ដឹងមូលហេតុ! ករណីឆេះឃ្លាំងដាក់សម្ភារៈ ក្នុងបុរីមួយកន្លែង នៅក្រុងប៉ោយប៉ែត
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ មានករណីអគ្គីភ័យបានឆាបឆេះឃ្លាំងដាក់សម្ភារ: និងរោងជាងរបស់ប្រជា
ខេត្តបន្ទាយមានជ័យ ៖ មានករណីអគ្គីភ័យបានឆាបឆេះឃ្លាំងដាក់សម្ភារ: និងរោងជាងរបស់ប្រជា
ខេត្តបន្ទាយមានជ័យ ៖ មានករណីអគ្គីភ័យបានឆាបឆេះឃ្លាំងដាក់សម្ភារ: និងរោងជាងរបស់ប្រជាពលរដ្ឋមួយកន្លែង បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៥នឹង៣០នាទីល្ងាច នៅចំណុចដីបុរីទៀ ឆាយហាក់ ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្នុងឧប្បត្តិហេតុគ្រោះអគ្គិភ័យខាងលើនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាឱ្យកម្លាំងនគរបាលក្រុងប៉ោយប៉ែត ដែលមានលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ ជាអធិការស្តីទី ដឹកនាំកម្លាំងក្រោមឱវាទ ក្រៅពីនេះក៏មានកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ និង៩១១ សរុបជាង១០០នាក់ បានសហការជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរក្រុង បាននាំយករថយន្តពន្លត់អគ្គីភ័យ ចុះជួយពន្លត់ភ្លើងនៅទីតាំងកើតហេតុរហូតគ្រប់គ្រងរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង៧:៣០នាទីយប់ថ្ងៃដដែលនេះ។
សមត្ថកិច្ចយើងបាន ប្រើប្រាស់កម្លាំងជាង១០០នាក់ ប្រើទឹកអស់២៤រថយន្ត ក្នុងនោះ រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត០១គ្រឿងប្រើប្រាស់ទឹកចំនួន០៣ឡាន, ឡានទឹករបស់សាលាក្រុងប៉ោយ ប៉ែត០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន៣ឡាន, ឡានប្រជាពលរដ្ឋ៤គ្រឿងអស់ទឹកចំនួន១២ឡាន,-ឡានទឹករបស់ក្រុមហ៊ុនត្រូពីការណាចំនួន២គ្រឿងប្រើប្រាស់ទឹកអស់ទឹក៦ឡាន។
យោងការស្រាវជ្រាវ និងការបំភ្លឺរបស់ម្ចាស់ឃ្លាំង នគរបាលយើងបានសន្និដ្ឋានថា អគ្គីភ័យនេះបានបណ្តាលមកពីជាងផ្សារដែកមិនបានប្រុងប្រយ័ត្នបណ្តាលឱ្យកម្ទេចភ្លើងធ្លាក់ទៅប៉ះនិងក្រណាត់ហើយបណ្តាលឱ្យឆាបឆេះតែម្ដង។ ក្នុងនោះរោងជាងទំហំ ២០ម៉ែត្រ គុណ ២០ម៉ែត្រ ត្រូវបានខូចខាតស្ទើរទាំងស្រុង, សម្ភារៈខូចខាតដុំឈឺចំនួន២០មែត្រគីប ក្រណាត់ខោអាវគីបចំនួន១០០ដុំ ៕
ចែករំលែកព័តមាននេះ