ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​រាយការណ៍ ប៉ូលិស​ចុះ​ចាប់​ជនសង្ស័យ​០៨​នាក់ ជា​បន្តបន្ទាប់នៅ​ខណ្ឌ​ច្បារ​អំពៅ ពាក់ព័ន្ធ​គ្រឿងញៀ.ន

7 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​រាជធានី ចុះ​ចាប់ខ្លួន​ជនសង្ស័យ​បានជា​បន្តបន្ទាប់ ចំនួន​០៨​នាក់ បញ្ជូន​ទៅ​តុលាការ ក្រោយ​មាន​ប្រជាពលរដ្ឋ​ល្អ រាយការណ៍​តាម​អេប NoDrug ។…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​រាជធានី ចុះ​ចាប់ខ្លួន​ជនសង្ស័យ​បានជា​បន្តបន្ទាប់ ចំនួន​០៨​នាក់ បញ្ជូន​ទៅ​តុលាការ ក្រោយ​មាន​ប្រជាពលរដ្ឋ​ល្អ រាយការណ៍​តាម​អេប NoDrug ។

នៅ​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០២៥ លោក​ឧត្ដមសេនីយ៍ទោ ឃ​ន តារា​សម្បត្តិ អគ្គលេខាធិការ​រង និង​ជា​ប្រធាន​អនុ​គណៈកម្មការ​ប្រចាំ​បញ្ជា​២៤​ម៉ោង បាន​បញ្ជា​កម្លាំង​អនុ​គណៈកម្មការ សហការ និង​ផ្តល់​ព័ត៌មាន​ដល់​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

លោក​ឧត្ដមសេនីយ៍ទោ គល់ យី ស្នងការ​រង ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន បានអោយ​ដឹង​ថា ដោយ​មានការ សម្របសម្រួល​នីតិវិធី​ពី​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន កម្លាំង​បាន​ចុះ​ទៅ​ដល់ទី​តាំង និង​ធ្វើការ​ស្រាវជ្រាវ​មុខសញ្ញា ដែល​ប្រជាពលរដ្ឋ​រាយការណ៍​នៅ​ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

ក្រោយ​ពី​ធ្វើការ​ស្រាវជ្រាវ​ជា​ច្រើន​ស​ប្តា​ហ៍ មក​ដល់​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០២៥ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​បញ្ជា​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក មៀ​ច ឈួ​ន​ស៊ី​ម៉ូ​លី​ន នាយការិយាល័យ និង​មានការ​ចូលរួម​សហការ​ជាមួយ កម្លាំង​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ បាន​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ជា​មេ​ក្លោ​ង (​មាន​ដីកា​) រហូត​ឈាន​ដល់​ការ​បង្ក្រាប​ជាក់ស្តែង​ករណី “​ដឹក​ជញ្ជូន និង​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​” ។

លោក​ឧត្ដមសេនីយ៍ទោ គល់ យី អោយ​ដឹង​បន្ត​ថា ឃាត់ខ្លួន​ពិរុទ្ធជន​ឈ្មោះ ម៉ូ​វ សុភា ហៅ អា​ស្រ​ម៉ូ​វ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ (​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​)​។ ដកហូត​វត្ថុ​តាង មាន​៖ ក្រាម​ពណ៌​ស​ថ្លា ជា​គ្រឿងញៀន ចំនួន​០៤​កញ្ចប់​ថង់​, ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន ចំនួន​០១ និង​ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន ។

បើ​តាម​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត​របស់​កម្លាំង​សមត្ថកិច្ច​ជំនាញ ប្រមូល​បាន​ព័​ត៍​មាន​យ៉ាង​ជាក់លាក់​អំពី​មុខសញ្ញា​ចែកចាយ ជួញដូរ​នៅ​ក្នុង​មូលដ្ឋាន​(​ខណ្ឌ​ច្បារ​អំពៅ​) និង​ផ្អែក​តាម​ចម្លើយ​សារភាព​របស់​ពិរុទ្ធជន​ខាងលើ ព្រមទាំង​មានការ​ឯកភាព​ពី លោក​ព្រះ​រា​ជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំង​ជំនាញ​បាន​នាំ​ពិរុទ្ធជន មាន​រហ័ស​នាម អា​ស្រ​ម៉ូ​វ ទៅ​ចង្អុលបង្ហាញ ទីតាំង​បក្ខពួក​លាក់ខ្លួន និង​បាន​ធ្វើការ​បង្ក្រាប​ជាក់ស្តែង​ករណី “​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​” ព្រមទាំង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៧​នាក់ បន្ថែម​ទៀត រួម​មាន ៖
ទី​១.​ឈ្មោះ ផ​ន រ៉ា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ
ទី​២.​ឈ្មោះ តូច សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ
ទី​៣.​ឈ្មោះ មឿ​ន និមល ភេទ​ប្រុស អាយុ​៤០​ឆ្នាំ
ទី​៤.​ឈ្មោះ សោម វ​ណ្ណេ​ត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ
ទី​៥.​ឈ្មោះ អ៊ា​ន សំណាង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ
ទី​៦.​ឈ្មោះ ផ​ន ណា​ផា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ
និង​ទី​៧.​ឈ្មោះ សួន សាឡា​ង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ។
អ្នក​ទាំង​០៧ នាក់​នេះ គឺ​សុទ្ធសឹងតែ​ជា​ជនជាតិ​ខ្មែរ ។

ដោយ​ដកហូត​វត្ថុ​តាង​រួម​មាន ៖ ក្រាម​ពណ៌​ស​ថ្លា ជា​គ្រឿងញៀន ចំនួន​០៨​កញ្ចប់​, ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន ចំនួន​០៣, ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​, ថង់​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​, កាំភ្លើង​កែ​ច្នៃ​ចំនួន​០២​ដើម​, កាំបិត ចំនួន​០៧​ដើម​, ដាវ​កែ​ច្នៃ ចំនួន​០៦​ដើម និង​ពូថៅ ចំនួន​០២​ដើម​, ដំបង ៣​កំណាត់ ចំនួន​០១ ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ រួម​នឹង​វត្ថុ​តាង បញ្ជូន​មក​ទី​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​រក​បក្ខ​ពួ​ក្ខ​ដែល​នៅ​សេសសល់ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ