ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​​ហើយ! ​ក្មេង​ប្រុសម្នាក់ជួបគ្រោះ​លិ.ច​ទូកបា.ត់ខ្លួន​ កាលពី​៣​ថ្ងៃមុន​នៅសង្កាត់​បាក់​ខែង

7 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ក្មេង​ប្រុស​អាយុ១៣​ឆ្នាំ​​ម្នាក់ ដែល​បាន​ស្លា.ប់​លិច​បាត់​ ក្នុងហេតុការណ៍​លិ.ច​ទូក

រាជធានី​ភ្នំពេញ ​៖ ក្មេង​ប្រុស​អាយុ១៣​ឆ្នាំ​​ម្នាក់ ដែល​បាន​ស្លា.ប់​លិច​បាត់​ ក្នុងហេតុការណ៍​លិ.ច​ទូក ពេល​ទៅ​នេសាទ​ជាមួយ​ឪពុកធំ​ និង​ប្អូន​កាលពី​៣​ថ្ងៃមុន នៅ​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ត្រូវ​បាន​ក្រុម​គ្រួសារ​រក​ឃើញ​ហើយកាលពី​ព្រឹក​ថ្ងៃ​២៥ ​ខែកញ្ញា ឆ្នាំ​២០២៣ ​ខ​ណៈ​ពេល​​ស.ព​ក្មេង​រងគ្រោះ​​បាន​អណ្តែត​នៅ​ម្តុំ​កោះ​ពេជ្រ ។ គួររំលឹកថា ៣​នាក់​ឪពុកធំ​និង​ក្មួយ​ទៅ​នេសាទ​ត្រី ស្រាប់តែ​ទឹក​កួច​ខ្លាំង​ធ្វើ​ឱ្យ​ក្រឡាប់​ទូក ក្មួយ​ប្រុស​ម្នាក់​បាត់​ខ្លួន

ក្មេង​ប្រុសដែល​បាន​ស្លា.ប់ឈ្មោះ​ផ​ន សុវណ្ណ​នុ​ត ​អាយុ​១៣​ឆ្នាំ​ មាន​ទីលំនៅ​ក្នុង​សង្កាត់​បាខែង​ ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​។

គួរ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​៦​ល្ងាច​ថ្ងៃ​ទី​២២​ ខែកញ្ញា ឆ្នាំ​២០២៣ ក្មេង​ប្រុស​រូប​នោះ បាន​ជិះទូក​ជាមួយ​ឪពុក​ធំ​ និង​ប្អូនប្រុស​ម្នាក់ (សរុប​ទាំងអស់៣​នាក់​) ចេញ​ទៅ​នេសាទ​ត្រី ពេល​ទូក​បណ្ដែត​ដល់​ក្បែរ​សា​ឡង់​បូម​ខ្សាច់​នៅ​ចំណុច​ត្រង់​ស្ពាន​ទី​៧ ក្នុង​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា រ​ត្រូវ​ទឹក​គួ​ច​ប្រ​ឡា.ប់​លិ.ច ​។ ​ភ្លាម​ៗ​​នោះ​ឪពុក​ធំបាន​ជួយ​សង្គ្រោះ​បាន​ក្មួយ​ម្នាក់​ជា​ប្អូន ។​ ចំណែកក្មួយ​ម្នាក់​ទៀត​ជា​បង ក៍បាន​លិ.ច​បាត់​រក​ស.ព​ពុំ​ឃើញ​។ នៅ​យប់​នោះ ឪពុក​ម្តាយ​ និង​បងប្អូន​ក៏បាន​នាំ​គ្នា​ស្វែងរក​ស.ព​ក្មេង​រង​គ្រោះ​ពុំ​ឃើញ​ឡើយ ។​ បន្ទាប់​ពី​កើតហេតុ ស្ត្រី​ជា​ម្តាយ​ក៏បាន​ទ្រហោយំ​បោក​ខ្លួន និង​ស្រែកហៅ​រកតែ​កូន​ប្រុស​អោយ​ត្រឡប់​មក​វិញ ។

​លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ខែ កញ្ញា ឆ្នាំ​២០២៣ ក្រុម​សង្គ្រោះ​អង្គភាព​៩១១ ដឹក​សម្ភារៈរៀបចំ​ឧបករណ៍​នៅ​គល់​ស្ពាន​ជ្រោយចង្វារ​ខាងកើត ដើម្បី​ជួយ​ចុះ​ស្វែងរក​ស.ព​តាម​ការ​ស្នើសុំ​ ស្រាប់តែ​ទទួល​ដំណឹង​ថា ស.ព​ក្មេង​ប្រុស​រងគ្រោះ​បាន​អណ្តែត​ឡើង​នៅ​ម្តុំ​កោះ​ពេជ្រ​ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ជួល​ទូក​នេសាទ អូស​ឡើង​យក​ទៅ​បូជានៅ​វត្ត​ព្រែក​លៀប​ តាម​ប្រពៃណី​ ហើយ​ក្រុម​សង្គ្រោះ​ក៍បាន​ដឹក​អីវ៉ាន់​ត្រឡប់​ទៅ​វិញ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ