្នក​នៅ​ក្បែរ​នោះ ថា សុំ​សម្រាក​នៅ​លើ​សុ​ី​ក្លូ​មួយ​យប់ រួច​ក៏​សម្រាន្ត​លង់លក់​បាត់​ទៅ ។

ប្រភព​ព័​ត៍​មាន​ដដែល​បន្ត​ថា លុះ​មក​ដល់​វេលា​ម៉ោង ០២​រសៀល​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៦ ប្រជា​ពលរដ្ឋ​បាន​ដើរទៅ​ដាស់​គាត់ ព្រោះ​ឃើញ​សម្រាក​តាំងពី​យប់​មក​ម្ល៉េះ តែ​មិន​ទាន់​ឃើញ​ភ្ញាក់​ទៀត ។ ទើប​សម្រេចចិត្ត​ដាស់ តែ​ជា​អកុសល បុរស​ចំណាស់​រូប​នោះ បាន​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ ។ ដោយ​ពលរដ្ឋ​សង្ស័យ​ថា ស្លាប់​មក​ពី​មូលហេតុ គាំងបេះដូង ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​សហការ​ជាមួយ​នគរបាល​ជំនាញ​ចក្ខុ​កោសល្យវិច័យ ធ្វើការ​ត្រួតពិនិត្យ​សព​រង​គ្រោះ ដើម្បី​ស្វែងរក​មូលហេតុ និង​បាន​យក​ទៅ​តម្កល់ រង​ចាំ​គ្រួសារ​សាច់​ញាតិមក​ទទួល​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ